BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ី​បង្កើន​អាយុ​អតិបរមា​នៃ​ការ​ចុះ​ចូល​យោធាខណៈឧស្សាហ​កម្ម​អា​ល្លឺ​ម៉​ង់​ផ្លាស់​ប្តូ​រ​យ៉ាង​ខ្លាំងហើយលោក Xi បានជំរុញយោធាចិន

ថ្ងៃព្រហស្បតិ៍, 27 ខែកក្កដា 2023 15:18  BeeTube News

Untitled design (87) (1)

សភារបស់ប្រទេសរុស្ស៊ីបានបោះឆ្នោតដើម្បីដំឡើងអាយុអតិបរមាដែលបុរសអាចត្រូវបានចូលជាទាហានបានពី២៧ឆ្នាំទៅ៣០ឆ្នាំ។ អាឡឺម៉ង់កំពុងស្វែងរកមធ្យោបាយថ្មីក្នុងការដឹកជញ្ជូនទំនិញខណៈដែលកម្រិតទឹកចុះទាបកាន់តែខ្លាំងឡើងជាញឹកញាប់នៅលើទន្លេ Rhine ដែលរំខានដល់សេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប។ លោក Xi Jinping បានជំរុញយោធារបស់ប្រទេសនេះនៅចុងឆ្នាំ 2020 ដើម្បីទប់ទល់នឹងសង្រ្គាមដែលអាចកើតមាននៅខណៈពេលដែលមានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច។

  1. រុស្ស៊ី​បង្កើន​អាយុ​អតិបរមា​នៃ​ការ​ចុះ​ចូល​យោធា

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី២៦ ខែកក្កដាបានអោយដឹងថា សភារបស់ប្រទេសរុស្ស៊ីបានបោះឆ្នោតដើម្បីដំឡើងអាយុអតិបរមាដែលបុរសអាចត្រូវបានចូលជាទាហានបានពី២៧ឆ្នាំទៅ៣០ឆ្នាំ ដើម្បីបង្កើនចំនួនបុរសវ័យក្មេងដែលអាចទទួលខុសត្រូវសំរាប់ការបំពេញកាតព្វកិច្ចយោធាមួយឆ្នាំ។

ច្បាប់នេះបានចេញឡើងនៅពេលដែលទីក្រុងម៉ូស្គូព្យាយាមស្វែងរកការបំពេញបន្ថែមកងកម្លាំងរបស់ខ្លួននៅលើទីតាំងជួរមុខក្នុងប្រទេសអ៊ុយក្រែន។

សភាជាន់ទាបបាននិយាយបន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តថា "ចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2024 ប្រជាពលរដ្ឋដែលមានអាយុពី 18 ទៅ 30 ឆ្នាំនឹងត្រូវបានហៅឱ្យចូលបម្រើយោធា" ។

ច្បាប់នេះក៏ហាមឃាត់មិនអោយទាហានចាកចេញពីប្រទេស នៅពេលដែលការិយាល័យចុះឈ្មោះបានផ្ញើសេចក្តីជូនដំណឹងព្រាងរបស់ពួកគេ។

67bf38218e5092034dbd3bc644e4568b

33KV73D-preview

 

  1. ឧស្សាហ​កម្ម​អា​ល្លឺ​ម៉​ង់​​ផ្លាស់​ប្តូ​រ​យ៉ាង​ខ្លាំង​ស្របពេលទន្លេ Rhine រីង

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៦ ខែកក្កដាបានអោយដឹងថា ឧស្សាហកម្មអាឡឺម៉ង់កំពុងស្វែងរកមធ្យោបាយថ្មីក្នុងការដឹកជញ្ជូនទំនិញពីធ្យូងថ្មទៅសារធាតុគីមី ខណៈដែលកម្រិតទឹកចុះទាបកាន់តែខ្លាំងឡើងជាញឹកញាប់នៅលើទន្លេ Rhine ដែលរំខានដល់សេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប។

ទន្លេប្រវែង 1,230 គីឡូម៉ែត្រ ដែលជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក និងជាផ្នែកមួយនៃបេះដូងរបស់ជាតិ គឺជាសរសៃឈាមពាណិជ្ជកម្មសម្រាប់ 80% នៃការដឹកជញ្ជូនទំនិញក្នុងស្រុករបស់សេដ្ឋកិច្ចអាល្លឺម៉ង់ រួមទាំងប្រេងឆៅ និងឧស្ម័នធម្មជាតិ។

ប៉ុន្តែបន្ទាប់ពីការអូសបន្លាយនៃរយៈពេលទឹកទាបក្នុងឆ្នាំ 2018 និង 2022 ទន្លេ Rhine មានកម្រិតទាបម្តងទៀតនៅក្នុងផ្នែកខ្លះនៃទន្លេដែលសម្រាប់អោយកប៉ាល់ដឹកទំនិញអាចធ្វើដំណើរបានដោយចំណុះពេញ ដែលអាចផ្ទុកបានស្មើទៅនឹង 150 ឡានដឹកទំនិញ។

នៅឯទីក្រុង Kaub ដែលជាចំណុចចង្កោមដ៏សំខាន់សម្រាប់កប៉ាល់ Rhine កម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំនេះកាលពីដើមសប្តាហ៍នេះ។

កាលពីឆ្នាំមុន ទំនិញចំនួន182​​​លានតោនត្រូវបានដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ6.4% ពីឆ្នាំ2021 និងជាកម្រិតទាបបំផុតចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ។

នៅពេលដែលរលកកំដៅខ្លាំងបានកាន់កាប់អឺរ៉ុបភាគខាងត្បូង ទីភ្នាក់ងារដឹកជញ្ជូន និងផ្លូវទឹកសហព័ន្ធរំពឹងថានឹងមាននិន្នាការធ្លាក់ចុះបន្តទៅមុខទៀត។

skynews-river-rhine-germany_5860642

MYDYRZCJTJOWNEWXWTRXIJVBGQ-1

28_04_2021_11_49_29_0801641

 

  1. Xi ជំរុញយោធាចិនត្រៀមខ្លួនសម្រាប់សង្រ្គាមខណៈលោកខាងលិចធ្លាក់ចុះ

យោងតាមសារព័ត៌មាន Kyodonews ចុះផ្សាយថ្ងៃទី២៤ ខែកក្កដាបានអោយដឹងថា យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានជំរុញយោធារបស់ប្រទេសនេះនៅចុងឆ្នាំ 2020 ដើម្បីទប់ទល់នឹងសង្រ្គាមដែលអាចកើតមាននៅខណៈពេលដែលមានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច ដោយបង្ហាញទស្សនៈរបស់លោកថាការធ្លាក់ចុះដែលមិនអាចចៀសបានរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបបានចាប់ផ្តើម។

ទោះបីជាថ្មីៗនេះ ប្រទេសចិន និងសហរដ្ឋអាមេរិកបាននឹងកំពុងពន្លឿនកិច្ចពិភាក្សាដើម្បីលុបបំបាត់ភាពតានតឹងលើបញ្ហាជាច្រើនក៏ដោយ ឯកសារបង្ហាញថាទីក្រុងប៉េកាំងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការប៉ះទង្គិចគ្នាខាងយោធា។

ទំនាក់ទំនងចិន-អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅខែធ្នូ ឆ្នាំ 2020 ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នាពេលនោះបានបង្កើនការរិះគន់ប្រឆាំងនឹងប្រទេសចិនជុំវិញការរីករាលដាលនៃមេរោគកូរ៉ូណាដែលត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ 2019 នៅទីក្រុង Wuhan។

នៅក្នុងកិច្ចប្រជុំនោះ លោក Xi បានសំដៅទៅលើការចុះខ្សោយនៃឥទ្ធិពលរបស់លោកខាងលិច ផ្ទុយទៅនឹងអំណាចដែលកំពុងកើនឡើងរបស់ប្រទេសចិន ដោយបញ្ជាក់ថា "បូព៌ាកំពុងងើបឡើង ហើយលោកខាងលិចកំពុងធ្លាក់ចុះ" ដោយចាត់ទុកវាជា "និន្នាការនៃប្រវត្តិសាស្ត្រ" ។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរូបនេះបាននិយាយថា ស្ថានភាពដែលលោកខាងលិចមានលក្ខណៈប្រកួតប្រជែង "គឺជាមូលដ្ឋានដែលនៅតែមិនផ្លាស់ប្តូរ" ហើយអាចនឹងបង្កហានិភ័យដែលមិនអាចចៀសបាននៃការប៉ះទង្គិចគ្នារវាងប្រទេសលោកខាងលិច និងប្រទេសចិន ដែលកំពុងតែពង្រឹងអំណាចយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។

https___vms-network-images-prod.s3-ap-southeast-2.amazonaws.com_2021_06_366399_pickerImage

1495313872456

Chinas-Xi-vows-reunification-with-Taiwan-but-holds-off-threatening-force-1068x561


 


ថ្ងៃព្រហស្បតិ៍, 27 ខែកក្កដា 2023 15:18  BeeTube News