BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីលួច (សត្វគោ)

ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 16:23  Jasmine Tea

កំពង់ចាម៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនិងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងសហការជាមួយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់អធិការនគរបាលស្រុកបារាយណ៍និងកម្លាំជំនាញរបស់អធិការនគរបាលស្រុកសន្ទុកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចុះស្រាវជ្រាវស៊ើបអង្កេតរហូតកំណត់មុខសញ្ញាបាននិងបានធ្វើការបង្រាបឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួច(សត្វគោ) កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង១៦ និង០០នាទី វេលាម៉ោង០៤និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងជនសង្ស័យទី១-ឈ្មោះ ហ៊ឹម លីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី២-ឈ្មោះ ឌី សូវុន ភេទប្រុស អាយុ៣៥ឆ្នាំ ជណជាតិខ្មែរមានទីលំនៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សត្វគោឈ្មោល ចំនួន០២ក្បាល សម្បុរស(ជាសត្វគោដែលបានលួចពីជនរងគ្រោះនៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម) អាវុធវែងចំនួន០១ដើម ធុនAK ស្វាយបត់,បង់ចំនួន០១ និងគ្រាប់ចំនួន១៥គ្រាប់។
បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាងខាងលើត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីសាកសួរនិងចងក្រងសំណុំរឿងតាមនីតិវិធីតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមដោយឡែកបក្សពួកចំនួន០៣នាក់ទៀតសមត្ថកិច្ចយើងកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន ៕

photo_2021-09-16_16-10-06(1)

 

photo_2021-09-16_16-10-07(1)


 


ថ្ងៃព្រហស្បតិ៍, 16 ខែកញ្ញា 2021 16:23  Jasmine Tea