កង់បេរ៉ា- Reuters
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អូស្រ្តាលី Dan Tehan បាននិយាយកាលពីថ្ងៃច័ន្ទថាលោកនឹងស្វែងរកការជួបប្រជុំជាមួយសមភាគីបារាំង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃការធ្វើសេចក្តីសម្រេចចិត្តរបស់ទីក្រុងកង់បេរ៉ាក្នុងការបញ្ចប់កិច្ចសន្យាដែលមានតម្លៃ៤០ពាន់លានដុល្លារអាមេរិកក្នងកិច្ចសន្យាលើរឿងនាវាមុជទឹក។
កាលពីសប្តាហ៍មុនអូស្ត្រាលីបានបញ្ចេញឲ្យដឹងថាខ្លួននឹងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុននាវាបារាំងក្នុងការទិញនាវាមុជទឹក ហើយងាកមកស្ថាបនា នាវាមុជទឹកដោយខ្លួនឯងដែលដើរដោយឋាពលនុយគ្លេអ៊ែរចំនួន៨គ្រឿងជាមួយនឹងបច្ចេកវិទ្យារបស់អាមេរិកនិងអង់គ្លេសបន្ទា់ពីបានព្រមព្រៀងបង្កើតសម្ព័ន្អមិត្តត្រីភាគីជាមួយអាមេរិកនិងអង់គ្លេសរួចមក។
បារាំងមានការខឹងសម្បារហើយបាននិយាយថាទំនាក់ទំនងរវាងអូស្ត្រាលីនិងអាមេរិកនឹងមានវិបត្តិមិនតែប៉ុណ្ណោះបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអាមេរិកនិងអូស្ត្រាលីផងដែរដែលនាំមានការព្រួយបារម្ភពីអូស្ត្រាលីក្នុងការដែលខ្លួនមានបំណងធ្វើទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយអឹរ៉ុបនោះ។
លោក Tehan បាននិយាយថាលោកមានទំនុកចិត្តថាជម្លោះនេះនឹងមិនរាលដាលនិងបះពាល់ទៅដល់រឿងពាណិជ្ជកម្មនោះទេហើយលោកក៏បានបន្ថែមទៀតថាលោកនឹងស្វែងរកជំនួបជាមួយសមភាគីបារាំងនៅពេលដែលលោកស្ថិតនៅក្នុទីក្រុងប៉ារីសក្នុងកិច្ចប្រជុំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍នាខែតុលានេះ។
ភាពតានតឹងទ្វេរភាគីបារាំង អូស្ត្រាលី កើតមានឡើងចំពេលដែលលោកនាយករដ្ឋមន្ត្រី Scott Morrison នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោនដើម្បីចូលរួមប្រជុំជាមួយដៃគូរសន្ទនាសន្តិសុខ៤ភាគីដែលហៅកាត់ថា Quad ដែលមានប្រទេស ជប៉ុន ឥណ្ឌា អាមេរិក និង អូស្ត្រាលីចូលរួមនាចុងសប្តាហ៍នេះ ។
អូស្ត្រាលីនិងសហគមន៍អឺរ៉ុបមានគំរោងនឹងជួបប្រជុំគ្នាអំពីទំនាក់ទំនងពាណិជកម្ម នៅថ្ងៃ ទី១២ ខែតុលា ខាងមុខនេះ។