BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអូស្រ្តាលីនិយាយថាខ្លួនធ្លាប់ព្រមានបារាំងថាកិច្ចព្រមព្រៀងនាវាមុជទឹកអាចនឹងត្រូវលុបចោល

ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 22:10  BeeTube News

នាយករដ្ឋមន្រ្តី Scott Morrison បាននិយាយកាលពីថ្ងៃសុក្រថា លោកធ្លាប់បានលើកឡើងពីលទ្ធភាព អូស្រ្តាលីអាចនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនាវាមុជទឹកឆ្នាំ២០១៦ជាមួយក្រុមហ៊ុនបារាំង នៅក្នុងកិច្ចពិភាក្សារជាមួយ លោកប្រធានាធិបតីបារាំង Macron នាខែមិថុនា ,ព្រមទាំងបដិសេធចំពោះការរិះគន់របស់បារាំងថា លោកមិនបានព្រមានជាមុន។
 

2021-09-17 22.08.53 (1) (1)
 

អូស្រ្តាលីបាននិយាយថាគេបានដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននាវាបារាំង ដែលមានតម្លៃជិ៤០ពាន់លានដុល្លារ ហើយរៀបចំផលិតដោយខ្លួនឯងនូវនាវាមុជទឹកដែលដើរដោយឋាមពលបរិមាណូយ៉ាងតិច៨គ្រឿង ដែលមានការឧបត្ថម្ភគាំទ្រផ្នែកបច្ចេកវិទ្យាពីអង់គ្លេសនិងអាមេរិក បន្ទាប់ពីបានចុះហត្ថលេខាលើសម្ព័ន្ធមិត្តត្រីភាគី ក្នុងឥណ្ឌូប៉ាស៊ីហ្វិកដែលមាន អាមេរិក អង់គ្លេស និងអាមេរិក ដើម្បីប្រឆាំងជាមួយចិន។

 

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង Jean Yves Le Drian បានហៅសម្ព័ន្ធមិត្តនេះ ថាជា”ការចាក់ពីក្រោយខ្នង” កាលពីថ្ងៃព្រហស្បត៍ លោក Morrison បាននិយាយថាអូស្រ្តាលីបានជូនដំណឹងជាមុន ប៉ុន្តែបារាំងបានបដិសេធ។

 

កាលពីថ្ងៃសុក្រ Morrison បានទទួលស្គាល់ថា មានការខូចខាតនូវទំនាក់ទំនងរវាងបារាំងនិងអូស្រ្តាលី តែលោកបានប្រាប់ប្រធានាធិបតីបារាំង Emanuel Macron កាលពីខែមិថុនាថាអូស្រ្តាលីមានកាសើរើនិងគិតឡើងវិញពីកិច្ចព្រមព្រៀងនោះហើយនឹងពិចារណារលើសេចក្តីសំរេចផ្សេងមួយទៀត។

 

“ ខ្ញុំបាននិយាយច្បាស់លាស់ណាស់ ពេលនោះយើងបានទទួលទានភោជនាហារល្ងាចជាមួយគ្នានៅទីក្រុងប៉ារីស “។


ថ្ងៃសុក្រ, 17 ខែកញ្ញា 2021 22:10  BeeTube News