យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី១០ ខែឧសភាបានអោយដឹងថា មានក្រុមហ៊ុនជាង 100 ត្រូវបានរំពឹងថានឹងចូលរួមក្នុងការទិញឧស្ម័នធម្មជាតិរាវ LNG រួមគ្នា។
គណៈកម្មការអឺរ៉ុបបានផ្សព្វផ្សាយការដេញថ្លៃអន្តរជាតិលើកដំបូងរបស់ខ្លួនសម្រាប់ការទិញឧស្ម័នធម្មជាតិរាវ (LNG) រួម តាមរយៈយន្តការថ្មីរបស់សហភាពអឺរ៉ុប នេះយោងទៅតាមអនុប្រធានផ្នែកទំនាក់ទំនងអន្តរស្ថាប័នលោក Marosh Shefchovich បាននិយាយកាលពីថ្ងៃពុធ។
យោងតាមមន្ត្រីរូបនេះ ការដេញថ្លៃលើកទីមួយនឹងបើកដំណើរការរហូតដល់ថ្ងៃទី 15 ខែឧសភា និងគ្របដណ្តប់លើការចែកចាយឧស្ម័នចាប់ពីខែមិថុនា ឆ្នាំ 2023 ដល់ខែឧសភា ឆ្នាំ2024 ជាមួយនឹងក្រុមហ៊ុនចំនួន 77 មកពីទូទាំងសហភាពអឺរ៉ុបដែលបានដាក់សំណើលើបរិមាណឧស្ម័នសរុបប្រហែល 11,6 ពាន់លានម៉ែត្រគូប (bcm) ។ .
លោកបានបន្ថែមថាតម្រូវការសម្រាប់ប្រេងឥន្ធនៈត្រជាក់ខ្លាំងកំពុងមានប្រហែល 2.8 bcm ខណៈដែលជិត 9.6 bcm ត្រូវបានស្នើសុំក្នុងការចែកចាយតាមបំពង់បង្ហូរប្រេង។
លោក Shefchovich បាននិយាយថា "នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ពីព្រោះជាលើកដំបូងហើយដែលមិនធ្លាប់មាន យើងកំពុងលើកកម្ពស់សេដ្ឋកិច្ចរួមរបស់ EU ដើម្បីបង្កើនសុវត្ថិភាពថាមពលរបស់យើង និងដោះស្រាយតម្លៃឧស្ម័នខ្ពស់" ។
លោកបាននិយាយថាប្រតិបត្តិប្លុកនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមមានការដេញថ្លៃរៀងរាល់បីខែម្តង ដោយលោកបានគូសបញ្ជាក់ថាការឆ្លើយតបរបស់ទីផ្សារចំពោះការអនុវត្តលើកទីមួយនេះគឺមានភាព "វិជ្ជមាន និងជំរុញលើកទឹកចិត្ត"។
លោក Shefchovich បានបន្ថែមថា "រហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន 107ហើយ បានចុះឈ្មោះដើម្បីចូលរួមក្នុងការទិញឧស្ម័នរួមគ្នាតាមរយៈយន្តការ AggregateEU ដែលបានបង្កើតឡើងនាពេលថ្មីៗនេះ ហើយក្រុមហ៊ុនជាច្រើនទៀតកំពុងស្ថិតក្នុងដំណើរការធ្វើដូច្នេះ"។
យន្តការ AggregateEU ដែលត្រូវបានមើលឃើញថាជាទីផ្សារថ្មីសម្រាប់ការជួញដូរឧស្ម័នក្នុងតំបន់ត្រូវបានបង្កើតឡើងដោយគណៈកម្មការក្នុងខែមេសា។ សមាជិកសភាសហភាពអឺរ៉ុបរំពឹងថាឧបករណ៍នេះនឹងជួយសមាជិកប្លុកដើម្បីរួមគ្នាបំពេញកន្លែងលក់ឧស្ម័នសម្រាប់រដូវរងារក្រោយ និងពង្រឹងសន្តិសុខថាមពលនៅក្នុងតំបន់។