BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក​បញ្ចប់​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​អ៊ីរ៉ង់ដើម្បី​វាយប្រហារ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត និង​អារ៉ាប់រួម

ថ្ងៃអង្គារ, 13 ខែមិថុនា 2023 14:21  BeeTube News

Untitled design (35) (1)

អ៊ីរ៉ង់មិនស្វែងរកការទិញអាវុធនុយក្លេអ៊ែរ និងបើកចំហចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយជាមួយលោកខាងលិច។ ម៉្យាងវិញទៀតចលនាដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ក្នុងការបន្តធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ និងយោធារបស់ខ្លួន ដោយមានការចូលរួមពីរុស្ស៊ី ជាចំនុចដែលសេតវិមានបាននិយាយថាភាគីរុស្ស៊ីនិងអ៊ីរ៉ង់ជិតបញ្ចប់ការសាងសង់រោងចក្រនៅជិតរដ្ឋធានីមូស្គូរបស់រុស្ស៊ីហើយ រោងចក្រដែលបានរៀបរាប់ខាងលើនឹងចូលបម្រើក្នុងអំឡុងឆ្នាំក្រោយ។ របាយការណ៍ក៏បាននិយាយផងដែរថារុស្ស៊ីបានជួយអ៊ីរ៉ង់សាងសង់ទីតាំងនុយក្លេអ៊ែរថ្មីចំនួនពីរ ដោយម៉ាស៊ីនរ៉េអាក់ទ័ររបស់ពួកវានៅក្នុងតំបន់ Bushehr ។

  1. អាមេរិក​បញ្ចប់​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​អ៊ីរ៉ង់ដើម្បី​វាយប្រហារ​សេដ្ឋកិច្ច​អារ៉ាប់

យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី១០ ខែមិថុនាបានអោយដឹងថា អ៊ីរ៉ង់កំពុងផ្តល់សម្ភារៈដល់រុស្ស៊ីដើម្បីសាងសង់រោងចក្រផលិតដ្រូននៅភាគខាងកើតទីក្រុងមូស្គូ ខណៈដែលវិមានក្រឹមឡាំងសម្លឹងរកការទប់ទល់ការផ្គត់ផ្គង់សព្វាវុធជាលំដាប់សម្រាប់ការលុកលុយជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែននេះបើយោងតាមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃសុក្រ។

រដ្ឋបាលលោក Biden កាលពីថ្ងៃសុក្របានចេញសេចក្តីណែនាំមួយក្នុងគោលបំណងជួយអាជីវកម្ម និងរដ្ឋាភិបាលផ្សេងទៀតដាក់វិធានការដើម្បីធានាថាពួកគេមិនបានរួមចំណែកដោយអចេតនាចំពោះកម្មវិធីផលិតដ្រូនរបស់អ៊ីរ៉ង់ទេ។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មរដ្ឋ យុត្តិធម៌ និងរតនាគារ បាននិយាយថា វាជារឿងសំខាន់ដែលឧស្សាហកម្មឯកជនត្រូវដឹងពីកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដើម្បីគោរពតាមការត្រួតពិនិត្យ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សុទ្ធតែបានចេញច្បាប់រៀបចំឡើងដើម្បីកាត់ផ្តាច់លំហូរនៃគ្រឿងបន្លាស់ដ្រូនទៅកាន់ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់។

wirestory_dfdfb4602fecb0fe65935cb24c82421a_16x9_992

White-House-reuters

91037F45-062E-4085-9E45-A17A7440102F

 

  1. អ៊ីរ៉ង់​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ឧស្ម័ន​រួម​ជាមួយ​រុស្ស៊ី កាតា តូមិននីស្ថាន

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី៧ ខែមិថុនាបានអោយដឹងថា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានប្រកាសកាលពីថ្ងៃពុធថាប្រទេសអ៊ីរ៉ង់គ្រោងនឹងបង្កើតមជ្ឈមណ្ឌលឧស្ម័ន ដោយមានការចូលរួមពីរុស្ស៊ី កាតា និងតូមិននីស្ថាន។

មជ្ឈមណ្ឌលនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់ឧស្សាហកម្មនៃតំបន់ Asaluyeh ក្នុងទីក្រុង Bushehr នៅលើឆ្នេរសមុទ្រភាគខាងជើងអ៊ីរ៉ង់នៃឈូងសមុទ្រពែរ្ស។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរដ្ឋមន្ត្រីប្រេងបាននិយាយថា "យើងមានទុនឧស្ម័នបំរុងធំជាងគេលំដាប់ទី2នៅលើពិភពលោកដូច្នេះយើងគ្រោងនឹងបង្កើតមជ្ឈមណ្ឌលឧស្ម័ននៅក្នុងតំបន់ Asaluyeh ដោយសហការជាមួយរុស្ស៊ី កាតា និងតួមិននីស្ថាន"។ ប៉ុន្តែលោក Owji មិន​បាន​បញ្ជាក់​ពី​រយៈពេលនៃ​ដំណើរ​ការ​អនុវត្ត​គម្រោង​នេះ​ទេ។

តំបន់ Assaluyeh បម្រើជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់តំបន់ប្រេង និងឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងនៅផ្នែកកណ្តាលនៃឈូងសមុទ្រពែក្ស ក្នុងដែនទឹកនៃអ៊ីរ៉ង់ និងកាតា។

2022-08-30_fmuksvi4uq

fig-3-rosatom-bushehr-nuclear-plant

 

  1. អ៊ីរ៉ង់​សាងសង់​រ៉េអាក់ទ័រ​ថ្មី​ពីរ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Bushehr

យោងតាមសារព័ត៌មាន Anadolu Agency ចុះផ្សាយថ្ងៃទី៨ ខែមិថុនាបានអោយដឹងថា អ៊ីរ៉ង់​កំពុង​សាងសង់​ម៉ាស៊ីន​រ៉េអាក់ទ័រ​ថ្មី​ពីរ​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Bushehr នៅ​ឆ្នេរ​ភាគនិរតី​របស់​ប្រទេស​នេះ​បើ​តាម​អភិបាលខេត្តបានអោយដឹង។

អភិបាល Bushehr លោក Ahmad Mohammadizadeh បាននិយាយថា រ៉េអាក់ទ័រថ្មីនីមួយៗនឹងមានសមត្ថភាព1,800មេហ្គាវ៉ាត់ ហើយកំពុងត្រូវបានសាងសង់ដោយវិស្វករជនជាតិអ៊ីរ៉ង់វ័យក្មេង ដោយគ្មានជំនួយពីអ្នកជំនាញបរទេសណាមួយឡើយ។

រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលជារ៉េអាក់ទ័រដំណើរការតែមួយគត់នៅក្នុងប្រទេសអ៊ីរ៉ង់ដោយមានកម្លាំង 1,000 មេហ្គាវ៉ាត់ ត្រូវបានសាងសង់ដោយវិស្វកររុស្ស៊ី ហើយបានប្រគល់ទៅឱ្យទីភ្នាក់ងារថាមពលបរមាណូរបស់ប្រទេសអ៊ីរ៉ង់ក្នុងខែកញ្ញា ឆ្នាំ 2013 ។

ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohammad Eslami ថ្មីៗនេះបាននិយាយថា គម្រោងនុយក្លេអ៊ែរប្រហែលមានចំនួន150 បច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅទូទាំងប្រទេស។ 

ការបង្កើន​ការ​ពង្រឹង​នុយក្លេអ៊ែរ​ដោយ​អ៊ីរ៉ង់​បាន​បង្ក​ក្តី​បារម្ភ​នៅ​ប្រទេស​លោកខាងលិច ដោយ​អាជ្ញាធរ​អ៊ីរ៉ង់​បាន​រក្សាពាក្យ​ថា​ពួកគេ​មិន​មាន​បំណង​បង្កើត​គ្រាប់បែក​នុយក្លេអ៊ែរ​ទេ។

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថាការពង្រីករោងចក្រនុយក្លេអ៊ែរ Bushehr គឺចាំបាច់ដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងនៅក្នុងប្រទេសតែប៉ុណ្ណោះ។

thumbs_b_c_600d2d1cc4d3b4ac56309531048ee451

000_1M02UB






 


ថ្ងៃអង្គារ, 13 ខែមិថុនា 2023 14:21  BeeTube News