សេចក្តីរាយការណ៍ពីកាសែតWSJ កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ឆ្មាំយាមរោងចក្រនុយគ្លេអ៊ែរ ក្នុងប្រទេសអៀរ៉ង់ Natanz បានធ្វើការបៀតបៀនទៅលើរាងកាយផ្លូវភេទរបស់ក្រុមអធិការកិច្ច UN ជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។
ឧប្បត្តិហេតុនេះ រួមបញ្ចូលទាំងការប៉ះពាល់ដោយលក្ខណៈមិនសមរម្យទៅលើបុគ្គលិក UN ជាស្រ្តីដៅយឆ្មាំសន្តិសុខបុរស ដោយបញ្ជាឲ្យដោះសម្លៀកបំពាក់ចេញជាដើម។ សេចក្តីរាយការណ៍របស់អ្នកការទូតដោយសុំមិនបញ្ចេញឈ្មោះ។
អង្គការអន្តរជាតិផ្នែកឋាមពលអាតូមិក IAEA បានបញ្ជាក់ពីអាកប្បកិរិយាមិនសមរម្យនេះក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកកាសែត តែមិនបានធ្វើសេចក្តីលំអិតទេ។“អង្គការ IAEA បានលើកយករឿងនេះដោយឥតបង្អែរបង្អង់និងយ៉ាងម៉ឺងហ្មាត់ ប្រាប់ទៅអៀររ៉ង់ ដើម្បីសុំឲ្យធ្វើការពន្យល់ឲ្យបានច្បាស់លាស់ ទាក់ទងទៅនឹងឧបត្តិហេតុសន្តិសុខដែលពាក់ព័ន្ធមកលើបុគ្គលិករបស់អង្គការ ថាជាការមិនអាចទទួលយកបាន ហើយនឹងមិនត្រូវឲ្យកើតមានម្តងទៀតឡើយ។អៀរ៉ង់បានធ្វើការពន្យល់ដែលទាក់ទងទៅនឹងនិតិវិីធីក្នុងកាពង្រឹងផ្នែកសន្តិសុខបន្ថែមទៀតបន្ទាប់ពីមានហេតុការណ៍មួយបានកើតឡើងនៅក្នុងរោងចក្ររបស់គេ “ ។មន្រ្តី IAEA បាននិយាយ។
អ្នកការទូតម្នាក់បាននិយាយថា ឧប្បត្តិហេតុរបៀបនេះ បានកើតមានឡើង៧ដង ១ដងកាលពីខែឧសភា និងកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ឯកអគ្គរដ្ឋទូតប្រចាំ lAEA លោក Kazem Gharibabadi បានបញ្ជាក់តាមTweeter កាលពីថ្ងៃអង្គារ៍ថា វិធានការណ៍ផ្នែកសន្តិសុខផ្នែករោងចក្រ នុយគ្លេអ៊ែរក្នុងប្រទេសអៀរ៉ង់មានហេតុផលត្រូវតែមានការរិតបន្តឹង។