BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Jah Deth បញ្ចេញវីដេអូក្រោយឆាកនៃ MV ថ្មី How about now? របស់លោក G-Devith

ថ្ងៃពុធ, 20 ខែកក្កដា 2022 13:20  BeeTube News

បទចំរៀង«How about now?» របស់លោកជីដេវីតដែលទើបតែចេញផ្សាយថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះនៅក្នុងឆាណែលយូធូបផ្លូវការរបស់លោក Dit Way ដោយមានការគាំទ្រឡើងដោយភ្លេងស្មាតឃើញថាទទួលបានសន្ទុះការគាំទ្រយ៉ាងច្រើនពីទស្សនិកជនជាពិសេសពីសំណាក់ហ្វេនរបស់លោកផ្ទាល់បន្ទាប់ពីលោកធ្វើដំណើរត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់លោក។ ក្រោយពេល MV បទចំរៀងចេញផ្សាយបានរយៈពេលពីរថ្ងៃលោកចាដេតក៏បានធ្វើការបង្ហេាះវីឌីអូក្រោយឆាកនៃការថតបទ ‘Howaboutnow?’ របស់លោកជីដេវីតនៅក្នុងឆាណែលយូធូបផ្លូវការរបស់លោកដែលមានឈ្មេាះថា Jah DethTV ផងដែរ ។ តាមរយៈការថតក្រោយឆាកនៃបទចំរៀងមួយនេាះ ឃើញថាមានបរិយាកាសសប្បាយរីករាយមែនទេាះបីម្នាក់ៗមានភាពមមាញឹកតែអមមកជាមួយនូវការសហការគ្នាដោយក្តីរីករាយ។ ដោយឃើញមានការចូលរួមពីតួសម្តែងមួយចំនួននៅក្នុង​ MV និងវត្តមានរបស់លោក Athika ផងដែរ ដែលជាអ្នកដឹកនាំថត MV មួយនេះអោយដំណើរការទៅរលូន និងទទួលបានជោគជ័យជាស្ថាបពរ។ លោកជីដេវីតបានប្រាប់អោយដឹងតាមរយៈការសម្ភាសន៍របស់លោកចាដេតថាអាល់ប៊ុមថ្មីរបស់លោកនេះចង់សំដៅដល់មូលន័យធំៗដូចជាអំពីចំណង់ចំនូលចិត្ត ជីវិតនិងភាពតស៊ូ រួមទាំងចំណងមិត្តភាពផងដែរដែលមានរសជាតិជាច្រើនទាំងសប្បាយផងឈឺចាប់ផងសំរាប់ទស្សនិកជនស្តាប់កំសាន្តមានរំលេចចេញនៅក្នុងបទចំរៀងទាំង១៥បទរបស់លោក។ 

289666818_1738009503243129_7937998312273214494_n

តើការបង្ហាញ MV ក្រោយឆាកមួយនេះនឹងពាំនាំនូវព្រឹត្តិការណ៍អ្វីថ្មីសំរាប់នាពេលអនាគតដែររឺទេ តេាះរង់ចាំមើលទាំងអស់គ្នាជាមួយអេដមីន។ មិនតែប៉ុណ្ណេាះនៅថ្ងៃស្អែកនេះ ទស្សនិកជនទាំងអស់គ្នាកុំភ្លេចចុះឈ្មេាះចូលរួមកម្មវិធី -F/F/F-Party របស់លោកជីដេវីតផងដែលទើបនឹងប្រកាសឡើង ដោយពេលវេលាចុះឈ្មេាះនៅម៉ោង 12ថ្ងៃត្រង់ ទីតាំងនៅ Hard Rock (ExchangeSquare) ពីម៉ោង៤រសៀលដល់ម៉ោង៦ល្ងាចនាថ្ងៃទី២៣ ខែកក្កដា​​​ខាងមុខនេះ។ចំនួនកន្លែងចុះឈ្មេាះមានសំរាប់ត្រឹមតែ៧០​​​នាក់ប៉ុណ្ណេាះ។ កម្មវិធី PASSIONTRIPLEFPARTY នេះទៀតសោតមានការចូលរួមឡើងពី Sting ផងដែរ។

អត្ថបទដោយ Vatey


ថ្ងៃពុធ, 20 ខែកក្កដា 2022 13:20  BeeTube News