BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទរក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 13:36  Nimoul Soth

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលរដ្ឋបាលថ្មដាដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានចេញចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់កាលពី១៩ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង១៩និង២៥នាទីនៅចំណុចអូរជាំស្លា ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងថាករណីបង្រ្កាបនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ឈឿន ភេទប្រុសអាយុ៥២ឆ្នាំរស់នៅ ភូមិឃុំខាងលេី និងដកហូតបានវត្ថុតាងមាន៖ម្សៅ ក្រាមសថ្លាសង្ស័យសារធាតុញៀន ២៤កញ្ចប់តូចស្មើនឹង ៩.១០ ក្រាម (ថ្លឹងទាំងសំបកថង់ ),សម្ភារៈសម្រាប់ជក់គ្រឿងញៀន០១កំផ្លេ,កូនថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ស្នាប់ដៃ០១និងទូរស័ព្ទ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

257(257)


 


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 13:36  Nimoul Soth