មន្ទីរពេទ្យរុស្សី ធ្លាប់ជាពេទ្យល្បីល្បាញមួយ នៅថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ ១៩៥៧ សហភាពសូវៀតបានសន្យាកសាង មន្ទីរពេទ្យដ៏ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ នៅក្នុងរាជធានីភ្នំពេញ ។
មន្ទីរពេទ្យនេះមានគ្រែចំនួនប្រាំរយ បន្ទប់វះកាត់បំពាក់ដោយម៉ាស៊ីនត្រជាក់ និងឧបករណ៍សម្រាប់ព្យាបាលជំងឺមហារីក ។
ប្រទេសជិតខាងកម្ពុជាមានថៃ យួន សូម្បីតែជនជាតិចិនសាំងកាពួរដែលមានជំងឺធ្ងន់ៗដូចជាមហារីកជាដើមបានមកព្យាបាលនៅមន្ទីរពេទ្យខ្មែរមួយនេះ ។
កេរ្តិ៍ឈ្មោះគ្រូពេទ្យខ្មែរ មិនមែនល្បីត្រឹមតែបណ្តាប្រទេសអាស៊ីទេ គឺរហូតដល់អឺរ៉ុប។អ្នកមានសញ្ញាបត្រវេជ្ជបណ្ឌិតពីស្រុកខ្មែរ មានតម្លៃជាសមមូល និងសញ្ញាបត្រអ្នកមកពីប្រទេសបារាំង។
លោកវេជ្ជបណ្ឌិត ជួន ជឿន ជាវេជ្ជបណ្ឌិតខ្មែរដំបូងគេបានក្លាយជានាយកមន្ទីរពេទ្យរូស្ស៊ីនេះ។លោកមានសញ្ញាប័ត្រកំរិតសាស្ត្រាចារ្យមហាបរិញ្ញានិងមានឯកទេស សល្យសាស្ត្រ( វះកាត់ ) ។
អត្ថបទ លោកហែមវិភាគ