ថៃ៖ ទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ ប៉ុន្តែវាមិនបានប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឬប្រព័ន្ធអនុគ្រោះ GSP របស់ថៃនោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ។
ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះទំហំកិច្ចព្រមព្រៀងនេះបានកើនឡើង ៣៦,២៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈដែលឧស្សាហកម្មដែលប្រើឯកសិទ្ធិភាគច្រើនគឺកសិកម្មនិងស្បៀងអាហារ។
លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសថៃ (DFT) បាននិយាយថា តម្លៃសរុបនៃកិច្ចព្រមព្រៀងដែលធ្វើឡើងដោយក្រុមហ៊ុននាំចេញថៃក្រោមកិច្ចព្រមព្រៀង FTA និង GSP ចន្លោះខែមករានិងកក្កដាឆ្នាំនេះ មានចំនួន ៤៦,៤ពាន់លានដុល្លារ កើនឡើង ៣៦,២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅចន្លោះខែមករានិងកក្កដាថៃបានបង្កើនការប្រើប្រាស់ការលើកទឹកចិត្តពាណិជ្ជកម្មរបស់ខ្លួនក្រោមក្របខ័ណ្ឌ FTA និង GSP ផ្សេងៗក្នុងគោលបំណងជំរុញការនាំចេញ។ ក្រៅពីនេះមានទីផ្សារជាច្រើនបានចាប់ផ្តើមងើបឡើងវិញបន្ទាប់ពីការធូរស្រាលនៃជំងឺកូវីដ១៩។ យ៉ាងណាមិញការនាំចេញទៅឥណ្ឌាបានកើនឡើង ៤,៩១ភាគរយ ខណៈការនាំចេញរបស់ថៃទៅកាន់អាស៊ាននិងជប៉ុនបានកើនឡើង ៣,៨៩ភាគរយ។
ផលិតផលដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីកិច្ចព្រមព្រៀងទាំងនេះគឺទំនិញឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងផលិតផលកសិកម្មដូចជា ដូងកែច្នៃ, គ្រឿងទេសទឹក/ភេសជ្ជៈគ្មានជាតិអាល់កុល, អាហារកែច្នៃ, ម្នាស់កំប៉ុង, ត្រី, អង្ករ និងគ្រឿងផ្សំមួយចំនួនដែលប្រើក្នុងឧស្សាហកម្មម្ហូបអាហារ៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍