BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់និងស្ត្រីខ្មែរ២នាក់ពាក់ពន្ធ័បទល្មើសបទឆបោកនិងសម្អាតប្រាក់

ថ្ងៃពុធ, 15 ខែកញ្ញា 2021 17:54  Jasmine Tea

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យចំនួន០៣នាក់០២នាក់ជាស្ត្រីខ្មែរនិងបុរសជនជាតិនីហ្សេរីយ៉ាអាយុ ៣៨ឆ្នាំ មុខរបរជំនួញពីបទឆបោកនិងសម្អាតប្រាក់ ។
ដើមរឿងជនល្មើសបានទំនាក់ទំនងមកកាន់ស្រ្តីជាប្រពន្ធជនរងគ្រោះតាមរយៈកម្មវិធី WhatsApp កាលពីអំឡុងដើមឆ្នាំ២០២០ដោយបានឲ្យស្រ្តីជាប្រពន្ធជនរងគ្រោះផ្ញើប្រាក់ពីប្រទេសកាណាដាចូលមកគណនីធនាគារក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ដោយប្រាប់ថាជនរងគ្រោះឈ្មោះ CHEN STEVEN ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួននិងឃុំខ្លួនដោយមូលហេតុហួសសុពលភាពទិដ្ឋាការហើយត្រូវផ្ញើលុយឲ្យពួកគេដើម្បីសម្របសម្រួល ។
តាមចម្លេីយសារភាពរបស់ប្រពន្ធជនល្មើសថាខ្លួនពិតជាបានទទួលប្រាក់ពីក្រៅប្រទេសតាមរយៈការផ្ទេរប្រាក់ចូលមកក្នុងគណនីធនាគាររបស់ខ្លួនជាច្រើនបន្តបន្ទាប់ដោយគ្មានប្រភពច្បាស់លាស់សរុបជាទឹកប្រាក់៖ ទឹកប្រាក់សរុបដែលបានផ្ទេរប្រាក់មកពីក្រៅប្រទេសចូលធនាគារ ABA ចំនួនៈ 237,142$ ហើយផ្ទេរចេញពីធនាគារABA មានចំនួនៈ 1,600$ និងការផ្ទេរប្រាក់ចេញពីគណនីវីងវេរប្រាក់សរុបទឹកប្រាក់ចំនួនៈ 9,866$ ទៅគ្នីគ្នាបន្ត ។ ក្រោយមកសមត្ថកិច្ចបានបន្តឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ានិងប្រពន្ធក្រោយពីបានធ្វេីការសាកសួររួចមកជនសង្ស័យទាំងអស់បានសារភាពថាខ្លួនពិតជាបានទទួលប្រាក់និងផ្ទេរប្រាក់ទៅក្រៅប្រទេសពិតប្រាកដមែនដោយគ្មានប្រភពច្បាស់លាស់សរុបមានទឹកប្រាក់ដែលបានផ្ទេរចេញពីធនាគារមានចំនួនៈ 73,141$ ។
បច្ចប្បុបន្នជនសង្ស័យទាំងបីនាក់កំពុងស្ថិតការបន្តនិតិវិធីរបស់តុលាការនៅឡើយ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ត្រូវគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយកុំឆាប់ជឿការបញ្ចុះបញ្ចូលឆបោករបស់អ្នកដ៏ទៃជាពិសេសមនុស្សដែលយេីងមិនស្គាល់ប្រវិត្តច្បាស់លាស់ ៕

photo_2021-09-15_17-17-26(1)


 


ថ្ងៃពុធ, 15 ខែកញ្ញា 2021 17:54  Jasmine Tea