New York-
កាលពីថ្ងែច័ន្ទ មេដឹកនាំជាន់ខ្ពស់នៃសហគមន៍អឹរ៉ុបបានចោទប្រកាន់ លោកប្រធានាធិបតី Joe-Biden ថាគ្មានស្វាមីភ័គ្រចំពោះសម្ព័ន្ធមិត្តអន្តរអាត្លង់ទិក ព្រមទាំងបានទាមទារឲ្យលោកពន្យល់ថាហេតុអ្វីបានជាលោកធ្វើឲ្យបារាំងនិងសម្ព័ន្ធមិត្តដែលជាដៃគូរក្នុងសម្ព័ន្ធមិត្តផ្សេងទៀត មានការយល់ខុសអំពីដែគូរថ្មីផ្នែកសន្តិសុខនៅក្នុងឥណ្ឌូប៉ាស៊ីហ្វីករវាងអាមេរិក អង់គ្លេសនិងអូស្រ្តាលី។
ការស្តីបន្ទោសមិនធម្មតាចំពោះលោកប្រធានាធិបតីអាមេរិកាំងថ្មីរូបនេះ ដែលធ្លាប់បានទទួលនូវការអបអរសាទរនៅពាសពេញអឹរ៉ុប ថាក្នុងតំណែងជាប្រធានាធិបតីថ្មីរបស់លោក វានឹងជាឱកាសដែលអាចធ្វើឲ្យល្អប្រសើរឡើងវិញនូវចំណងមិត្តភាព បន្ទាប់ពីមានការប្រកួតប្រជែងគ្នាអស់រយៈពេល៤ឆ្នាំក្រោមការដឹកនាំរបស់អតីតលោកប្រធានាធិបតីTrump ដែលមិនបានឲ្យតម្លៃដល់សហគមន៍អឹរ៉ុប ។
លោក Charles Michel ប្រធានក្រុមប្រឹក្សារអឹរ៉ុបបាននិយាយប្រាប់កាសែតនៅទីក្រុងញូវយ៉កថា រដ្ឋការរបស់លោកBiden បាននិយាយថា អាមេិកត្រឡប់មកវិញហើយ ក្នុងអម្លុងពេលដែលមេដឹកនាំពិភពលោកបានមកជួបប្រជុំគ្នា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ យើងនឹងមានសំណួរសួរថា តើវាមានន័យយ៉ាងដូចម្តេចទៅ ចំពោះពាក្យថា “ អាមេរិកត្រឡប់មកវិញហើយ “ តើអាមេរិកត្រឡប់មកក្នុងអាមេរិកវិញ ឬត្រឡប់ទៅកន្លែងផ្សេង ?។
នៅក្នុងការខកខានមិនបានមិនបានពិភាក្សារជាមួយប្រជាជាតិអឹរ៉ុបអំពីយុទ្ធសាស្ត្រថ្មីក្នុងឥណ្ឌូប៉ាស៊ីហ្វិកនិងការបញ្ឍប់កិច្ចសន្យាទិញនាវាពីបារាំងរបស់អូស្ត្រាលី លោកMichel បាននិយាយថា លោកBidenបានបោះបង់ចោលនូវកិច្ចព្រមព្រៀងដែលបានជជែកគ្នាអស់ជាច្រើនម៉ោងជាមួយមេដឹកនាំកំពូល G-7 នៅក្នុងប្រទេសអង់គ្លេសកាលពីខែឧសភា ដែលបាននិយាយថាយើងនៅតែរួបរួមគ្នាប្រឆាំងទៅនឹងរបបអត្តាធិបតេយ្យ ជាពិសេសគឺចិន។
ប្រធានគណៈកម្មាធិការអឹរ៉ុប លោកស្រី Ursula von der Leyden បានប្រាប់CNNថា លោកស្រីមានការស្រងាកចិត្តជាខ្លាំង ចំពោះទង្វើរដែលធ្វើមកលើបារាំង ថាជាការដែលមិនអាចទទួលយកបានទេ ព្រមទាំងទាមទារឲ្យមានការពន្យល់ពីលោកប្រធានាធិបតីJoe-Biden។ លោកស្រីបានបន្ថែមទៀតថា វាមានសំណួរបើកចំហរច្រើនណាស់ដែលត្រូវការចម្លើយ សមាជិកនៃរដ្ឋមួយក្នុងសហគមន៍របស់យើងត្រូវបានគេប្រព្រឹត្តិមកលើតាមរបៀបមួយដែលមិនអាចទទួលយកបាន អញ្ចឹងយើងចង់ដឹងថាវាមានរឿងអ្វីកើតឡើង? ហេតុអ្វី ? ។