BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ្វីជាឬសគល់បណ្តាលអោយមានវិបត្តិសេដ្ធកិច្ចនៅស្រីលង្ការ?

ថ្ងៃពុធ, 18 ខែឧសភា 2022 10:39  BeeTube News

ស្រីលង្កា ដែលជាប្រទេសកោះអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២៣ លាននាក់ កំពុងប្រឈមមុខនឹង "វិបត្តិសេដ្ឋកិច្ច និងនយោបាយ" ដែលបណ្តាលឱ្យមានការតវ៉ាដ៏ធំ និងជំរុញឱ្យមន្ត្រីរដ្ឋាភិបាលចុះចេញពីតំណែង។ យោងតាមធនាគារពិភពលោក អត្រានៃភាពក្រីក្ររបស់ប្រទេសស្រីលង្ការ ឈរនៅ ១០.៩% ក្នុងឆ្នាំ ២០២១ ហើយវានឹងកើនឡើង ១១.៧​%ក្នុងឆ្នាំ២០២២ នៅខណៈពេលដែលប្រជាជនអាចរកប្រាក់ចំណូលបានតិចជាង $ ៣.២០ ក្នុងមួយថ្ងៃ ដោយសារតែវិបត្តិសេដ្ធកិច្ចដែលកំពុងតែផ្ទុះឡើង។ ជាមួយនឹងការកើនឡើងនៃបំណុលនិងអតិផរណាខ្ពស់វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្ការគឺអាក្រក់បំផុតចាប់តាំងពីប្រទេសជាតិទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨ ។ ដូច្នេះនៅក្នុងអត្ថបទវិភាគថ្ងៃនេះ យើងនឹងសិក្សាទៅលើ​ សញ្ញាណ ដែលបង្ហាញថា​សេដ្ធកិច្ចត្រូវដួលរលំ ឬសគល់នៃវិបត្តិសេដ្ធកិច្ចរបស់ប្រទេសស្រីលង្ការ ផលប៉ះពាល់ និង ដំណោះស្រាយ។ 

សញ្ញាណដែលបង្ហាញថាសេដ្ធកិច្ចត្រូវដួលរលំ

  1. ការកើនឡើងអត្រាការប្រាក់ (Rising Interests Rates)​ 

នៅក្នុងកំឡុងពេលនៃការដួលរលំសេដ្ធកិច្ច អត្រាការប្រាក់កើនឡើងដល់កម្រិតខ្ពស់បំផុត ហើយវាកំណត់ចំនួនប្រាក់ដែលមានសម្រាប់វិនិយោគិនក្នុងការវិនិយោគ។ ជាផលវិបាក ការកើនឡើងខ្ពស់នៃអត្រាការប្រាក់ គឺជាឧបសគ្គនៃកំណើនសេដ្ធកិច្ច ដោយសារតែ អ្នកវិនិយោគ ក្រុមហ៊ុនសាជីវកម្ម និងរដ្ធាភិបាល យល់ឃើញថា វាមានតម្លៃថ្លៃក្នុងការអនុវត្ត កាតព្វកិច្ចបំណុលដែលមានហើយ ហើយនិងក្នុងការដកប្រាក់កម្ចីថ្មី ដោយសារការចំណាយដើមទុនខ្ពស់។ 

  1. វិបត្តិបំណុលអធិបតេយ្យ​ (Sovereign Debt Crisis) 

បំណុលអធិបតេយ្យ ឬអាចហៅថា បំណុលរដ្ធាភិបាល (Government Debt) បំណុលសាធារណៈ (Public Debt) ឬបំណុលជាតិ (National Debt)។ វិបត្តិបំណុលជាតិ គឺជាបំណុលដែលកើតឡើងនៅពេលដែលរដ្ធាភិបាលនៃប្រទេសមួយ ខ្ចីលុយពីបរទេសច្រើនពេក ហើយមិនមានលទ្ធភាពអាចសងគេវិញបានទាំងការ ទាំងដើម ទាន់ពេលវេលា ដូច្នេះវាធ្វើឲ្យអត្រាការប្រាក់កើនឡើង ហើយជាហេតុធ្វើឲ្យសេដ្ធកិច្ចរបស់រដ្ធនោះត្រូវក្ស័យធន។ ភាគច្រើនវិបត្តិបំណុលបែបនេះកើតឡើងនៅពេលដែល រដ្ធនោះមានកំណើនសេដ្ធកិច្ចយឺត អស្ថិរភាពនយោបាយ គ្រោះរាំងស្ងួត អ្នកវិនិយោគបាត់បង់ទំនុកចិត្តលើរដ្ធាភិបាល និងសង្គ្រាម។ 

30-A-protest-at-the-entrance

 

  1. វិបត្តិរូបិយប័ណ្ណក្នុងស្រុក និងសកល (Local and Global Currency Crisis) 

វិបត្តិនេះកើតឡើងនៅពេលដែល​តម្លៃរូបិប័ណ្ណធ្លាក់ចុះដោយសារតែការបាត់បង់ទំនុកចិត្តរបស់វិនិយោគិនលើសម្ថភាពរបស់រដ្ធាភិបាលក្នុងការបំពេញកាតព្វកិច្ចបំណុលឬបង្កើតផលចំណេញដែលបានព្រមព្រៀងគ្នា។​ចំណែកឯវិបត្តិរូបិយប័ណ្ណសកលវិញកើតឡើងដោយសារតែការបាត់បង់តម្លៃនៃរូបិយប័ណ្ណសំខាន់ដែលគេប្រើនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែនរវាង បុគ្គល ក្រុមហ៊ុនសាជីវកម្ម និងរដ្ធាភិបាល។ 

ឬសគល់នៃវិបត្តិសេដ្ធកិច្ចនៅក្នុងប្រទេសស្រីលង្ការ

  1. បំណុលបរទេស​ (Foreign Debt) 

ដោយយោងទៅតាមពត៏មានដែលចុះផ្សាយដោយកាសែត អាល់ចាស់ហ្ស៊ីរ៉ា (Aljazeera) បានឲ្យដឹងថា គិតមកត្រឹមចុងខែមេសាឆ្នាំ ២០២១ ស្រីលង្ការជំពាក់បំណុលបរទេសសរុបគឺ ៣៥.១ ពាន់លានដុល្លារ ($35.1 billion)។ម្យ៉ាងវិញទៀត ដោយយោងទៅតាម កាសែត DW ដែលបានចុះផ្សាយនៅថ្ងៃទី​១៤ ខែ៤ ឆ្នាំ ២០២២ បានឲ្យដឹងថា បំណុលបរទេសសរុបរបស់ស្រីលង្ការបានកើនឡើងដល់ ៥០ ពាន់លានដុល្លារ ($ 50 billion) នៅខណៈពេលដែលថ្លៃបំណុលដែលត្រូវបង់នៅក្នុងឆ្នាំនេះគឺ ៧ ពាន់លានដុល្លារ ($7 billion) ហើយចំណែកឯទុនបម្រុង Forex (Foreign Exchange Market) សម្រាប់ជាតិ គិតត្រឹមខែមីនា ឆ្នាំ ២០២២ នៅសល់ត្រឹមតែ ១.៦ ពាន់លានដុល្លារ ($1.6 billion) ប៉ុណ្ណោះ ដូច្នេះជាហេតុធ្វើឲ្យរដ្ធាភិបាលរបស់ប្រទេសនេះសម្រេចចិត្តប្រកាសលុបចោលការសងបំណុលបរទេសទាំងអស់របស់ខ្លួនកាលពីពេលថ្មីៗនេះ។ម្ចាស់បំណុលសំខាន់ៗដែលប្រទេសស្រីលង្ការបានខ្ចីមានដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ១៣% ទីផ្សារកម្ចីប្រាក់ (Market Borrowings) ៤៧% ចិន ១០% ជប៉ុន ១០% ធនាគារពិភពលោក (World Bank) ៩% ឥណ្ឌា ២% និងពីស្ថាប័ន និងប្រទេសដទៃផ្សេងទៀត ៩%។ 

  1. កង្វះទុនបម្រុងបរទេស (Lack of Foreign Reserves) 

ប្រទេសស្រីលង្ការបាននឹងកំពុងតែជួបប្រទះឱនភាពពាណិជ្ជកម្មអស់ជាច្រើនទសវត្សរ៍មកហើយជាហេតុនាំឲ្យមានការហូរចេញរូបិយប័ណ្ណបរទេសហើយធ្វើឲ្យពាណិជ្ជករមិនអាចចំណាយលើការនាំចូលបាន។ ទុនបំរុងរូបិយប័ណ្ណបរទេស (Foreign Exchange Reserves) ឬទុនបម្រុងបរទេស (Foreign Reserves)គឺជារូបិយប័ណ្ណបរទេសដែលកាន់កាប់ដោយធនគារកណ្តាលរបស់ប្រទេសមួយ។ផលប្រយោជន៍ដែលប្រទេសនានាប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេសគឺដើម្បីរក្សាតម្លៃអត្រាឲ្យនៅថេររក្សាការនាំចេញដែលមានតំលៃប្រកួតប្រជែងរក្សាលំនឹងសាច់ប្រាក់ក្នុងករណីមានវិបត្តិនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។ពួកគេក៏ត្រូវការទុនបំរុងដើម្បីសងបំណុលខាងក្រៅចំណាយដើមទុនដើម្បីផ្តល់មូលនិធិដល់វិស័យសេដ្ឋកិច្ច និងប្រាក់ចំណេញពីផលប័ត្រចម្រុះ។

  1. បញ្ហាជម្លោះប្រដាប់អាវុធក្នុងស្រុក 

នៅខែមេសា ឆ្នាំ២០១៩ ក្រុមសកម្មប្រយុទ្ធក្នុងស្រុក​ National Thowheed Jamath (NTJ) បានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ ហើយបានវាយប្រហារសណ្ធាគារប្រណីតចំនួន ៣ និងព្រះវិហារ ៣ កន្លែងនៅក្នុងប្រទេស ដែលនាំឲ្យមនុស្សជិត ២៧០ នាក់បានស្លាប់ និងខណៈពេលជាមួយគ្នានៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ជាហេតុធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងសេដ្ធកិច្ចយ៉ាងធ្ងន់ធ្ងរ។គួររំលឹកផងដែរថាវិស័យទេសចរណ៍បានផ្តល់់ប្រាក់ចំណូលដល់ប្រទេសស្រីលង្ការ ច្រើនជាង ១០% នៃផលិតផលក្នុងស្រុកសរុប។ 

20220409-Sri-Lanka-Crisis-001


 

  1. វិបត្តិវិស័យកសិកម្ម

កាលពីឆ្នាំ ២០២១ រដ្ធាភិបាល រា៉ចាប៉ាក់សា (Rajapaksa Government) មានគោលបំណងចង់បង្វែរវិស័យកសិកម្មរបស់ជាតិឲ្យទៅជា កសិកម្មសរីរាង្គ ១០០% ហើយលោកបានហាមឃាត់ប្រជាពលរដ្ធមិនឲ្យប្រើប្រាស់ជីគីមី ដូច្នេះជាហេតុធ្វើឲ្យទិន្នផលកសិករធ្លាក់ចុះច្រើនក្នុងវិស័យស្រូវ និងស្ករ​។ 

  1. ការគ្រប់គ្រងមិនបានត្រឹមត្រូវរបស់រដ្ធាភិបាល

ដោយមិនបានគិតខំប្រឹងជួយដល់សេដ្ធកិច្ចក្នុងស្រុក ដើម្បីឲ្យមានការផលិត​ និងនាំចេញឲ្យបានច្រើន រដ្ធាភិបាលស្រីលង្កា បានខ្ចីលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេសដើម្បីផ្តល់មូលនិធិដល់សេវាសាធារណៈ និងគិតតែនាំទំនិញចូល ដូច្នេះជាហេតុធ្វើឲ្យបំណុលសាធារណៈរបស់ប្រទេសបានកើនឡើងពី ៩៤% នៃGDP ក្នុងឆ្នាំ ២០១៩ ដល់១១៩%នៃGDPក្នុងឆ្នាំ២០២១។មិនតែប៉ុណ្ណោះរដ្ធាភិបាល​បានចំណាយទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួនក្នុងការសងបំណុលវិញ ដោយកាត់បន្ថយទុនបម្រុងរបស់ខ្លួនពី ៦.៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ដល់២.២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ដូច្នេះវាធ្វើឲ្យប្រទេសជាតិខ្វះរូបិយប័ណ្ណបរទេសគ្រប់គ្រាន់សម្រាប់ផ្តល់មូលនិធិដល់ទំនិញនាំចូល។ 

  1. ផលប៉ះពាល់នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន

ផលប៉ះពាល់នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនដល់​ ប្រទេសស្រីលង្ការគឺតាមរយៈអតិផរណាតម្លៃប្រេងឆៅ ប្រេងផ្កាឈូករ័ត្ន និងស្រូវសាលី ជាពិសេសតម្លៃប្រេងឆៅដែលបានឡើងដល់កម្រិតខ្ពស់បំផុត ដែលមានតម្លៃជាង១២៥ ដុល្លារក្នុងមួយបារ៉ែលដូច្នេះហើយជាហេតុធ្វើឲ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ធស្រីលង្ការយ៉ាងខ្លាំង។ 

2022-03-18T100701Z_1973790430_RC2T4T9S67J3_RTRMADP_3_SRI-LANKA-CRISIS-PROTEST-1


 

ផលប៉ះពាល់នៃវិបត្តិសេដ្ធកិច្ច

វិបត្តិសេដ្ធកិច្ចរបស់ស្រីលង្ការកំពុងតែធ្វើឲ្យប៉ះពាល់ស្ទើរតែគ្រប់ទិដ្ធភាពនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជន៖ដូចជាទំនិញប្រចាំថ្ងៃឡើងថ្លៃយ៉ាងខ្លាំងដោយសារការទម្លាក់តម្លៃប្រាក់រូពីរបស់រដ្ធាភិបាលចម្រុះ កង្វះខាតអាហារ ការកាត់ផ្តាច់ចរន្តអគ្គិសនី ការខ្វះឧស្ម័នចម្អិនអាហារ ការបិទហាងលក់ដូរ និងបណ្តាលឲ្យមានការធ្វើបាតុកម្មពាសពេញផ្ទៃប្រទេសហើយខុទ្ទកាល័យរបស់រដ្ធាភិបាលត្រូវរំលាយដោយសារតែការលាលែងពីដំណែងរបស់រដ្ធមន្រ្តីកំពូលៗ

ការស្វែងរកដំណោះស្រាយ 

ដើម្បីដោះស្រាយវិបត្តិដែលកំពុងតែកើតឡើងជាបន្ទាន់រដ្ធាភិបាលរបស់ប្រទេសស្រីលង្ការឥឡូវនេះកំពុងតែស្វែងរកជំនួយហិរញ្ញវត្ថុពី អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund-IMF) និងងាកទៅរកមហាអំណាចក្នុងតំបន់ដូចជា ចិន និង ឥណ្ឌាជាដើម ដើម្បីឲ្យជួយ។ ជាក់ស្តែងកាលពីខែមេសា ឥណ្ឌាបានសុខចិត្តផ្តល់ជំនួយហិរញ្ញវត្ថុដល់ទៅ ២ ពាន់លានដុល្លារ ($ 2 billion) ដល់ស្រីលង្កា ជាមួយនឹងគ្រឿងអាហារហូបចុក​ និងប្រេងឥន្ធនៈជាច្រើនផ្សេងទៀត​ ព្រមទាំងប្រាក់កម្ចីបន្ថែមចំនួន ១.៩ ពាន់លានដុល្លារ។ ចំណែកឯចិនបានពន្យារប្រាក់កម្ចីរួមចំនួន ១.៣ ពាន់លានដុល្លារ និងការដោះដូរដែលមានតម្លៃ ១.៥ ពាន់លានយន់។ ក្រៅពីនេះ ចិនផងដែរក៏បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣១ លានដុល្លារ ($31 million) និងគ្រឿងឧបភោគ បរិភោគ ជាច្រើនផ្សេងទៀតដល់ប្រទេសស្រីលង្ការ។ 

thumb

បទវិភាគដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃពុធ, 18 ខែឧសភា 2022 10:39  BeeTube News