កង់បេរ៉ា-AP
បារាំងប្រហែលជាបានដឹង អំពីកង្វល់របស់យើងទៅលើរឿងនាវាមុជទឹករបស់ខ្លួន ដែលមានគំរោងនឹងផលិតសំរាប់យើង ថាវាមិនឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់យើងទេ ។លោកនាយករដ្ឋមន្រ្តី Scott Morrison បាននិយាយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការផ្អាកនូវកិច្ចសន្យាទិញនាវាមុជទឹកបារាំងបានក្លាយទៅជាវិបត្តិការទូត។
បារាំងបានចោទអូស្រ្តាលីថាបានបិទបាំងនូវចេតនារបស់ខ្លួនដើម្បីច្រានចោលនូវកិច្ចសន្យាដែលមានតម្លៃជាទឹកប្រាក់ចំនួន 90ពាន់លានដុល្លារអូស្ត្រាលី (66 ពាន់លានដុល្លារអាមេរិក)សំរាប់ក្រុមហ៊ុនផលិតនាវាបារាំង ដែលរដ្ឋជាអ្នកកាន់កាប់ភាគហ៊ុនច្រើនជាងឯកជន ក្នុងការស្ថាបនា នាវាដែលដើរដោយអគ្គីសនីចំនួន១២គ្រឿង។
Morrison បានដាក់ការស្តីបន្ទោសទៅលើការផ្លាស់ប្តូរនៃបរិយាកាសយុទ្ធសាស្ត្រយោធាដ៏អាក្រក់អាក្រីបំផុត នៅក្នុងតបន់ឥណ្ឌូប៉ាស៊ីហ្វិក តែមិនបាននិយាយយោងសំដៅទៅរកចិនដែលបានធ្វើការពង្រឹងវិស័យយោធាដ៏មហិមានៅទីនោះទេ។
“មានហេតុផលដែលពូកគេគួរតែដឹងថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមត្ថភាពនាវា ដែលពួកគេនឹងស្ថាបនាសំរាប់យើង វានឹងមិនឆ្លើយតបទៅនឹងសេចក្តីត្រូវការជាយុទ្ធសាស្តដែលបំរើផលប្រយោជន៍របស់យើងនោះទេ ដូច្នេះយើងសូមបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងធ្វើការសំរេចចិត្តដោយឈរនៅលើមូលដ្ឋានផលប្រយោជន៍នៃប្រជាជាតិយើង។
បារាំងបានឆ្លើយតបទៅនឹងការផ្អាកកិច្ចសន្យាក្នុងការទិញនាវាមុជទឹកនោះ ដោយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យវិលត្រឡប់ទៅស្រុកវិញ, ដែលនៅក្នុងនោះ លោក Morrison បាននិយាយថា យ៉ាងហោចណាស់រដ្ឋាភិបាលរបស់លោកបានខាតបង់ទឹកប្រាក់ចំនួន 1,7ពាន់លានដុល្លារអាមេរិកដែល ស្មើនឹង 2,4 ពាន់លានដុល្លារ អូស្ត្រាលី ចំពាះការហៅទូតឲ្យត្រឡប់ទៅវិញនេះ។