BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោហ៊ុន សែន សុំឲ្យតុលាការពិនិត្យ និងពិចារណាបញ្ឈប់ចាប់ខ្លួនបណ្ឌិតសេង សារី

ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 11:44  Nimoul Soth

នាព្រឹកថ្ងៃទី២០ខែកញ្ញានេះ តាមរយផេកផ្លូវការសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្សាយដែលមានអត្ថន័យថា«ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត TheCambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា២០២១ថា“ជាការវិភាគបែបសេនារីយោ“ហើយដែលការបកស្រាយនេះមាលក្ខណៈសមហេតុផលនិងអាចទទួលយកបានក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ទន្ទឹមនឹងនេះ ខ្ញុំក៏សូម លើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ខ្ញុំក៏អំពាវនាវអោយភរិយាកូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ »។
គួរបញ្ចាក់ថា កាលពីថ្ងៃទី១៧ខែកញ្ញាកន្លងទៅនៅពិធីបើកយុទ្ធនាការចាក់វ៉ាកសាំងលើកុមារចាប់ពីអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំ នៅវិមានសន្តិភាព សម្តេចតេជោហ៊ុន សែន បានសំដែងមិនពេញចិត្តចំពោះអ្នកវិភាគបញ្ហាសង្គមគឺលោកបណ្ឌិតមាស នី និងលោកបណ្ឌិត សេង សារី ដែលតែងតែនិយាយមិនសូវត្រូវសភាពការសង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នជាពិសេសសម្តេចបានលើកចំឈ្មោះបណ្ឌិតសេង សារី ដែលបានបង្ហោះលើបណ្តាញសង្គមរបស់ខ្លួនអំពីចេតនាវិភាគលើសនារិយោពីកម្លាំងទាំង៦ចំនុច ដែលពាក់ពន្ធ័និងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោកសម រង្សី ដែលកំពុងនិរទេសនៅក្រៅប្រទេស ។សម្តេចនាយករដ្ឋមន្រ្តី ហៅការលើកឡើងពីកម្លាំងទាំង៦របស់លោក សេង សារី ថាមានលក្ខណៈគាំទ្រ និងលើកទឹកចិត្តឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី។ ខណៈសម្តេចតេជោសុំសួរថា៖ យកមកសួរមើល អា៦ចំណុច ជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលក្រៅប្រទេស ?

246(246)


 


ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 11:44  Nimoul Soth