ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីលោក Xi Jingping បានថ្លែងថា ប្រទេសចិននិងអាមេរិកត្រូវតែស្វែងរកមធ្យោបាយដើម្បីចុះសម្រុងនឹងគ្នាដើម្បីការពារសន្តិភាពនិងអភិវឌ្ឍន៍ពិភពលោក។
ប្រធានាធិបតី Xi Jinping បានថ្លែងសេចក្តីប្រកាសផ្សះផ្សា បន្ទាប់ពីមានភាពតានតឹងជាច្រើនខែរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ជុំវិញបញ្ហាដែលអាមេរិកយល់ឃើញថា ជំហរកាន់តែឆេវឆាវរបស់ចិនចំពោះតៃវ៉ាន់ និងការបដិសេធរបស់ទីក្រុងប៉េកាំងក្នុងការថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោក Xi Jinping ដែលបានធានាជាមេដឹកនាំប្រទេសចិនអាណត្តិទី៣កាលពីថ្ងៃអាទិត្យបានស្តីបន្ទោសលើការជ្រៀតជ្រែកពីបរទេសនៅក្នុងតៃវ៉ាន់ ហើយលោកក៏បានថ្លែងថា ប្រទេសចិននឹងមិនបោះបង់សិទ្ធិប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមកោះជាមួយដីគោកឡើយ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោក Xi បានសរសេរនៅក្នុងលិខិតអបអរសាទរមួយទៅកាន់ពិធីបុណ្យប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ថា “ពិភពលោកនាពេលបច្ចុប្បន្ននេះមិនមានសន្តិភាព ឬស្ងប់ស្ងាត់ទេ”។ លើសពីនេះ លោកXi Jinping បានថ្លែងនៅក្នុងសាររបស់លោកទៅកាន់អង្គការ Non-Profit Organization ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កថា “ក្នុងនាមជាប្រទេសមហាអំណាចធំៗ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងជួយបង្កើនស្ថិរភាពនិងលើកកម្ពស់សន្តិភាព និងអភិវឌ្ឍន៍ពិភពលោក” ។ លោកក៏បានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងកាសហការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាពនិងស្វែងរកមធ្យោបាយដើម្បីចុះសម្រុងគ្នាក្នុងយុគសម័យថ្មី”។ លើសពីនេះលោកបានបញ្ជាក់ថា ការសហការបែបនេះមិនត្រឹមតែមានផលប្រយោជន៍ដល់ប្រទេសទាំងពីរនោះទេប៉ុន្តែគឺពិភពលោកទាំងមូល។ ចំណែកឯរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បាននិយាយនៅខែតុលាថាប្រទេសចិនគឺជាដៃគូប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកតែមួយគត់ ‘ដោយមានទាំងចេតនាក្នុងការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ និងការកើនឡើង អំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដើម្បីជំរុញគោលដៅ”។
បើយោងតាមសារព័ត៌មាន Associated Press ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិរបស់គាត់កាលពីថ្ងៃពុធ លោក Biden មានអនុសាស៍ថា សហរដ្ឋអាមេរិកមិនស្វែងរកជម្លោះជាមួយប្រទេសចិនទេ ហើយលោកប្រធានាធិបតី Xi បានដឹងពីការពិតនេះផងដែរ ។
ទទឹមនឹងនេះ លោក Biden ក៏បាននិយាយថា លោកបានចំណាយពេលវេលានិយាយជាមួយលោក Xi Jinping ច្រើនជាងមេដឹកនាំពិភពលោកផ្សេងទៀតតាំងពីលោកជាអនុប្រធានាធិបតីថាសហរដ្ឋអាមេរិកនឹង ទទួលខុសត្រូវក្នុងការគ្រប់គ្រងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន ហើយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏បង្កើតសម្ព័ន្ធភាពថ្មីដែលបានប្តេជ្ញាចិត្តទៅកាន់ពិភពលោកដែលមានសេរីភាព។ បន្ថែមពីនេះ លោក Joe Biden មានអនុសាសន៍ថា យើងត្រូវតែរក្សា Military Advance របស់យើងប៉ុន្តែយើងកំពុងបញ្ជាក់យ៉ាងច្បាស់ថា យើងមិនស្វែងរកជម្លោជាមួយប្រទេសចិននោះទេ។