យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងអនុសាសន៍របស់អង្គការសុភាខពពិភពលោកបានណែនាំឱ្យប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងវីរុសកូរីដ១៩។គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថាប្រជាពលរដ្ឋទូទៅ ដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ចាប់ពី៤ខែឡើងសូមទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្ត កំពុងបើកដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។
ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិក៏ត្រូវចាក់នៅទីតាំងដូចគ្នាផងដែរ។ដោយឡែកមន្ត្រីរាជការថ្នាក់ជាតិដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចាប់ពី៤ខែឡើងត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យព្រះអង្គឌួងមន្ទីរពេទ្យកុមារជាតិមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក៕