BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់និយាយថានឹងមានហានិភ័យចំពោះកាស្នើរសុំចូលអង្គការពាណិជ្ជកម្មប៉ាសុីហ្វីករបស់ខ្លួន បើចិនបានចូលមុន

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 19:20  BeeTube News

តៃបុិ-

តៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតន៍ទី២៣ខែកញ្ញាថា នឹងមានហានិភ័យចំពោះការដាក់ពាក្យស្នើរសុំចូលរួមជាសមាជិក កិច្ចព្រមព្រៀងជាដៃគូអន្តរ-ប៉ាស៊ីហ្វីកសំរាប់ការអភិវឌ្ឍដ៏ទូលំទូលាយ ( CPTPP)បើសិនជាចិនបានចូលជាសមាជិកមុន។តៃវ៉ាន់បានដាក់ពាក្យស្នើរសុំចូលរួមជាផ្លូវការជិតមួយសប្តាហ៍បន្ទាប់ពីចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំទី២លើពិភលោក។

2021-09-23t020832z_1_lynxmpeh8m01c_rtroptp_3_taiwan-trade (1)


តៃវ៉ាន់ត្រូវបានគេទាត់ចេញពីអង្គការពិភពលោកជាច្រើន ដោយសារការទទូចរបស់ចិនថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន មិនមែនជាប្រទេសផ្សេងដាច់ដោយឡែកពីគ្នានោះទេ ។ប្រធានផ្នែកចរចារខាងពាណិជ្ជកម្មរបស់តៃវ៉ាន់ លោក John Deng បាននិយាយប្រាប់អ្នកយកព័ត៌មានថា ជានិច្ចជាកាលចិនតែងតែព្យាយាមធ្វើឲ្យរាំងស្ទះដល់តៃវ៉ាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ។ លោកបាននិយាយទៀតថា “ ដូច្នេះបើសិនជាចិនចូលរួមបានមុន ករណីសមាជិកភាពរបស់តៃវ៉ាន់នឹងមានហារនីភ័យខ្ពស់។

ក្នុងការគូសបញ្ជាក់ពីសម្ពាធដែលតៃវ៉ាន់បានប្រឈមជាមួយចិន ក្រសួងការពារជាតិនៃកោះនេះបានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនចំនួន១៩គ្រឿងបានហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃព្រហស្បត៍ រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកនុយគ្លេអ៊ែរ H-4ចំនួន២គ្រឿងផងដែរ  តែយន្តហោះចម្បាំងតៃវ៉ាន់បានប្រញ៉ាប់ឡើងទៅស្ទាក់មុខហើយបណ្តេញពួកគេចេញ។យន្តហោះចិនបានហោះចូលទៅក្នងតំបន់កាេពារដែនអាកាស តៃវ៉ាន់សឹងតែជារៀងរាល់ថ្ងៃដែលធ្វើឲ្យតៃវ៉ាន់មានការខឹងសម្បារយ៉ាងខ្លាំង។

នៅពេលដែលមានសំណួរសួរ អំពីការដាក់ពាក្យរបស់តៃវ៉ាន់ទៅក្នុងអង្គការពាណិជ្ជកម្មនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន Zico Lijan  បានឆ្លើយថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន។


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 19:20  BeeTube News