BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងតែប្រឈមជាមួយនឹងគ្រោះរាំងស្ងួត អាចបណ្តាលអោយស្រែចម្ការរបស់ពួកគាត់រាប់សិបហិកតានឹងត្រូវខាតបង់

ថ្ងៃសៅរ៍, 21 ខែសីហា 2021 16:56  កណ្តាប់ ដៃដែក

ខេត្តសៀមរាប៖ ស្រូវវស្សាជាច្រើនហិកតា នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប ក្រៀមស្វិត ប្រឈមនឹងងាប់ដោយសារអត់ទឹកស្រោចស្រព ស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកក្រឡាញ់ ជាហិកតាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ហើយប្រឈមនឹងការខូចខាត ប្រសិនបើមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ នៅពេលឆាប់ៗខាងមុខនេះ។

photo_2021-08-20_12-35-25
កសិករជាច្រើននៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ បានប្រាប់ដល់ក្រុមការងារ BeeTube News អោយដឹងថា ប្រសិនបើនៅចុងខែសីហានេះទេ អាចបណ្តាលអោយ ស្រូវវស្សារបស់ពួកគាត់ជាច្រើនហិកតា អាចប្រឈមនិងការក្រៀមមស្វិត ដោយកង្វះទឹកស្រោចស្រប់ ពីព្រោះស្រូវជាច្រើនហិកតានោះ មិនមានទឹកស្រោចស្រប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ចំណែកភ្លៀងក៏មិនធ្លាក់ទៀត ជាហេតុធ្វើអោយគ្មានប្រភពទឹកសម្រាប់បង្ហូរបញ្ចូលស្រែដើម្បីសង្គ្រោះស្រូវរបស់ពួកគាត់។ ប្រជាកសិករខាងលើបានបញ្ជាក់ដល់ក្រុមការងារ BeeTube News បន្ដទៀតថា ស្រូវដែលក្រៀមស្វិតនេះ អាចនឹងងាប់ក្នុងរយៈពេលខ្លីខាងមុខ ប្រសិនគ្មានភ្លៀងធ្លាក់ទេនោះ។ ការបាត់បង់ស្រូវស្រែនេះ នឹងធ្វើឲ្យប្រជាកសិករជួបការលំបាក ខណៈដែលប្រជាពលរដ្ឋកំពុងជួបវិបត្តិជំងឺកូវីដ១៩ ។

photo_2021-08-20_12-35-28
 

តាមការបញ្ជាក់របស់ប្រជាកសិករបានអោយថា កាលពីឆ្នាំមុន ស្រូវវស្សារបស់ពួកគាត់ ក៏ជួបបញ្ហាគ្រោះរាំងស្ងួតដែរ ប៉ុន្តែជួបក្នុងរយៈពេលខ្លីប៉ុណ្ណោះទើបមិនបណ្តាលអោយមានខូចខាតច្រើនដូចឆ្នាំនេះ។

photo_2021-08-20_12-35-41
ទាក់ទងជាមួយបញ្ហាគ្រោះរាំងស្ងួតនៅភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ នេះលោកមេឃុំស្រណាលបានមានប្រសាសន៍ប្រាប់ក្រុមការងារ BeeTube News ថា ស្រូវវស្សាដែលកំពុងក្រៀមស្វិតនៅឃុំរបស់លោកនេះ មានប្រមាណជាង២ពាន់ហិកតា។ លោកមេឃុំស្រណាលបានបន្តទៀតថា គ្រោះរាំងស្ងួតខ្លាំងដែលធ្វើឲ្យស្រូវស្វិតស្រពោននោះ ចាប់ពីចុងខែកក្កដា រហូតមកដល់បច្ចុប្បន្ននេះ។ 

photo_2021-08-20_12-34-57

លោកបន្ថែមថា នៅតំបន់នោះប្រជាកសិករធ្វើស្រែរំពឹងលើទឹកភ្លៀងហើយបើគ្មានភ្លៀងធ្លាក់ទេ ស្រូវទាំងនោះមានតែងាប់ប៉ុណ្ណោះ ព្រោះគ្មានប្រភពទឹកដើម្បីបូមបញ្ចូលស្រែរបស់ប្រជាកសិករ។ 

photo_2021-08-20_12-34-57
 

សូមphoto_2021-08-20_12-34-49
photo_2021-08-20_12-34-42
photo_2021-08-20_12-34-28
photo_2021-08-20_12-34-26
បញ្ជាក់ថា ស្រូវដែលកំពុងតែប្រឈមគ្រោះរាំងស្ងួតទាំងនោះ មានចំនួន៣ឃុំ គឺឃុំស្រណាល ឃុំក្រូចគរ និងឃុំស្នួល ស្មើនិង១៤ភូមិ។ ប៉ុន្ដែបើក្នុងរយៈពេល ១៥ថ្ងៃទៀតមិនមានភ្លៀងធ្លាក់ទេ ស្រូវវស្សារបស់ប្រជាកសិករទាំង១៤ភូមិនោះ នឹងរងនូវការខូចខាតទាំងស្រុង៕

អត្ថបទ និង រូបភាព កណ្តាប់ដៃដែក


ថ្ងៃសៅរ៍, 21 ខែសីហា 2021 16:56  កណ្តាប់ ដៃដែក