នៅក្នងសេចក្តីប្រកាសរបស់អាជ្ញាធររាជធានីភ្នំពេញ នាថ្ងៃទី១៤ខែកញ្ញានេះបានចេញសេចក្តីប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ចំនួន ២៤នាក់នៅរាជធានីភ្នំពេញ វិជ្ជមានកូវីដ-១៩ ក្នុងចំណោមគ្រូ និងបុគ្គលិកសរុប ១០៤១៩នាក់ ដែលបានធ្វើតេស្តរហ័សរកកូវីដ-១៩ មុនការបើកដំណើរការសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទី៩ និងទី១២។