BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំតាលីបង់ ផ្ទុះកំហឹងដាក់គ្នាក្នុងវិមានរដ្ឋាភិបាល

ថ្ងៃពុធ, 15 ខែកញ្ញា 2021 08:32  Purple Fullmoon

ជម្លោះដ៏ធំមួយបានផ្ទុះឡើងរវាងមេដឹកនាំជាន់ខ្ពស់តាលីបង់ទៅលើរឿងបែងចែកក្រុម ក្នុងរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន មន្ត្រីតាលីបង់បានប្រាប់ BBC News។ ពួកតាលីបង់បាននិយាយទៀតថា ការប៉ះទង្គិចពាក្យសំដីដ៏ខ្លាំងៗរវាងក្រុមសហស្ថាបនិក Mullah Abdullah Ghani Baradar ដែលជាឧបនាយករដ្ឋមន្រ្តីជាមួយក្រុមបណ្តាញ Haqqani ពិតជាបានកើតមានឡើងនៅក្នុងវិមានប្រធានាធិបតីមែន។

photo_2021-09-15_02-30-09 (1)

ពួកគេមិនបានបញ្ជាក់អំពីរបាយការណ៍ក្នុង ការមិនចុះសម្រុងគ្នាក្នុងចំណោមមេដឹកនាំតាលីបង់ ចាប់តាំងពីលោក Baradar បានបាត់ខ្លួនដោយមិនបានចេញមុខជាសាធារណះក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានការបដិសេធជាផ្លូវការ។ ពួកតាលីបង់ម្នាក់បាននិយាយ ប្រាប់ BBC ថាលោក Baradar និង Khali ur-Rahman Haqqani ដែលជារដ្ឋមន្រ្តីទទួលបន្ទុកជនភៀសខ្លួន និងជាមនុស្សដ៏សំខាន់នៅក្នុងបណ្តាញអ្នកប្រយុទ្ធនៃក្រុម Haqqani បានប៉ះទង្គិចពាក្យសំដីគ្នាយ៉ាងខ្លាំង ខណៈដែលពួកអ្នកគាំទ្រ និងអង្គរក្សបានប្រវ៉ាយប្រតប់គ្នានៅក្បែរនោះ។

photo_2021-09-03_19-35-17

មន្រ្តីជាន់ខ្ពស់តាលីបង់ម្នាក់ ដែលមានទីតាំងនៅប្រទេស កាតា ហើយដែលជាមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមមនុស្សដែលមានជម្លោះជាមួយគ្នា ក៏បានបញ្ជាក់ផងដែរថា ជម្លោះបានកើតមានឡើងកាលពីចុងសប្តាហ៍នេះ។ ប្រភពបានបញ្ជាក់ទៀតថា ជម្លោះបានផ្ទុះឡើងបន្ទាប់ពីលោក Baradar ឧបនាយករដ្ឋមន្រ្តីថ្មី មានការមិនសប្បាយចិត្តចំពោះរចនាសម្ព័ន្ធនៃរដ្ឋាភិបាលថ្មី និងការបែងចែកតំណែង និងតួនាទីក្នុងរដ្ឋាភិបាល។

ពួកគេនិយាយទៀតថា លោក Baradar បានចេញដំណើរទៅកាន់ក្រុងកាន់ដាហារ បន្ទាប់ពីមានជម្លោះ ហើយពួកយើងសុខសប្បាយទាំងអស់គ្នាទេ៕


ថ្ងៃពុធ, 15 ខែកញ្ញា 2021 08:32  Purple Fullmoon