BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងកាពារជាតិជប៉ុនគូសបន្ទាត់ក្រហម លើរឿងជម្លោះដែនកោះជាមួយចិន

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 11:46  Nimoul Soth

តូក្យូ- (CNN) ជប៉ុនបានគូសបន្ទាត់ក្រហមនៅលើខ្សែកោះដែលបានអះអាងថាជារបស់ចិនផងដែរ ដើម្បីរុញច្រានត្រឡប់ទៅវិញនូវការកើនឡើងនៃការទន្រ្ទានឈ្លានពានរបស់កងទ័ពចិន ដើម្បីបង្ហាញនូវរូបភាពនៃឈុតឆាកនិងសក្តានុពលរវាងមហាអំណាចដ៏ធំជាងគេទាំង២នៅក្នុងតំបន់។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNN លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន Nobuo Kishi បាននិយាយថា កោះសេនកាគូ ដែលចិនហៅថា ឌៀវយូ មិនបាច់ឆ្ងល់ទេ គឺជាបូរណភាពទឹកដីរបសជប៉ុន ដែលនឹងត្រូវទទួលបាននូវការពារ ការប្រឈមរវាងក្រុងតូក្យូនិងប៉េកាំង តាមរយៈនាវានិងនាវាឬក៏អាចលើសពីនេះទៀតបើសិនជាមានការចាំបាច់។

222

ជប៉ុនបានពង្រីក និងពង្រឹងនូវកងកំលាំងការពារខ្លួនឯង ដោយបន្ថែមមកជាមួយយន្តហោះប្រដេញ F-35 និងបំឡែងនាវាចម្បាំឲ្យទៅជានាវាផ្ទុកយន្តហោះសំរាប់ការពារកោះទាំងនេះ លើសពីនោះទៀត បានផលិតនូវនាវាពិឃាតិថ្មី នាវាមុជទឹក និងមីស៊ីលជាច្រើនប្រភេទ ដែលការចំណាយទាំងអស់នេះហាក់ដូចជានៅស្រាលនៅឡើយ បើប្រៀបធៀបទៅនឹងការចំណាយរបស់ចិនទៅលើវិស័យយោធា។

Kishi បានបន្ថែមទៀតថា ក្នុងការប្រឆាំងទៅនឹងសកម្មភាពរបស់ចិន នៅដែនកោះសេនកាគូ និងផ្នែកដ៏ទៃទៀតនៅសមុទ្ទចិនខាងកើត យើងត្រូវតែបង្ហាញថារដ្ឋាភិបាលជប៉ុនដាច់ខាតការពារបូរណៈភាពដែនដីរបស់យើងជាមួយនឹងចំនួនដ៏ច្រើនអស្ចារ្យនៃឆ្មាំសមុទ្ទ និងនាវាចម្បាំងច្រើនជាងចិន មិនមានជម្លោះ កោះសេនកាគូជាមួយភាគីដ៏ទៃក្រៅពីចិននោះទេ លោកបាននិយាយយ៉ាងដូច្នេះ។

223

ភាពតានតឹងនៅលើកោះដែលគ្មានមនុស្សរស់នៅដែលមានចម្ងាយ ១២០០ ម៉ាយ ពីតូក្យូហើយដែលមានចម្ងាយប៉ុន្មានតែ៤០០ ម៉ាយពីសៀងហៃ បានធ្វើឲ្យប្រទេសទាំង២មានទំនាស់នឹងគ្នាជាយូរឆ្នាំមកហើយ៕


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 11:46  Nimoul Soth