BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុរសម្នាក់បានរងរបួសស្រាល ក្នុងករណីផ្ទុះមីនតោន ពេលបើកអេស្ការវ៉ាទ័រឆ្ការព្រៃ

ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 19:07  BeeTube News

បាត់ដំបង៖ បុរសម្នាក់បានរងរបួសស្រាលក្នុងករណីផ្ទុះមីនតោន ខណៈពេលបើកអេស្ការវ៉ាទ័រមួយគ្រឿងកំពុងឆ្កាព្រៃ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។


2021-09-20 19.07.42 (1)


តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រឿងចក្រអេស្ការចុះឆ្កាព្រៃ ត្រង់ចំណុចចំការខាងលើបណ្តាលឲ្យប៉ះនឹងមីនតោន ១គ្រាប់ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ជនរងគ្រោះឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ ចំនែកអេស្ការ រងការខូចខាត ត្រង់ផ្នែកកញ្ចក់ខាងមុខ។

ក្រោយកើតហេតុលោកអធិការនគរបាលស្រុកបានបញ្ជូនកម្លាំងទៅដល់កន្លែងកើតហេតុ និក៍ផ្តល់ព័ត៌មានដល់មន្រ្តីជំនាញនៃអង្គភាពស៊ីម៉ាកCMAC មកពិនិត្យនិងហ៊ុំព័ទ្ធចំណុចនោះទុកដើម្បីធ្វើការរុករកគ្រាប់ផ្សេងៗនៅថ្ងៃស្អែកបន្តទៀត ។


ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 19:07  BeeTube News