នាថ្ងៃ១៧ខែកញ្ញានេះ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីប្រកាសបន្ទាន់មួយ ដោយសម្រេចផ្អាកដំណើរការថ្នាក់រៀនជាបណ្តោះអាសន្នចំនួន១៤ថ្ងៃនិងធ្វើចត្តាឡីស័កអ្នកពាក់ពន្ធ័ផ្ទាល់ ដែលមានគ្រឺះស្ថានសិក្សាចំនួន៥ទីតាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានដូចជា ៖
១ , វិទ្យាល័យហ៊ុន សែន ពញាពន់ ( ថ្នាក់៩B)
២ , វិទ្យាល័យបឹងប្រិយ៍ ( ថ្នាក់១២A1 , ៩C1 , ៩D1 )
៣ , វិទ្យាល័យបឹងធំ ( ថ្នាក់៧A2)
៤ , វិទ្យាល័យវត្តភ្នំ ( ថ្នាក់៩H2 , ៩D2 , ៩B2 , ៩B1 , ៩H2 , ១២C2 , ១២C1 , ១២B2 , ១២H2 )
៥ , វិទ្យាល័យវត្តកោះ ( ថ្នាក់៧F)
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងអប់រំក៍បានបញ្ចាក់ថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការធម្មតា ប៉ុន្តែត្រូវ ១, រឹតត្បិតការចេញលេង និងបន្តពាក់ម៉ាសនិងលាងដៃជាប្រចាំ. ២ , មិនអនុញា្ញតអោយមានការទាក់ទង ពីសិស្សថ្នាក់១ទៅថ្នាក់១ទៀត និង៣, មិនអនុញ្ញាតអោយមានការជួបជុំឬប្រជុំក្រៅពីការសិក្សាក្នុងសាលារៀន ។