កូឡាឡាំពួរ- រដ្ឋាភិបាលម៉ាលេស៊ីនឹងស្នើសុំធ្វើវិសោធន៍កម្មច្បាប់រដ្ឋធម្មនុញ្ញសហព័ន្ធដើម្បីបង្កើតតំណែងអនុប្រធានរដ្ឋសភាទី៣ រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកច្បាប់លោក wan Junaidi Tuanku Jaafa បាននិយាយកាលពីថ្ងៃអង្គារ៍ ទី១៤កញ្ញា តំណែងនេះនឹងបានទទួលដោយក្រុមគណបក្សប្រឆាំង លោកបានបន្ថែម។
និយាយនៅក្នុងមន្ទីររដ្ឋសភា លោកបានគូសបញ្ជាក់ថា ហេតុអ្វីបានជារដ្ឋាភិបាលបានពន្យាពេលក្នុងការបោះឆ្នោតជ្រើសរើសតំណែងអនុប្រធានរដ្ឋសភា ព្រោះយើងចង់ធ្វើវិសោធន៍កម្មសំរាប់រដ្ឋសភាដើម្បីផ្លាស់ប្តូរមាត្រាទី៥៧ (1)(b)សំរាប់យើងបង្កើននូវចំនួនតំណែងអនុប្រធានរដ្ឋសភាពី២ទៅ៣។
លោកបាននិយាយទៀតថារដ្ឋធម្មនុុញ្ញពុំបានចែងថា អ្នកណាដែលត្រូវកាន់តំណែងជាអនុប្រធានរដ្ឋសភានោះទេ នៅក្នុងពេលដែលបុគ្គលម្នាក់ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានដោយសមាជិករដ្ឋសភានៃសភាជាន់ទាប។អញ្ចឹងយើងប្រហែលជាបង្កើតច្បាប់ថា អនុប្រធាន១រូបក្នុងចំណោមអនុប្រធានទាំង៣ នៅពេលដែលទទួលបាននូវការគាំទ្រនិងអនុមត្តិពីសភានឹងត្រូវបានទៅលើគណបក្សប្រឆាំងដោយមិនគិតពីទម្រង់នៃរដ្ឋាភិបាលនោះទេ លោកបាននិយាយយ៉ាងដូច្នេះ។
លោកបានបញ្ជាក់ទៀតថា លោកបានពិភាក្សាររឿងនេះ ជាមួយអគ្គព្រះរាជអាជ្ញារ ហើយដំណើរការច្បាប់នេះនឹងត្រូវអនុមត្តិក្នុងខែតុលាខាងមុខ ពេលដែលសភាបើកបវេសនកាល។