ឡុងដុង- ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសត្រូវបានហាមមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍នៅក្នុងសភាអង់គ្លេស ពីព្រោះក្រុងប៉េកាំងបានដាក់ទណ្ឌកម្មទៅលើសមាជិកសភាអង់គ្លេសដែលបានចេញមុខចោទប្រកាន់ពីការំលោភសិទ្ធមនុស្សនៅស៊ិនជាង។
ក្រុងប៉េកាំងបានដាក់ទណ្ធកម្មលើអ្នកនយោបាយអង់គ្លេស៩រូប អ្នកច្បាប់ និងបណ្ឌិតសភា១រូប កាលពីខែមិនា ក្នុងការបរិយាយពីអ្វីដែលចិនថាជាការភូតកុហកនិងការផ្តល់ព័ត៌មានមិនពិត ទៅលើការប្រព្រឹត្តិចំពោះជនជាតិមូស្លីម អ៊ូហ្គ័រ នៅប៉ែកចុងខាងលិចប្រទេស។
Lindsay Hayle ប្រធានព្រឹទ្ធអង់គ្លេស( House of Commons)និងលោកJohn McFall ប្រធានរដ្ឋសភា បានធ្វើការរារាំងមិនឲ្យលោក Zheng Zheguang ឡើងថ្លែងសុន្ទរកថាក្នុងសភា។
“ជាប្រក្រតី ខ្ញុំតែងតែមានការជួបប្រជុំជាឯកអគ្គរដ្ឋទូតមកពីគ្រប់ច្រកល្ហកនៃពិភពលោកដើម្បីបន្តនូវទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសនិងសភា “ Lindsay និយាយ “ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាជាការសមរម្យ សំរាប់ឯកអគ្គរដ្ឋទូតចិន មកជួបជុំឬធ្វើការនៅីនេះ ខណៈដែលប្រទេសរបស់លោកបានដាក់ទណ្ឌកម្មមកលើសមាជិកសភាខ្លះរបស់យើង”
អ្នកនាំពាក្យទូតចិនបានរិះគន់ចពោះសកម្មភាពនេះ។
សកម្មភាពដ៏កំសាកនិងគួរឲ្យស្អប់ខ្ពើមរបស់បុគ្គលខ្លះនៅក្នុងសភា អង់គ្លេសបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងនិងផលប្រយោជន៍នៃប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំង២។ សេចក្តថ្លែងការណ៍របស់ចិន។