BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងប្រកាសសង្រ្គាមលើ Niger ខណៈអាមេរិកកំពុងត្រៀមវាយលុកអាហ្វ្រិកខាងលិចហើយពូទីនកំពុងរៀបចំសង្រ្គាមធំ

ថ្ងៃពុធ, 02 ខែសីហា 2023 10:24  BeeTube News

Untitled design (99) (1)

Nigerប្រកាសកាត់បន្ថយការនាំចេញអ៊ុយរ៉ានីញ៉ូមទៅបារាំង! ខណៈដែលមួយភាគបីនៃការផលិតថាមពលនុយក្លេអ៊ែររបស់បារាំងគឺបានមកពីសារធាតុអ៊ុយរ៉ាញ៉ូមរបស់Niger។ បន្ទាប់ពីរដ្ឋប្រហាររបស់Nigerប្រឆាំងនឹងប្រធានាធិបតីលោក Mohamed Bazoum ប្រមុខកងទ័ព ឧត្តមសេនីយលោក Abd al-Rahman Tiani បានមកប្រជែងជាមួយលោកខាងលិច។ អង្គការណាតូពេលនេះកំពុងមានកង្វល់ទៅលើការធ្លាក់ចុះនិងហត់នឿយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយបារាំងនិងអាមេរិកកំពុងឆ្ពោះទៅរកសង្រ្គាមនៅឆ្នេរសមុទ្រអាហ្វ្រិកដែលពួកគេមានឥទ្ធិពល។ រុស្ស៊ីអាចនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងនៃសង្រ្គាមរបស់អ៊ុយក្រែនកាន់តែស្មុគស្មាញ ដោយមានការត្រៀមខ្លួនយ៉ាងមុតមាំរបស់ពូទីនសម្រាប់សង្រ្គាមដ៏ធំមួយ។ តើសង្រ្គាមនឹងផ្លាស់ទីពីអាហ្វ្រិកខាងលិចទៅអាហ្វ្រិកខាងកើតដែលជាកន្លែងដែលប្រទេសស៊ូដង់ និងអេហ្ស៊ីបតាំងទីដែររឺទេ?

  1. បារាំងប្រកាសសង្រ្គាមលើ Niger 

យោងតាមសារព័ត៌មាន MEHR News Agency ចុះផ្សាយថ្ងៃទី៣១ ខែកក្កដាបានអោយដឹងថា សាធារណរដ្ឋ Niger ទើបតែបានផ្អាកការនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម និងមាសទៅកាន់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យនេះជាមួយនឹងប្រសិទ្ធិភាពភ្លាមៗ។

ខណៈ​អ្នក​តវ៉ា​នៅ​ប្រទេស ​Niger ​បាន​ដុត​ទង់ជាតិ​បារាំង ហើយ​ស្រែក​ថា «Down with France!» ដោយពួកគេបានគាំទ្រការធ្វើរដ្ឋប្រហារ នេះបើយោងតាម ​​Wazobia Reporters ។

អ្នកតវ៉ាម្នាក់និយាយឡើងថា«យើងមានអ៊ុយរ៉ាញ៉ូម ពេជ្រ មាស ប្រេង ហើយយើងរស់នៅដូចទាសករបែបនេះរឺ? យើង​មិន​ត្រូវ​ការ​ជនជាតិ​បារាំង​ដើម្បី​ការពារ​យើង​ទេ»។

សារព័ត៌មាន Aljazeera រាយការណ៍ថា មេបញ្ជាការឆ្មាំប្រធានាធិបតីNiger ឧត្តមសេនីយ៍ លោក Abdourahamane Tchiani កាលពីថ្ងៃសុក្របានប្រកាសខ្លួនឯងជាប្រមុខរដ្ឋាភិបាលអន្តរកាល បន្ទាប់ពីទាហានរបស់លោកបានចាប់ខ្លួនប្រធានាធិបតីលោក Mohamed Bazoum ទៅក្នុងការឃុំឃាំងកាលពីថ្ងៃពុធ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា"បន្ថែមពីលើការបញ្ឈប់ជាបន្ទាន់នៃការគាំទ្រថវិកា សកម្មភាពកិច្ចសហប្រតិបត្តិការទាំងអស់នៅក្នុងដែនសន្តិសុខត្រូវផ្អាកដោយគ្មានកំណត់ជាមួយនឹងប្រសិទ្ធិភាពភ្លាមៗដូចគ្នា" ។

សហភាព​អាហ្រ្វិក​ក៏បាន​ទាមទារ​ឲ្យ​យោធា​ក្នុង​ប្រទេស​ Niger «​ត្រឡប់​ទៅ​បន្ទាយ​របស់​ពួកគេ​វិញ និង​ស្ដារ​អំណាច​រដ្ឋធម្មនុញ្ញ​ឡើងវិញ​» ក្នុង​រយៈពេល១៥ថ្ងៃ​ចាប់តាំងពីពេលពួកគេ​​បាន​ដណ្តើម​អំណាច។

4615363

 

  1. ពូទីនកំពុងរៀបចំសង្រ្គាមធំ

យោងតាមសារព័ត៌មាន Financial Times ចុះផ្សាយថ្ងៃទី៣១ ខែកក្កដាបានអោយដឹងថា របាយការណ៍ថ្មីមួយបាននិយាយថា លោកប្រធានាធិបតីពូទីន ក្នុងប៉ុន្មានខែខាងមុខនឹងស្វែងរកតែការពង្រីកសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនកាន់តែធំជំនួសឱ្យការបង្វែរផ្លូវ។ នោះគឺមួយផ្នែកធំដោយសារតែច្បាប់ប្រមូលផ្តុំទាហានថ្មីរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ប្រទេសក្នុងការបង្កើនថាមពលអាវុធ និងបំផ្លាញការគាំទ្ររបស់លោកខាងលិចសម្រាប់ទីក្រុង Kyiv ។

បន្ទាប់ពីការវាយលុកជាបន្តបន្ទាប់ ថ្វីបើការវាយលុករបស់អ៊ុយក្រែនហាក់ដូចជាមិនទាន់បានសម្រេច ដែលក្នុងនោះមានដូចជាការវាយប្រហារដោយដ្រូនចំនួន៣លើករួចមកហើយកាលពីចុងសប្តាហ៍នេះមកលើទីក្រុងមូស្គូ ដែលជាហេតុបណ្តាលឱ្យមានការបិទអាកាសយានដ្ឋានអន្តរជាតិជាបណ្តោះអាសន្ននោះ ច្បាប់រុស្ស៊ីថ្មីអាចមើលឃើញពីដំបូងថាហាក់ដូចជាមិនសមទំនង ប៉ុន្តែវាមិនមែនករណីបែបនោះទេ។

យោងតាមប្រធានគណៈកម្មាធិការការពារជាតិDuma លោក Andrei Kartapolov បាននិយាយថា"ការកែប្រែទាំងនេះត្រូវបានសរសេរឡើងដើម្បីសម្រាប់រៀបចំសង្រ្គាមដ៏ធំមួយ និងការប្រមូលផ្តុំទូទៅនៃទាហាន។ ហើយ​ក្លិន​នៃ​សង្រ្គាម​ដ៏​ធំ​ក៏អាចកំពុងតែធំក្លិនជាបណ្តើរៗដែរ»។

163f79b6-ee85-4718-b9d3-fcb2e257a05b

 

  1. អាមេរិកកំពុងត្រៀមវាយលុកអាហ្វ្រិកខាងលិចហើយ

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី៣០ ខែកក្កដាបានអោយដឹងថា មេដឹកនាំអាហ្វ្រិកខាងលិចជាច្រើនកាលពីថ្ងៃអាទិត្យបានគំរាមកំហែងដល់សកម្មភាពយោធាប្រឆាំងនឹងប្រទេស Niger ដែលជាកន្លែងដែលទាហានបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃពុធ ដោយលើកឡើងថាលុះត្រាតែប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនេះត្រូវបានស្ដារឡើងវិញនូវតំណែងក្នុងរយៈពេលមួយសប្តាហ៍។

តម្រូវការនេះត្រូវបានចេញដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS ដែលជាប្លុកតំបន់ដែលមានសមាជិក15 បន្ទាប់ពីកិច្ចប្រជុំកំពូលអំពីវិបត្តិនៅប្រទេសនីហ្សេរីយ៉ា។ វាក៏ត្រូវបានបន្លឺឡើងពីមុនជាសេចក្តីអំពាវនាវពីសហរដ្ឋអាមេរិក និងបារាំងដែរ ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ប្រទេស​​​ Niger ដែលបានព្រមានថាពួកគេនឹងកាត់បន្ថយជំនួយ និងទំនាក់ទំនងយោធាដែលមានតម្លៃរាប់រយលានដុល្លា លុះត្រាតែមេដឹកនាំដែលត្រូវបានទម្លាក់លោក Mohamed Bazoum ត្រូវបានស្តារឡើងវិញ។

30Niger-01-jqmc-videoSixteenByNine3000


 


ថ្ងៃពុធ, 02 ខែសីហា 2023 10:24  BeeTube News