BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញលើផលិតកម្មគ្រឿងសង្ហារឹមពីប្រទេសចិន

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 10:54  Nimoul Soth

ភ្នំពេញ៖ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនចិនដែលមានបំណងរើរោងចក្ររបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះរាប់បញ្ចូលទាំងការវិនិយោគលើផលិតកម្មគ្រឿងសង្ហារឹមផងដែរ។នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញក្រុមហ៊ុនវិនិយោគលើផលិតកម្មគ្រឿងសង្ហារឹមកាន់តែច្រើនឡើងចូលមកបោះទីតាំងនៅប្រទេសកម្ពុជា។

34(34)

យ៉ាងណាមិញនៅដើមសប្តាហ៍នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តទៅលើគម្រោងវិនិយោគរបស់ក្រុមចំនួន ៤ផ្សេងគ្នា ដែលផ្តោតទៅលើការផលិតគ្រឿងសង្ហារឹម នៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះសុទ្ធសឹងបោះទីតាំងនៅខេត្តព្រះសីហនុ។គម្រោងទាំង ៤នេះ មានតម្លៃទុនវិនិយោគសរុបជិត ២០លានដុល្លារអាមេរិក និងបង្កើតការងារសរុបប្រមាណជាង ៥០០កន្លែង។

35(35)

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះរួមមាន៖ 
១- “MOUNTAIN FOREST PRODUCT CO., LTD.” វិនិយោគនៅខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២លានដុល្លារ។

២- “KINGMALL INDUSTRIAL (CAMBODIA) CO., LTD.” វិនិយោគនៅខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ។

៣- “CAMBODIAN BIRCHEVER FURNITURE CO., LTD.”  វិនិយោគនៅខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦លានដុល្លារ។

៤. KINWAY (CAMBODIA) INTELLIGENT HOME FURNISHING MANUFACTURER CO., LTD វិនិយោគនៅខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារ។

36(36)

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងវេទិកាសាធារណៈ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ ២០២១ កាលពីពេលកន្លងទៅនេះថា ប្រទេសកម្ពុជា ត្រូវតែចាប់យកឱកាសពីការផ្ទេរការវិនិយោគដ៏ធំរបស់ចិនមកកាន់តំបន់អាស៊ាន និងប្រទេសមួយចំនួនទៀតនៅអាស៊ីខាងត្បូង ព្រោះថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ ប្រទេសចិន នឹងមិនធ្វើឧស្សាហកម្មប្រភេទកម្មន្តសាលទៀតនោះទេ ដោយប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីមួយនេះ នឹងងាកទៅចាប់យកឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យាកម្រិតខ្ពស់។

37(37)

លោកបញ្ជាក់ថា បច្ចុប្បន្នក្នុងចំណោមជាង ១០ប្រទេសនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង គឺមានតែប្រទេស ៣ប៉ុណ្ណោះ ដែលផ្តល់ភាពងាយស្រួលជាងគេសម្រាប់ការវិនិយោគរបស់ចិន ក្នុងនោះគឺ កម្ពុជា វៀតណាម និងបង់ក្លាដែស ដូច្នេះវាជាឱកាសដ៏សំខាន់ ស្របពេលកម្ពុជា មាន FTA ជាមួយចិន ចំណែកប្រទេសទាំងពីរនេះមិនទាន់មាននៅឡើយ។យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានឲ្យដឹងទៀតថា កំណើនវិនិយោគថ្មីៗពីប្រទេសចិន បានជំរុញឲ្យការនាំចេញរបស់កម្ពុជាមានកំណើនខ្ពស់ ផ្នែកផលិតផលក្តារបន្ទះគ្រឿងសង្ហារឹម កង់ សឡា និងគ្រឿងអេឡិចត្រូនិកមួយចំនួន ទៅកាន់ទីផ្សារក្រៅប្រទេស ជាពិសេសទីផ្សារសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០កន្លងទៅនេះ៕

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 10:54  Nimoul Soth