សេអ៊ូល-(AP)
កូរ៉េខាងជើងបានបាញ់កាំជ្រួចបាលីស្ទីកចំនួន២គ្រាប់ទៅភាគខាងកើតនៃកោះរបស់ខ្លួនកាលរសៀលថ្ងៃពុធ២ថ្ងៃបន្ទាប់ពីបានប្រកាសថាបានសាកល្បងអភិវឌ្ឍន៍បន្តនូវមីស៊ីលថ្មីដែលបានដាក់តាំងបន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេល៦ខែកន្លងមក។
ប្រធានសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថាមីស៊ីលនេះបានបាញ់ចេញពីភាគកណ្តាលនៃកូរ៉េខាងជើងហើយឆ្មាំសមុទ្រជប៉ុនបាននិយាយថា វាបានធ្លាក់ចុះនៅក្នុងទឹកនៃតំបន់សេដ្ឋកិច្ចខាងក្រៅ (EEZ)រវាងជប៉ុននិងឧបទ្វិបកូរ៉េ។ ទីក្រុងសេអ៊ូលនិយាយថា អាជ្ញាធរខាងចារកម្មកូរ៉េខាងត្បូងនិងអាមេរិកបានធ្វើការវិភាគលំអិតបន្ថែមទៀតអំពីការបាញ់នេះហើយថាកូរ៉េខាងត្បូងនឹងបង្កើនការប្រឆាំងថែមទៀតទៅលើកូរ៉េខាងជើង។
“ការបាញ់នេះវាបានគំរាមកំហែងដល់សន្តិភាពនិងសុវត្តិភាពទៅលើជប៉ុននិងនៅក្នុងតំបន់និងជារឿងគ្រោះថ្នាក់បំផុត” នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បាននិយាយ។ រដ្ឋាភិបាលជប៉ុននឹងបង្កើនការប្រុងប្រយ័ត្ននិងតាមឃ្លាំមើលបន្ថែមទៀតដើម្បីរៀបចំការពារខ្លួន ជាយថាហេតុ។ កូរ៉េខាងជើងបាននិយាយថា គេបានសាកល្បងកាំជ្រួច២ថ្មីទៀតកាលពីថ្ងៃចុងសប្តាហ៍ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋក៏បានធ្វើអត្ថាធិប្បាយនិងពិពណ៌នាថាកាំជ្រួចនេះវាជាកាំជ្រួចយុទ្ធសាស្រ្តដ៏សំខាន់បំផុតដែលមានគោលបំណងនឹងបំពាក់ក្បាលនុយគ្លេអ៊ែរ។ព័ត៌មានបានបន្ថែមទៀតថា កាំជ្រួចនេះមានរង្វង់ប្រតិបត្តិការដល់ទៅ១៥០០គីឡូម៉ែត្រ ដែលអាចបាញ់ដល់ជប៉ុននិងមូលដ្ឋានសឹកអាមេរិកដែលតាំងនៅទីនោះ។