ភ្នំពេញ ៖ មានករណីគ្រោះ អគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១២ និង០០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១នេះស្ថិតនៅផ្លូវលំភូមិដំណាក់ធំ៤សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងឆេះផ្ទះអស់ទាំងស្រុង ។
លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាម្ចាស់ទីតាំងមានឈ្មោះ រស់ ហ៊ឹមយ៉ា ភេទ ស្រី អាយុ ៧៧ ឆ្នាំ មុខរបរនៅផ្ទះបានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះអគ្គិភ័យនេះបង្កពីកូនប្រុសចិត្តខ្មៅដុតផ្ទះឆេះទាំងម្តាយស្លាប់យ៉ាងវេទនាជាទីបំផុត ។
សមត្ថកិច្ចបានអោយដឺងថាក្នុងហេតុការណ៍អគ្គីភ័យនេះបានឆេះបំផ្លាញផ្ទះឈើលើក្រោមថ្ម ១ខ្នងមានទំហំ ៨ម៉ែត្រគុណ នឹង ១៥ម៉ែត្រ ឆេះអស់ទាំងស្រុងនិងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ បើតាមការបញ្ចាក់របស់សម្ត្ថកិច្ចបានប្រាប់ថានៅពុំដឹងពីមូលហេតុ បណ្តាលឲ្យកូនប្រុសចិត្តខ្មៅនេះហ៊ានដុតផ្ទះខ្លួនឯងឡើយទេ ។