BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នៅមេរិកព្យុះសង្ឃរាអ៊ីដាសម្លាប់មនុស្ស និងទឹកជំនន់បង្កឱ្យផ្ទះ១លានខ្នង គ្មានអគ្គិសនីប្រើប្រាស់

ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 13:53  Nimoul Soth

តាមសេចក្តីរាយការណ៍អោយដឹងថាខណៈល្បឿនរបស់ព្យុះសង្ឃរា អុីដា (Ida) បានថយចុះអាជ្ញាធរអាមេរិកនៅតែបន្តព្រមានពីព្យុះសង្ឃរានិង ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងត្បូងសហរដ្ឋអាមេរិក។

6(6)



មកដ់ពេលនេះព្យុះសង្ឃរាអ៊ីដាស្ថិតនៅក្នុងរដ្ឋថេនណេស៊ីធ្វើឱ្យតំបន់នោះមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានការព្រមានអំពីទឹកជំនន់។
មន្រ្តីក្នុងតំបន់បានជំរុញឱ្យប្រជាជនដែលត្រូវបានជម្លៀសចេញពន្យារពេលវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសារតែផ្ទះ និងផ្ទះអាជីវកម្ម ជាងមួយលានខ្នង គ្មានថាមពលអគ្គិសនីប្រើប្រាស់រួមទាំងទីក្រុង New Orleans ផងដែរ។

7(7)



អភិបាលរងនៃរដ្ឋ Louisiana បាននិយាយកាលពីថ្ងៃអង្គារដើមសប្តាហ៍ខែកញ្ញាថា ចំនួនអ្នកស្លាប់ដោយសារព្យុះអ៊ីដាទំនងជានឹងកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។មនុស្សពីរនាក់បានស្លាប់ក្នុងអំឡុងពេលកំណាត់ផ្លូវហាយវ៉េមួយបានរលំបាក់។យ៉ាងហោចណាស់ មនុស្សពីរនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថាបានស្លាប់។នៅរដ្ឋ Louisiana បុរសម្នាក់បានស្លាប់ខណៈពេលព្យាយាមបើកឡានឆ្លងកាត់តំបន់លិចទឹកនៃទីក្រុង New Orleans។បុរសម្នាក់ទៀតបានស្លាប់បន្ទាប់ពីត្រូវដើមឈើរលំសង្កត់។

8(8)



ព្យុះសង្ឃរានេះ ត្រូវបានគេរំពឹងថានឹងរំកិលទៅភាគឦសាន សហរដ្ឋអាមេរិកដោយនាំមកនូវភ្លៀងនិងការគំរាមកំហែងពីទឹកជំនន់ ដែលលាតសន្ធឹងពីរដ្ឋថេណេសស៊ីរហូតដល់អាត្លង់ទិកកណ្ដាល។ក្រុងវ៉ាស៊ីនតោនក្រុងឌីស៊ី ក្រុងបាល់ទីម័រនិងក្រុងហ្វីឡាដែលហ្វៀស្ថិតនៅក្នុងចំណោមទីក្រុងដែលស្ថិតនៅក្រោមការឃ្លាំមើលជំនន់ទឹកភ្លៀង៕


ថ្ងៃសុក្រ, 03 ខែកញ្ញា 2021 13:53  Nimoul Soth