BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Erdoganថានឹងបំពេញសន្យាជាមួយរុស្ស៊ី,ជនជាតិស៊ែប៊ីប៉ះនឹងកម្លាំងសន្តិសុខណាតូនៅកូសូវ៉ូ, នាយករដ្ឋមន្រ្តីកូសូវ៉ូចង់ធ្វើZelensky

ថ្ងៃអង្គារ, 30 ខែឧសភា 2023 15:36  BeeTube News

2023-05-30 15.32.51

 

  1. Erdoganដែលទទួលបានជ័យជម្នះថានឹងបំពេញការសន្យាចំពោះពូទីន

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៩ ខែឧសភាបានអោយដឹងថា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានសន្យាថានឹងសំរេចមជ្ឈមណ្ឌលចែកចាយឧស្ម័នដើម្បីភ្ជាប់បំពង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីចូលទៅក្នុងទ្វីបអឺរ៉ុបតាមរយៈទួរគី។ លោក Erdogan បាននិយាយថា គម្រោងដំបូងដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងត្រូវបានសាងសង់ឡើងដោយមានជំនួយពីរុស្ស៊ី។

លោកពូទីនបានស្នើមជ្ឈមណ្ឌលឧស្ម័នជាលើកដំបូងនៅក្នុងខែតុលាដោយបញ្ជាក់ថាទីក្រុងម៉ូស្គូអាចនឹងប្តូរទិសបញ្ជូនឧស្ម័នពីបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរទៅកាន់ទីក្រុងទួរគីវិញពីកន្លែងដែលពួកគេអាចប្រើប្រាស់ក្នុងស្រុកនិងលក់ទៅឱ្យអ្នកប្រើប្រាស់អឺរ៉ុបបាន។ មជ្ឈមណ្ឌលនេះនឹងត្រូវបានសាងសង់នៅក្នុងតំបន់ Eastern Thrace នៃប្រទេសទួរគី ដែលបានទទួលឧស្ម័នរួចមកហើយពីប្រទេសរុស្ស៊ីតាមរយៈបំពង់ TurkStream ប្រវែង 930 គីឡូម៉ែត្រ។

ផែនការនេះបានប្រឈមមុខនឹងការរិះគន់នៅលោកខាងលិចដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patelបានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបកុំទិញឧស្ម័នពីរុស្ស៊ីតាមរយៈទួរគី ហើយជំនួសមកវិញដោយការ"ចាត់វិធានការបង្កើតភាពចំរុះនៃប្រភពថាមពលរបស់ពួកគេ ដើម្បីកាត់បន្ថយការពឹងផ្អែកថាមពលលើប្រទេសរុស្ស៊ី"។

2023-05-30 15.32.58

 

  1. ជនជាតិស៊ែប៊ីប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខណាតូនៅកូសូវ៉ូក្រៅអគារក្រុង

យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី២៩ ខែឧសភាបានអោយដឹងថា  កងកម្លាំងរក្សាសន្តិភាពដឹកនាំដោយណាតូបាននិយាយកាលពីថ្ងៃចន្ទថា ទាហានរបស់ខ្លួនចំនួន 25 នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយជនជាតិស៊ែប៊ីនៅភាគខាងជើងកូសូវ៉ូ បន្ទាប់ពីពួកគេបានព្យាយាមចូលកាន់កាប់ការិយាល័យក្រុងមួយក្នុងចំណោមក្រុងនានាដែលអភិបាលក្រុងជនជាតិអាល់បានីបានចូលកាន់តំណែងកាលពីសប្តាហ៍មុន។

ជនជាតិស៊ែប៊ីបានប៉ះទង្គិចជាមួយកងទ័ពណាតូ និងប៉ូលីសកូសូវ៉ូនៅក្នុងក្រុង Zvecan ចម្ងាយ 45 គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី។ យោងតាមសាក្សីបានឲ្យដឹងថា ទាហានបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃ ដើម្បីការពារមន្ត្រី Kosovar និងបំបែកក្រុមអ្នកតវ៉ា។ ជនជាតិស៊ែប៊ីដែលបានប្រមូលផ្តុំគ្នាបានឆ្លើយតបដោយការគប់ដុំថ្ម និងវត្ថុរឹងផ្សេងទៀតមកលើពួកគេ។

សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយជម្លោះកូសូវ៉ូ-ស៊ែប៊ី ដោយខ្លាចមានអស្ថិរភាពបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ខណៈដែលសង្រ្គាមរបស់រុស្ស៊ីកំពុងឆាបឆេះនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានពណ៌នាស្ថានភាពនៅកូសូវ៉ូថាជា "គួរឱ្យព្រួយបារម្ភ"ដោយបានបន្ទោសសហរដ្ឋអាមេរិកនិងអង្គការណាតូចំពោះការទាមទារអំណាចគ្រប់គ្រងនៅក្នុងផ្នែកនៃពិភពលោកនោះ។

2023-05-30 15.33.07

 

  1. នាយករដ្ឋមន្ត្រីកូសូវ៉ូមានក្តីប្រាថ្នាចង់ធ្វើជា Zelensky 

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៩ ខែឧសភាបានអោយដឹងថា ភាពតានតឹងនៅក្នុងខេត្តបំបែក Kosovo របស់ប្រទេសស៊ែប៊ី អាចនឹងផ្ទុះឡើងដោយសារតែសកម្មភាពរបស់នាយករដ្ឋមន្ត្រីរបស់ខ្លួន លោក Albin Kurti នេះបើតាមការព្រមានរបស់ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យនៅខណៈពេលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិសក្នុងតំបន់ និងក្រុមបាតុករជនជាតិស៊ែប៊ី។

មេដឹកនាំ​ស៊ែប៊ី​បាន​និយាយ​ថាលោក​«​ខ្លាច​អសន្តិសុខ អស្ថិរភាព​ទូទៅ​» និង​«​ជម្លោះ​ធំ​»​នៅក្នុង​ខេត្ត​ដែល​បំបែក​។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ដឹង​ថា​លោក Kurti ដែល​បង្ក​ឲ្យ​មានបញ្ហា​គ្រប់​យ៉ាង​មិន​ចង់​ចូល​និវត្តន៍​និងគ្រាន់តែ​ចិញ្ចឹម​ជីវិត​ទេ ព្រោះ​លោកមានក្តីប្រាថ្នា​ចង់​ធ្វើ​ជា [ប្រធានាធិបតី​អ៊ុយក្រែន] លោក Zelensky»។

2023-05-30 15.33.02


 


ថ្ងៃអង្គារ, 30 ខែឧសភា 2023 15:36  BeeTube News