BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហព័ន្ធអារ៉ាប់រួមចេញពីកងកម្លាំងជើងទឹកអាមេរិច,អ៊ីរ៉ង់រឹបអូសកប៉ាល់ទី២,អាមេរិចប្រឹងប្រែងធានាសុវត្ថិភាពឈូងសមុទ្រពែរ្ស

ថ្ងៃព្រហស្បតិ៍, 01 ខែមិថុនា 2023 16:02  BeeTube News

2023-06-01 15.57.02

  1. សហព័ន្ធអារ៉ាប់រួមថានឹងចាកចេញពីកងកម្លាំងជើងទឹកដឹកនាំដោយអាមេរិច

យោងតាមសារព័ត៌មាន National Post ចុះផ្សាយថ្ងៃទី៣១ ខែឧសភាបានអោយដឹងថា សហព័ន្ធអារ៉ាប់រួមបាននិយាយកាលពីថ្ងៃពុធថា ខ្លួនលែងបានបន្តចូលរួមចំណែកក្នុងប្រតិបត្តិការដឹកនាំដោយអាមេរិកក្នុងការការពារការដឹកជញ្ជូនតាមឈូងសមុទ្រ ព្រោះដោយត្រូវបានទទួលរងនូវការរឹបអូសកប៉ាល់ដឹកប្រេងជាថ្មីម្តងទៀតដោយកងកម្លាំងជើងទឹកអ៊ីរ៉ង់កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

សហព័ន្ធអារ៉ាប់រួមបានឆ្លើយតបនឹងរបាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃអង្គារថារដ្ឋឈូងសមុទ្រមានការខកចិត្តចំពោះភាពខ្វះការឆ្លើយតបពីអាមេរិកទៅលើការរឹបអូសនាវាដឹកប្រេងនាពេលថ្មីៗនេះដោយអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍របស់ UAE បាននិយាយថា នេះគឺជា“ការយល់ខុសនៃបទសន្ទនារវាងប្រទេសទាំងពីរ។”

សេចក្តីថ្លែងការណ៍របស់UAEមិនបានបញ្ជាក់ច្បាស់ពីមូលហេតុដែលខ្លួនឈប់ចូលរួម ឬថាតើខ្លួននឹងចូលរួមម្តងទៀតនោះទេ។

វាគ្រាន់តែលើកឡើងថា UAE បានប្តេជ្ញាចិត្តក្នុងការសន្ទនា និងការចូលរួមការទូត ដើម្បីជំរុញសន្តិសុខ និងស្ថិរភាពក្នុងតំបន់ព្រមទាំងធានាសុវត្ថិភាពនាវាចរណ៍នៅក្នុងសមុទ្ររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។

im-791434

 

  1. អ៊ីរ៉ង់​រឹបអូស​បានកប៉ាល់​ដឹក​ប្រេង​ទីពីរ​ក្នុង​មួយ​សប្តាហ៍

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៤ ខែឧសភាបានអោយដឹងថា អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងទីពីរក្នុងរយៈពេលមួយសប្តាហ៍នៅលើឈូងសមុទ្រកាលពីថ្ងៃពុធ ហើយក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យមានការដោះលែងវិញ នៅខណៈដែលមានការកើនឡើងចុងក្រោយគេបង្អស់នៃការរឹបអូស ឬការវាយប្រហារមកលើនាវាពាណិជ្ជកម្មនៅតាមឈូងសមុទ្រជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ 2019 មក។

កងនាវាចរទី៥ នៃកងទ័ពជើងទឹកអាមេរិក ដែលមានមូលដ្ឋាននៅបារ៉ែន បាននិយាយថា នាវាដឹកប្រេង Niovi ដែលមានទង់ជាតិប៉ាណាម៉ា ត្រូវបានរឹបអូសដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGCN) នៅម៉ោង 6:20 ព្រឹក  ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ។

នៅក្នុងការឆ្លើយតបដំបូងរបស់អ៊ីរ៉ង់ រដ្ឋអាជ្ញារបស់ទីក្រុង Tehran បានប្រកាសថា នាវាដឹកប្រេងត្រូវបានរឹបអូសតាមដីការបស់តុលាការ បន្ទាប់ពីមានពាក្យបណ្តឹងដោយដើមបណ្តឹង។

ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិកោះMarshallនៅឈូងសមុទ្រអូម៉ង់។ នាវា​ដឹក​ប្រេង​នោះ​ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់​នៅ​ក្នុង​ទីក្រុង Bandar Abbas។

កងទ័ពជើងទឹកបាននិយាយថា កប៉ាល់ដឹកប្រេង Niovi ដែលរឹបអូសបានកាលពីថ្ងៃពុធ បានធ្វើដំណើរពីទីក្រុងឌូបៃឆ្ពោះទៅកាន់កំពង់ផែ Fujairah របស់ UAE នៅពេលដែលវាត្រូវបានបង្ខំដោយទូកIRGCNឱ្យផ្លាស់ប្តូរទិសដៅឆ្ពោះទៅកាន់ដែនទឹករបស់អ៊ីរ៉ង់វិញ។

skynews-iran-panama-niovi-strait-of-hormuz_6142382

 

  1. អាមេរិក​ដាក់​សម្ពាធដល់ការ​​ធានាសុវត្ថិភាព​ឈូង​សមុទ្រ​ពែរ្ស

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី៣០ ខែឧសភាបានអោយដឹងថា មន្ត្រីអាមេរិកបាននិយាយថា សហព័ន្ធអារ៉ាប់រួមមានការខកចិត្តចំពោះកង្វះភាពឆ្លើយតបរបស់អាមេរិកចំពោះការរឹបអូសនាវាដឹកប្រេងដោយអ៊ីរ៉ង់កាលពីថ្ងៃទី27 ខែមេសានិងថ្ងៃទី3 ខែឧសភា។ ដោយក្នុងនោះមាននាវាដឹកប្រេងមួយកំពុងដឹកប្រេងឆៅរបស់គុយវ៉ែតទៅកាន់ Houston សម្រាប់ក្រុមហ៊ុន Chevron ខណៈដែលនាវាទីពីរកំពុងឆ្លងកាត់ទីក្រុងកំពង់ផែ នៃឌូបៃ ទៅកាន់ Fujairah ។

មន្ត្រី​​អាមេរិក​ម្នាក់​បាន​ប្រៀបធៀប​ការ​ឆ្លើយ​តប​របស់សហព័ន្ធអារ៉ាប់ទៅនឹងប្រតិកម្មខឹងសម្បាររបស់ពួកគេកាលពីខែមករាឆ្នាំ2022កន្លងទៅ ដោយនៅពេលនោះអាមេរិកមានភាពយឺតយ៉ាវក្នុងការរកជំនួយដល់ប្រទេសឈូងសមុទ្រ បន្ទាប់ពីពួកសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែនបានបើកការវាយប្រហារដោយដ្រូនមកលើរដ្ឋធានីរបស់សហព័ន្ធអារ៉ាប់រួមដែលបានសម្លាប់មនុស្សបីនាក់។

មន្ត្រីសហព័ន្ធអារ៉ាប់រួមដែលបានប្រៀបធៀបការវាយប្រហារឆ្នាំ 2022 ទៅនឹងការវាយប្រហារកាលពីថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 ដែលជាការវាយប្រហាររបស់ al Qaeda មកលើសហរដ្ឋអាមេរិក មានការខឹងសម្បារដែលទីក្រុងវ៉ាស៊ីនតោនចំណាយពេលដល់ទៅពីរសប្តាហ៍ដើម្បីបញ្ជូននាវាចម្បាំងអាមេរិកនិងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់ដើម្បីគាំទ្រប្រទេសឈូងសមុទ្រ។

មន្ត្រីអាមេរិកបាននិយាយថាពួកគេបានយល់ពីការព្រួយបារម្ភរបស់សហព័ន្ធអារ៉ាប់រួមហើយ និងបានកំពុងធ្វើការជាមួយដៃគូឈូងសមុទ្រដើម្បីរារាំងអ៊ីរ៉ង់ពីការកំណត់គោលដៅលើនាវាពាណិជ្ជកម្មនៅក្នុងតំបន់។ កងទ័ពជើងទឹកអាមេរិកក៏បានបង្កើតក្រុមការងារពិសេសមួយដែលប្រើប្រាស់ដ្រូនឃ្លាំមើលដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង។

im-790488

im-790489






 

 


ថ្ងៃព្រហស្បតិ៍, 01 ខែមិថុនា 2023 16:02  BeeTube News