BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការខូចបំពង់បង្ហូរឧស្ម័នគំរាមកំហែងដល់កិច្ចព្រមព្រៀងសមុទ្រខ្មៅ?,អង់គ្លេសត្រូវការជំនួយសេដ្ឋកិច្ចពីអាមេរិច,អង់គ្លេសសហការ

ថ្ងៃព្រហស្បតិ៍, 08 ខែមិថុនា 2023 14:27  BeeTube News

photo_2023-06-08_14-17-30
 

1. ហេតុអ្វីការខូចបំពង់បង្ហូរឧស្ម័នគំរាមកំហែងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ?

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៧ ខែមិថុនាបានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា "ក្រុមអ្នកបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន" ជាអ្នកបានបំផ្ទុះផ្នែកមួយនៃបំពង់បង្ហូរអាម៉ូញាក់ Togliatti-Odesa ដែលដឹកនាំជីពីប្រទេសរុស្ស៊ីទៅកាន់អ៊ុយក្រែននៅក្នុងតំបន់ Kharkov កាលពីថ្ងៃចន្ទ។ ក្រសួង​បាន​និយាយ​ថា វា​នឹង​ចំណាយ​ពេល​រហូតដល់​ទៅ​បី​ខែ​ដើម្បី​ជួសជុល​បំពង់​បង្ហូរ​នេះ។ប្រទេសរុស្ស៊ីបានប្រើប្រាស់បំពង់បង្ហូរនេះដើម្បីបូមអាម៉ូញាក់រហូតដល់ 2.5 លានតោនក្នុងមួយឆ្នាំសម្រាប់ការនាំចេញជាសកលទៅកាន់កំពង់ផែ Pivdennyi របស់អ៊ុយក្រែននៅលើសមុទ្រខ្មៅពីទីក្រុង​​​ Togliatti លើទន្លេ Volga នៅភាគខាងលិចប្រទេសរុស្ស៊ី។ ជាង៣១លានតោន ដែលភាគច្រើនជាពោតនិងស្រូវសាលីត្រូវបាននាំចេញដោយអ៊ុយក្រែននៅក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ហើយនេះក៏អនុញ្ញាតឱ្យមានការនាំចេញដោយសុវត្ថិភាពនៃអាម៉ូញាក់ដែលជាធាតុផ្សំនៃជីនីត្រាតផងដែរ ប៉ុន្តែការពិតទៅមិនមានការដឹកជញ្ជូនមួយណាធ្វើបានសំរេចនោះទេ។ ការពន្យារកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ និងជីក្នុងសម័យសង្រ្គាមប្រកបដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនទាំងបីនេះ ទំនងជាលំបាកហើយប្រសិនបើបំពង់បង្ហូរត្រូវបានបំផ្លាញ។

i-51
c-60
b-65
a-148
 

2. អង់គ្លេសដែលជាសម្ព័ន្ធមិត្តយោធាអាមេរិចកំពុងត្រូវការជំនួយសេដ្ឋកិច្ច

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី៧ ខែមិថុនាបានអោយដឹងថា លោកប្រធានាធិបតី Biden នឹងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក្នុងទីក្រុង Washington នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមេដឹកនាំអង់គ្លេសសម្លឹងមើលឳកាសបង្កើនឋានៈប្រទេសរបស់លោកជាសម្ព័ន្ធមិត្តសន្តិសុខអាមេរិក ដើម្បីបង្កើតភាពស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។ សម្រាប់លោក Sunak ទំនាក់ទំនង​ជាមួយទីក្រុង​វ៉ាស៊ីនតោន​គឺពិតជា​សំខាន់​ណាស់។ ចាប់តាំងពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ2020មក ការបង្កើតទំនាក់ទំនងការទូតដ៏រឹងមាំមួយជាមួយសហរដ្ឋអាមេរិកបានក្លាយជាគោលបំណងសំខាន់មួយសំរាប់មេដឹកនាំចក្រភពអង់គ្លេសជាបន្តបន្ទាប់ នៅពេលដែលពួកគេព្យាយាមពង្រីកឥទ្ធិពលប្រទេសរបស់ខ្លួនលើសពីក្នុងសហភាពអឺរ៉ុបដើម្បីចូលទៅកាន់ទីផ្សារជុំវិញពិភពលោក។ ខណៈពេលដែលចក្រភពអង់គ្លេសបានពង្រឹងជំហររបស់ខ្លួនជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ ឥឡូវនេះពួកគេកំពុងរំពឹងថាអាចនឹងពង្រឹងនូវអ្វីដែលមន្ត្រីអង់គ្លេសហៅថាសន្តិសុខសេដ្ឋកិច្ច ជាមួយនឹងសហរដ្ឋអាមេរិកបានលើវិស័យដូចជាថាមពលនិងខ្សែសង្វាក់ផ្គត់ផ្គង់។

f-52
e-58
d-65
 

3. កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកជាប់គាំង អង់គ្លេសចាប់ដៃគូជាមួយរដ្ឋIndiana

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៧ ខែឧសភា ២០២២បានអោយដឹងថា  ចក្រភពអង់គ្លេសនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្រិតរដ្ឋដំបូងរបស់ខ្លួនជាមួយរដ្ឋ Indiana ដែលជារដ្ឋនៃខ្សែក្រវ៉ាត់ពោតរបស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ ជាមួយនឹងរដ្ឋជាច្រើនទៀតដែលនឹងតាមមកពីក្រោយ នៅពេលដែលទីក្រុងឡុងដ៍សម្លឹងមើលឃើញមធ្យោបាយដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម បើទោះបីជាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ឈប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតជាតិក៏ដោយ។ គោលនយោបាយពាណិជ្ជកម្ម Penny Mordaunt បាននិយាយថាចក្រភពអង់គ្លេសកំពុងធ្វើការជាមួយរដ្ឋប្រហែល 20 ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបុគ្គល ក្នុងករណីដែលមិនមានកិច្ចព្រមព្រៀងទូលំទូលាយជាមួយទីក្រុងវ៉ាស៊ីនតោន ដោយមាន 8 រដ្ឋដំបូងបានចូលរួមចំណែកប្រហែលបាន 20% នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកហើយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាធម្មតាត្រូវបានចរចា និងចុះហត្ថលេខាលើកម្រិតជាតិ ប៉ុន្តែរដ្ឋាភិបាលបរទេសបានស្វែងរកជាយូរមកហើយដើម្បីបង្កើតទំនាក់ទំនងឱ្យកាន់តែរឹងមាំជាមួយរដ្ឋ និងទីក្រុងនីមួយៗ។

i-51
h-53
g-53
 


ថ្ងៃព្រហស្បតិ៍, 08 ខែមិថុនា 2023 14:27  BeeTube News