BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Samsung នឹងពង្រីកសមត្ថភាពផលិតឧបករណ៍ស្មាតហ្វូនដែលអាចបត់បាននៅវៀតណាមនៅឆមាសទី២ឆ្នាំនេះ

ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 15:37  Jasmine Tea

ហាណូយ៖ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិកនឹងចាប់ផ្តើមពង្រីកសមត្ថភាពផលិតឧបករណ៍ស្មាតហ្វូនដែលអាចបត់បាននៅឯរោងចក្ររបស់ខ្លួននៅខេត្តបាក់និញភាគខាងជើងប្រទេសវៀតណាមក្នុងឆមាសទី ២ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយ The Korea Economics Daily។

ក្រុមហ៊ុនផលិតអេក្រង់របស់សាមសុងនឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឧបករណ៍ដែលអាចបត់បានដល់ ៤៧ភាគរយពីចំនួន ១៧លាន នាពេលបច្ចុប្បន្នដល់ ២៥លាន។ គម្រោងនេះកំណត់ទិសដៅប្រតិបត្តិការពេញលេញនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។

អ្នកជំនាញនិយាយថានៅពេលដែល Samsung បញ្ចប់ការពង្រីកក្រុមហ៊ុននឹងអាចផលិតម៉ូដែល Z Fold ចំនួន ១០លានគ្រឿង និងម៉ូដែល Z Flip ចំនួន ១៥លានគ្រឿងក្នុងមួយឆ្នាំ។

photo_2021-09-20_15-25-29 (1)(1)

 

photo_2021-09-20_15-25-30 (2)(1)

 

photo_2021-09-20_15-25-30(1)

ការសម្រេចចិត្តរបស់សាមសុងក្នុងការបង្កើនសមត្ថភាពត្រូវបានជំរុញជាចម្បងដោយតម្រូវការទីផ្សារកើនឡើង។ ម៉ូដែលដែលអាចបត់បានជំនាន់ទី៣ របស់ខ្លួនបានកត់ត្រាការបញ្ជាទិញទុកមុនចំនួន ៩២ម៉ឺនគ្រឿង នៅក្នុងប្រទេសកូរ៉េពោលគឺខ្ពស់ជាងស្មាតហ្វូន Galaxy S21 ចំនួន ១,៨ដង។ អត្រានៃការបញ្ជាទិញជាមុនសម្រាប់ទូរស័ព្ទដែលអាចបត់បានថ្មីនេះគឺខ្ពស់ជាងនៅក្នុងប្រទេសចិនដែលមានជាង ១លានគ្រឿង។

នៅប្រទេសវៀតណាមក្រុមហ៊ុនសាមសុងកំពុងដំណើរការរោងចក្រចំនួន៦និងកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍។ រហូតមកដល់ពេលនេះក្រុមហ៊ុនបានវិនិយោគជាង ១៧,៧ពាន់លានដុល្លារ នៅក្នុងប្រទេសនេះនិងកំពុងជួលបុគ្គលិកចំនួន ១១ម៉ឺននាក់។

ក្រុមហ៊ុនបានបង្កើតតម្លៃនាំចេញប្រចាំឆ្នាំជាង ៥៦ពាន់លានដុល្លារកាលពីឆ្នាំមុន។ ចំណែកក្នុងរយៈពេល៧ខែដំបូងឆ្នាំ ២០២១នេះ ក្រុមហ៊ុនសាមសុងវៀតណាមនៅតែកើនឡើង ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០ទោះបីមានកូវីដ១៩ ក៏ដោយ៕
អត្ថបទ ថូ សេរីវឌ្ឃន៍


ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 15:37  Jasmine Tea