ហាណូយ៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាមបានចេញសេចក្តីសម្រេចមួយដើម្បីស៊ើបអង្កេតការគេចវេសពីការដោះដូរពាណិជ្ជកម្មចំពោះផលិតផលស្ករសដែលមានដើមកំណើតមកពីប្រទេសថៃបន្ទាប់ពីបានពិចារណាលើសំណើរពីអ្នកផលិតស្ករក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។
ក្រសួងនេះបាននិយាយថា ខ្លួនបានទទួលញត្តិរបស់សមាគមស្ករសវៀតណាម (VSSA) និងរោងចក្រចម្រាញ់ស្ករអំពៅក្នុងស្រុកដែលបានបញ្ជូនភស្តុតាងថា ផលិតផលស្ករសថៃត្រូវប្រឈមមុខនឹងការប្រឆាំងការលក់បង្ខូចថ្លៃនិងពន្ធប្រឆាំងការឧបត្ថម្ភធនបានចូលទីផ្សារវៀតណាមតាមរយៈប្រទេសអាស៊ានទាំង ៥ ប្រទេសឡាវ, កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
វៀតណាម បានដាក់ពន្ធជាផ្លូវការលើការប្រឆាំងការលក់បង្ខូចថ្លៃនិងការប្រឆាំងការឧបត្ថម្ភធនលើផលិតផលស្ករសមួយចំនួនដែលមានដើមកំណើតនៅប្រទេសថៃកាលពីថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១។
ទិន្នន័យរបស់ភ្នាក់ងារគយក្នុងស្រុកវៀតណាមបង្ហាញថា បរិមាណស្ករដែលនាំចូលពីប្រទេសអាស៊ានទាំង ៥ ខាងលើបានកើនឡើងយ៉ាងខ្លាំងដល់ ៥២៧.២០០តោន ពី ១០៧.៦០០តោនបន្ទាប់ពីវៀតណាមបានផ្តួចផ្តើមការស៊ើបអង្កេតប្រឆាំងការបង្ខូចថ្លៃនិងប្រឆាំងការឧបត្ថម្ភធនស្ករពីប្រទេសថៃចាប់ពីខែតុលាឆ្នាំ ២០២០ ដល់ខែ មិថុនា ២០២១។
ទន្ទឹមនឹងនេះបរិមាណនាំចូលពីប្រទេសថៃបានថយចុះជិត ៣៨ភាគរយពី ៩៥៥.៥០០តោនមក ៥៩៥.០០០តោនក្នុងរយៈពេលនេះ៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍