សេអ៊ូល- កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានទទួលជោគជ័យក្នុងការសាកល្បងនាវាមុជទឹកប្រដាប់ដោយកាំជ្រួចបាលីស្ទីក(SLBM)កាលពីថ្ងៃព្រហស្បត៍ទី១៥ ដែលក្លាយទៅជាប្រទេសទី១ដែលគ្មានអាវុធនុយគ្លេអ៊ែរ តែបានបង្កើតប្រព័ន្ធដូចនេះបាន ដើម្បីទប់ទល់នឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសកូរ៉េខាងជើង។
ការសាកល្បងបាញ់មីស៊ីលចេញពីនាវានេះ បានធ្វើឡើងក្នុងថ្ងៃជាមួយគ្នា ដែលកូរ៉េខាងជើងក៏បានបាញ់សាកល្បងកាំជ្រួច២គ្រាប់សំដៅទៅកាន់ភាគខាងកើតនៃកោះរបស់គេដែរ ដែលជាការរំលោភទៅលើទណ្ឌកម្មរបស់ អ.ស.ប ដែលកាន់តធ្វើឲ្យមានការឡើងកំដៅកាន់តែខ្លាំងនៅក្នុងឧបទ្វីបកូេរ៉និងជាមួយប្រទេសជប៉ុន។
លោកប្រធានាធិបតី មូន ជេ អ៊ីន បានចូលរួមកាលពីខែមុន ចូលទៅក្នុងនាវាដែលមានទម្ងន់ ៣០០០ តោន ដែលមានឈ្មោះថា Dosan Anh Chang Ho នៅក្រោមទឹកដើម្បីដាក់បញ្ចូលគ្រាប់មីស៊ីលបាលីស្ទីក ។មន្រ្តីរបស់លោកបាននិយាយ។
គួររំលឹកផងដែរថា កូរ៉េខាងជើងក៏មានកាំជ្រួចបាលីស្ទីកស្រដៀងគ្នានេះដែរ តែពុំមែនបាញ់ចេញពីនាវាមុជទឹកនោះទេគឺជាប្រភេទមីស៊ីលបាញ់ពីដីទៅលើអាកាស។