BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​លោក​ខាង​លិច​កំពុង​ពិចារណា​ពិភាក្សា​អំពី​ដំណើរ​ការ​សន្តិភាព​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​ Silvio Berlusconi

ថ្ងៃសុក្រ, 16 ខែមិថុនា 2023 15:08  BeeTube News

Untitled design (45) (1)

លោក Silvio Berlusconi Milan គឺជាអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី និងអ្នកជំនួញដែលស្រលាញ់បាល់ទាត់ និងអនុវត្តនយោបាយ ត្រូវបានទទួលមរណភាពក្នុងអាយុ ៨៣ឆ្នាំ កាលពីថ្ងៃច័ន្ទមុនត្រូវនឹងថ្ងៃទី១២/៦/២០២៣ ហើយលោក Silvio Berlusconi បានទទួលមរណភាពបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលបីថ្ងៃ ហើយប្រទេសអ៊ីតាលីកំពុងរៀបចំពិធីបុណ្យសពជាផ្លូវការមួយជូនដំណើរអតីតនាយករដ្ឋមន្ត្រីរបស់ខ្លួនលោក Silvio Berlusconi ដែលបាននាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យនៅក្នុងប្រទេសរបស់លោកក្នុងរយៈពេលបីទសវត្សរ៍។ គេហទំព័រ BBC របស់អង់គ្លេសនូវរបាយការណ៍ពិសេសមួយរបស់អគ្គសេនាធិការនៃឧត្តមសេនីយអ៊ុយក្រែនលោក Valery Zaluzhny ដែលត្រូវបានចោទប្រកាន់ពីបទអសមត្ថភាពយុទ្ធសាស្ត្រដែលនាំឱ្យបាត់បង់ការវាយបកនាពេលបច្ចុប្បន្ន។ទីបំផុតរបាយការណ៍របស់លោកខាងលិចមួយចំនួនបានវិលត្រលប់ទៅរកផែនការសន្តិភាពរបស់ចិនដើម្បីបញ្ចប់ស្ថានភាពនៃសង្រ្គាមបច្ចុប្បន្ននៅអ៊ុយក្រែន ដែលហាក់ដូចជានៅឆ្ងាយពីទីបញ្ចប់ ដោយសារតែការទទូចរបស់ភាគីទាំងអស់លើការកើនឡើងភាពតានតឹង។

  1. ​ការ​លើក​ឡើង​របស់​អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី Silvio Berlusconi នៅមុនពេលទទួលមរណភាព

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៣ ខែមិថុនាបានអោយដឹងថា លោក Silvio Berlusconi ដែលជាអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី បានយកឈ្នះនៅលើរឿងអាស្រូវផ្សេងៗ ខណៈពេលដែលលោកបានឡើងកាន់តំណែងអស់រយៈពេលបួនដង ត្រូវបានទទួលមរណភាពហើយនៅក្នុងអាយុ ៨៦ឆ្នាំ។

លោកបានទទួលមរណភាពនៅមន្ទីរពេទ្យ San Raffaele នៅឯទីក្រុង Milan។ កាលពីខែមេសាកន្លងទៅ លោកត្រូវបានសំរាកព្យាបាលពីការឆ្លងមេរោគសួតដែលទាក់ទងនឹងជំងឺមហារីកឈាម។

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីបាននិយាយថា ការទទួលមរណភាពរបស់លោក Berlusconi គឺជាការបាត់បង់ដ៏ធំធេងមួយ ជាមួយនឹងថ្ងៃកាន់ទុក្ខជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន People Gazette ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា លោកSilvio Berlusconi ក៏ជាអតីតនាយករដ្ឋមន្រ្តីមួយរូបដែលធ្លាប់បានបានស្តីបន្ទោសលោកប្រធានាធិបតី Volodymyr Zelensky ថាបានរុញច្រានឱ្យលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែនផងដែរ។

ជាក់ស្តែងផ្អែកលើសំលេងអាត់បែកធ្លាយមួយ ដែលលោក Berlusconi បាននិយាយនៅ​កិច្ច​ប្រជុំ​បិទ​ជិត​មួយ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភាលោក Forza ដោយលោកបានបានស្តីបន្ទោសអ៊ុយក្រែនថាបានរំលោភលើកិច្ចព្រមព្រៀងទីក្រុង Minsk នៅក្នុងទឹកដី Donbas ដោយបាននិយាយថាការសម្លាប់ជីវិតមនុស្សប្រមាណ "ប្រាំ, ប្រាំមួយ, ប្រាំពីរពាន់នាក់" នៅក្នុងតំបន់នេះ បែបនេះហើយដែលបានធ្វើអោយលោកពូទីនសំរេចចិត្តជ្រើសរើសការការពារខ្លួន ដោយការបង្កើតក្រុមប្រតិបត្តិការពិសេស។

ដូចនេះគោលដៅពិតប្រាកដរបស់លោក Putin គឺជាការដណ្តើមយកទីក្រុង Kyiv និងការបណ្តេញលោក Zelensky ចេញពីអំណាចនោះទេ។

1_6438661

221020164057-silvio-berlusconi-file-restricted-101822

Former-Italian-PM-Silvio-Berlusconi--scaled


2. ឧត្តមសេនីយ៍ Valery Zaluzhny រងចោទប្រកាន់អសមត្ថភាពលើការវាយបក

ការប៉ុនប៉ងដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែនក្នុងការដណ្តើមយកមកវិញនូវទឹកដីនៅភាគខាងកើត និងភាគខាងត្បូងនៃប្រទេសដែលកាន់កាប់ដោយរុស្ស៊ីអស់រយៈពេល 18 ខែកន្លងមកនោះ ឥឡូវនេះបានឈានដល់កម្រិតពេញលេញហើយ។

ឥស្សរជនសំខាន់ក្នុងការរៀបចំផែនការ និងប្រតិបត្តិការនេះ គឺជាឧត្តមសេនីយ៍លោក Valery Zaluzhny ដែលជាអគ្គមេបញ្ជាការអាយុ 49 ឆ្នាំរបស់ប្រទេសអ៊ុយក្រែន។ រហូតមកដល់ពេលថ្មីៗនេះ ប្រជាប្រិយភាពរបស់លោកឥឡូវនេះ កំពុងប្រជែងនឹងលោកប្រធានាធិបតី Volodymyr Zelensky ។

អស់រយៈពេលប្រាំពីរខែហើយដែលលោកបានដឹកនាំកម្លាំងការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានពេញលេញ។

ប៉ុន្តែជាក់ស្តែងនៅក្នុងអំឡុងពេលថ្មីៗបរាជ័យនៅលើសមរភូមិវាយបករបស់អ៊ុយក្រែនក៏បានធ្វើអោយអគ្គសេនាធិការនៃឧត្តមសេនីយអ៊ុយក្រែនលោក Valery Zaluzhny រូបនេះត្រូវបានចោទប្រកាន់ពីបទអសមត្ថភាពយុទ្ធសាស្ត្រ ដែលនាំឱ្យមានការបាត់បង់លើការវាយបកនាពេលបច្ចុប្បន្ន។

ទោះបីជាការការពារអ៊ុយក្រែននៅទីបំផុតបានទទួលជោគជ័យក៏ដោយ ក៏អ៊ុយក្រែននឹងប្រឈមមុខនឹងការពិតដ៏កំណាចមួយ នេះបើតាមការព្រមានរបស់សង្គមវិទូលោកOleksiy Antypovych ហើយថាលោក Zaluzhny អាចនឹងជ្រើសរើសដឹកនាំនយោបាយ។

"វាប្រហែលជាមានភាគរយខ្ពស់ណាស់ដែលថាបន្ទាប់ពីសង្រ្គាមអ៊ុយក្រែនត្រូវបានបញ្ចប់ អ៊ុយក្រែននឹងប្រឈមមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរប្រសិនបើមិនមែនដួលរលំទាំងស្រុងទេ" ។

_130085553_zaluzhny

_130085762_zelensky

_130085559_alive

3.​លោក​ខាង​លិច​កំពុង​ពិចារណា​ពិភាក្សា​អំពី​ដំណើរ​ការ​សន្តិភាព​ឡើងវិញ

យោងតាមសារព័ត៌មាន Responsible Statecraft ចុះផ្សាយថ្ងៃទី១៥ ខែមិថុនាបានអោយដឹងថា អំណាចភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងបែបនេះបានផ្តល់ឱ្យចិននូវកត្តាជំរុញទឹកចិត្ត និងឆន្ទៈចរចាដើម្បីបញ្ចប់ការប្រយុទ្ធនៅអ៊ុយក្រែន។ ទីមួយក្នុងនាមជាអតិថិជនចម្បងរបស់រុស្ស៊ីសម្រាប់ការនាំចេញទំនិញរបស់ពួកគេ និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ុយក្រែននៅមុនពេលសង្រ្គាម។ ប្រទេសចិនអាចប្រើសម្ពាធពាណិជ្ជកម្មដើម្បីនាំភាគីទាំងពីរមកកាន់តុចរចា - ដូចដែលចិនបានធ្វើសម្រាប់អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតដែរ។

ទី២ ការជំរុញទឹកចិត្តដោយសារទីក្រុងប៉េកាំងមានហេតុផលក្នុងការលែងអត់ធ្មត់ចំពោះការរំខានផ្នែកសេដ្ឋកិច្ចដែលរាលដាលពាសពេញសមុទ្រខ្មៅដើម្បីជំរុញសេដ្ឋកិច្ចពិភពលោកអោយមានតុល្យភាពឡើងវិញ។

នាពេលបច្ចុប្បន្ននេះទីក្រុងប៉េកាំងហាក់ដូចជាឯកោម្នាក់ឯងនៅក្នុងចំណោមបណ្តាប្រទេសធំៗឯទៀតដែលកំពុងតែព្រួយបារម្ភពីភាពតានតឹងដែលសង្រ្គាមអ៊ុយក្រែនកំពុងដាក់បន្ទុកលើសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ ការយល់ឃើញរបស់លោកខាងលិចប្រហែលជានឹងអាចចាប់ផ្តើមផ្លាស់ប្តូរវិញលើការរំពឹងទុកហួសពីសមត្ថភាពដែលថាអ៊ុយក្រែននឹងអាចយកឈ្នះលើ"ការវាយបកនានិទាឃរដូវ"នេះ។

_129055815_putinxi

20230610_CND000





 


ថ្ងៃសុក្រ, 16 ខែមិថុនា 2023 15:08  BeeTube News