អារ៉ាប៊ីសាអូឌីតកំពុងច្រានចោលការចោទប្រកាន់ដោយគ្មាមូលដ្ឋានថាការកាត់បន្ថយទិ្នផលកាលពីសប្តាហ៍មុនដោយក្រុមប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីគឺជាហេតុផលនយោបាយប្រឆាំងនឹងប្រទេសអាមេរិក។ ការកាត់បន្ថយទិន្នផលប្រេងដោយ ២លានបារ៉ែលក្នុង ១ ថ្ងៃចាប់ពីខែវិចិ្ឆកា ធ្វើឲ្យសេតវិមាន White House ខឹងសម្បារជាខ្លាំង ក្នុងនោះផងដែរ លោកប្រធានាធិបតី Joe Biden សន្យានឹងមានផលអវិជ្ជមានចំពោះប្រទេសដែលផលិតប្រេងខ្ពស់ជាងគេ អារ៉ាប៊ីសាអូឌីតនៃ OPEC។ ក្រសួងការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត បានថ្លែងក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ័ថា៖ អារ៉ាប៊ីសាអូឌីតបានមើលសេចក្តីប្រកាសដែលបានពណ៌នាពីព្រះរាជាណាចក្ររបស់ខ្លួនចូលខាងក្នុងជម្លោះអន្តរជាតិគឺជាការជម្រុញប្រឆាំងអាមេរិកខាងផ្នែកនយោបាយ។ គួរបញ្ជាក់ផងដែរថា អារ៉ាប៊ីសាអូឌីតចង់បង្ហាញការបដិសេធទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍ខាងលើនេះដែលមិនមែនជាការពិត និង ជាការលាបពណ៌ក្រុមនៃប្រទេសនាំចេញប្រេង OPEC ក្នុងការសម្រេចចិត្តចំពោះបរិបទនៃសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីនេះទៅទៀត ព្រះរាជាណាចក្រអារ៉ប៊ីសាអូឌិតបានទទូចថា ការសម្រេចចិត្តរបស់ក្រុមនៃប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន គឹជាការសម្រេចចិត្តដែលពួកគេយកមកពិចារណាតែលើផ្នែកសេដ្ឋកិច្ចដើម្បីទប់ទល់នឹងការអំពាវនាវឲ្យពន្យារពេលក្នុងការកាត់បន្ថយទិន្នផលប្រេងតែប៉ុណ្ណោះ។
ផលប្រយោជន៍រួម
ក្រសួងបានថ្លែងថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីការប្រឹក្សាជាបន្តបន្ទាប់ជាមួយនឹងរដ្ឋបាលអាមេរិក ការវិភាគសេដ្ឋកិច្ចទាំងអស់បានបង្ហាញពីការពន្យារពេលការសម្រេចចិត្តរបស់ក្រុមនៃប្រទេសនាំចេញប្រេងក្នុងរយៈពេល ១ខែនឹងនាំឲ្យមានផលប៉ះពាល់អវិជ្ជមាន។ លើសពីនេះទៅទៀត គាត់ក៏បានបញ្ជាក់ថា៖បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចតម្រូវការបង្កើតកិច្ចសន្ទនាក្នុងន័យស្ថាបនាដែលមិនប្រកាន់និន្នាការនយោបាយដែលប្រកបដោយការពិចារណាដោយប្រាជ្ញានិងសមហេតុផលនូវអ្វីដែលបម្រើផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងអស់។ អារ៉ាប៊ីសាអូឌីតច្រានចោលចំពោះរឿងប្រទេសរបស់ខ្លួនចូលខាងរុស្ស៊ីក្នុងការឈ្លានពានអ៊ុយគ្រែនគាំទ្រដោយប្រទេសលោកខាងលិច។ លោក John Kirby ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតអាចព្យាយាមបង្វិលឬបង្វែរ ក៏ប៉ុន្តែការពិតគឺសាមញ្ញណាស់។ពិភពលោកកំពុងតែប្រមូលផ្តុំពីក្រោយអ៊ុយគ្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
បើយោងតាមលោកKirbyអារ៉ាប៊ីសាអូឌីតបានជម្រុញឲ្យប្រជាជាតិផ្សេងទៀតដែលជាសមាជិកOPEC ក្នុងការកាត់បន្ថយទិន្នផលប្រេងកាលពីសប្តាហ៍មុន។ ផ្ទុយមកវិញ សមាជិកជាច្រើនមិនយល់ស្របជាមួយអារ៉ាប៊ីសាអូឌីតក្នុងការកាត់បន្ថយទិន្នផលប្រេង ហើយពួកគេមានអារម្មណ៍ថាដូចត្រូវបានបង្ខំឲ្យចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។ លោកKirbyបាននិយាយថាគាត់នឹងមិនកំណត់អត្តសញ្ញាណរបស់សមាជិកណាឡើយដើម្បីឲ្យពួកគេបាននិយាយខ្លួនឯង។ បន្ថែមទៀត លោកបានបញ្ជាក់ថា ការវិភាគរបស់អាមេរិកបង្ហាញការកាត់បន្ថយនេះត្រូវចាំដល់ពេលការប្រជុំបន្ទាប់របស់OPEC ក្រោយពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលកំណត់គណបក្សប្រជាធិបតេយ្យរបស់ Joe Bidenនៅរក្សាការកាន់កាប់សមាជទៀតឬយ៉ាងណា។ គួរបញ្ជក់ងថា ការកាត់បន្ថយទិន្នផលប្រេងនេះគឺជាសញ្ញនៃការចុះខ្សោយទំនាក់ទំនងរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីតចាប់តាំងពីលោកBidenកាន់កាប់តំណែងមកម៉្លេះ។ លោកKirbyថ្លែងថា ការសម្រេចចិត្តនេះគឺជាការគាំទ្រផ្នែកសេដ្ឋកិច្ចចំពោះលោកប្រធានាធិបតីរុស្ស៊ី Putin ពីព្រោះវាធ្វើឲ្យលោកបន្តក្នុងការមានមូលនិធិសម្រាប់ធ្វើម៉ាស៊ីនធ្វ់សង្គ្រាម។ យោងតាមលោក Anatony Blinkenរដ្ឋមន្ត្រីការបរទេសអាមេរិក គាត់បានបញ្ជាក់ថា អាមេរិកកំពុងតែធ្វើការពិនិត្យឡើងវិញនៃការប៉ះពាល់ចំពោះទំនាក់ទំនងជាមួយនឹងអារ៉ាប៊ីសាអូឌីតលើការសម្រេចចិត្តរបស់OPEC។លើសពីនេះលោកបានប្រាប់អ្នករាយការណ៍៍សារព័ត៌មានថាអាមេរិកមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះហើយយើងក៏គិតថាវាជាការមើលឃើញខ្លីរបស់អារ៉ាប៊ីសាអូឌីត ហើយលោកប្រធានាធិបតីបានបញ្ជាក់ថាការសម្រេចមួយនេះគួរមានផលអវិជ្ជមានជាច្រើនដែលជាអ្វីដេឡយើងកំពុងពិនិត្យឡើងវិញ។