BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អតីតប្រធានាធិបតីចិន Jiang Zemin ដែលបានដឹកនាំចិនចូលទៅកាន់ទីផ្សារពិភពលោកបានទទួលមរណភាពនៅវ័យ៩៦ឆ្នាំ

ថ្ងៃពុធ, 30 ខែវិច្ឆិកា 2022 17:15  BeeTube News

170508223116-01-jiang-zemin

លោក Jiang បានដឹកនាំនៅក្នុងប្រទេសចិនអស់រយៈពេលជាងមួយទសវត្សរ៍ និងធ្វើអោយសេដ្ឋកិច្ចចិននាពេលនោះមានសន្ទុះយ៉ាងខ្លាំងក្លា…

លោក Jiang Zemin គឺជាមេដឹកនាំកម្មុយនីស្តមួយរូបមានដើមកំណើតមកពីទីក្រុងសៀងហៃ ហើយលោកត្រូវបានជ្រើសរើសធ្វើជាមេដឹកនាំប្រទេសចិនបន្ទាប់ពីមានការធ្វើបាតុកម្មតវ៉ានៅក្នុងប្រទេសនៅឆ្នាំ១៩៨៩បង្ហាញពីការព្រួយបារម្ភរបស់ប្រជាជនចិននៅពេលអតីតមេដឹកនាំបក្សកម្មុយនីស្តមួយរូបគឺលោក Hu Yaobangបានទទួលមរណភាពខណៈពេលដែលសេដ្ឋកិច្ចនិងសង្គមចិននាពេលនោះមានការរីកលូតលាស់យ៉ាងគួរអោយកត់សម្គាល់។ លោក Jiang Zemin បន្តកាន់កាប់អស់រយៈពេលមួយទសវត្សរ៍ធ្វើអោយសេដ្ឋកិច្ចប្រទេសចិនរីកលូតលាស់ឈានទៅមុខយ៉ាងឆាប់រហ័ស និងនៅពេលនេះផងដែរលោកបានទទួលមរណភាពទៅហើយនៅក្នុងថ្ងៃពុធ ក្នុងវ័យ៩៦ឆ្នាំ។

thediplomat_2022-09-23-191857

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ឡើងផ្អែកទៅលើសេចក្តីប្រកាសរបស់បក្សកម្មុយនីស្តចិនថាលោកបានទទួលមរណភាពនៅទីក្រុងសៀងហៃដោយសារជំងឺមហារីកឈាម(Leukemia) និងបញ្ហាសរីរាង្គខាងក្នុងផ្សេងទៀត។

លោក Jiang គឺជាប្រធានាធិបតីចិនអស់រយៈពេលមួយទសវត្សរ៍ចាប់តាំងពីឆ្នាំ១៩៩៣មក។ នៅក្នុងការមើលឃើញរបស់មេដឹកនាំប្រទេសដទៃទៀតតែងតែយល់ឃើញថាលោក Jiang គឺជាមេដឹកនាំមួយរូបដែលខុសពីការរំពឹងទុកនៃមេដឹកនាំកម្មុយនីស្តផ្សេងទៀតដែលមានទឹកមុខរឹងកំព្រឹង និងកំរបានឃើញស្នាមញញឹម។ ប៉ុន្តែសំរាប់លោក Jiang វិញ លោកគឺជាមេដឹកនាំម្នាក់ដែលធ្លាប់បានអះអាងថាស្រលាញ់នូវភាពយន្តហូលីវូដ និងចូលចិត្តស្តាប់ចំរៀងមួយមានចំណងជើងថា«Love Me Tender»។ 

ប្រជាជនដែលស្រលាញ់រូបលោកបានដាក់រហ័សនាមលោកថា«Flowerpot»។ នៅក្រោមរូបភាពទន់ភ្លន់របស់លោក ត្រូវបានធ្វើអោយដៃគូបក្សប្រឆាំងរបស់លោកតែងតែមើលស្រាលសមត្ថភាពរបស់លោក និងអស់រយៈពេលជាង១៣ឆ្នាំដែលបានកាន់កាប់បក្សរបស់លោក ទីបំផុតលោកក៏បានផ្តួលរំលំដៃគូសត្រូវផ្សេងទៀតលើឆាកនយោបាយ។ 

000_th85g

នៅក្រោមការគ្រប់គ្រងរបស់លោក Jiang ប្រទេសចិនបានក្លាយជាប្រទេសសំខាន់មួយដែលផលិតនិងផ្គត់ផ្គង់ថាមពល និងក្លាយជាដៃគូប្រកួតប្រកួតជែងសេដ្ឋកិច្ចដ៏ធំមួយនៅលើសកលលោក។

នៅពេលដែលគ្រាប់បែករបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារមកលើស្ថានទូតចិននៅទីក្រុង Belgrade នៅឆ្នាំ១៩៩៩ ហើយបានបណ្តាលអោយអ្នកកាសែត៣នាក់បានបាត់បង់ជីវិតនៅក្នុងកំឡុងពេលនៃការបំបែកប្រទេស Yugoslavia លោក Jiang បានចេញមុខបដិសេធការបកស្រាយរបស់អ្នកស្រី Clinton ថានេះគឺជារឿងឧបទ្ទវហេតុ។ លោក Jiang ក៏បានតែងតែក្លាយជានិម្មិតរូបប្រជាជនចិនស្រទាប់យុវវ័យផងដែរ ដោយពួកគេតែងតែយករូបលោកមក Troll លេងជា Online Hero ដែលហៅថា«Toad» ព្រោះរូបលោកមានរូបរាង និងឥរិយាបថស្រដៀងទៅនឹងសត្វនេះផងដែរ មើលទៅលោក Jiang ពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែនមិនថាលើផ្នែកនយោបាយ​​​ និងសង្គម។

 


ថ្ងៃពុធ, 30 ខែវិច្ឆិកា 2022 17:15  BeeTube News