BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មានជនក្លែងបន្លំជាហ៊ុន កំសត់ដឹងជាតិ ស្នើរសុំរថយន្តទំនើប១គ្រឿងពីសម្តេចតេជោ ហ៊ុន សែន

ថ្ងៃពុធ, 15 ខែកញ្ញា 2021 09:01  Purple Fullmoon

កាលពីពេលថ្មីៗនេះមានម្ចាស់គណនីហ្វេកប៊ុកមួយឈ្មោះ Tha Tha បានចូលទៅខមិនក្នុងផេកផ្លូវការសម្តេចតេជោ ហ៊ុន សែន ដោយសរសេរថា « សម្តេចហ៊ុនសែន កូនហ៊ុនកំសត់ដឹងជាតិសុំរថយន្ត១គ្រឿង » ដោយមានបង្ហោះរូបរថយន្តម៉ាក Range Rover មួយគ្រឿង។

photo_2021-09-15_07-13-03

ភ្លាមៗនោះសម្តេចតេជោ ហ៊ុន សែន បានចូលតបវិញថា « សូមបញ្ឃប់ការប្រើប្រាស់ឈឺចាប់របស់ខ្ញុំ មកលេងសើចជាមួយខ្ញុំតទៅទៀត ។ 
ប្រសិនលោកជាកូនខ្ញុំចាប់ជាតិមែន ការហាមាត់សុំរថយន្តទំនើប ពិតជាធ្វើអោយខ្ញុំខកចិត្ត ព្រោះសូម្បីកូនៗដែលនៅរស់ ពួកគេមិនហាមាត់សុំឳពុកម្តាយសុំរបស់មានតម្លៃរាប់ទាំងខោអាវផង » ។

នេះជាករណីទីមួយហើយ ដែលមានជនអ្នកលេងហ្វេកប៊ុក ឈ្មោះគណនី Tha Tha ហ៊ានចូលខមិនក្នុងផេកសម្តេចតេជោថា ខ្លួនជាកូនហ៊ុនកំសត់ដឹងជាតិ ហើយស្នើរសុំរថយន្តទំនើប១គ្រឿងពីសម្តេចតេជោយ៉ាងដូច្ឆេះ ។

គួរបញ្ចាក់ថា កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាឧត្តមភរិយាដ៍កំសត់របស់សម្តេចតេជោហ៊ុន សែន បានប្រសូតបុត្រម្នាក់ឈ្មោះ ហ៊ុន កំសត់ មានអាយុមិនបាន១សប្តាហ៍ផងក៍ទទួលមរណកាល ទៅដោយសារពេទ្យរបបប៉ុល ពត មិនប្រយត្ន័ធ្វើអោយទារកនោះធ្លាក់ពីលើដៃ មកប៉ះជ្រុងគ្រែធ្លាក់ដល់ដីហូរឈាមរហូតដល់ទទួលមរណភាពយ៉ាងកំសត់ ខណៈសម្តេចកិត្តិកំពុងទៅអោយពេទ្យពិនិត្យសុខភាពនៅក្បែរនោះ ។

photo_2021-09-15_08-39-22 (2) (1)

 

photo_2021-09-15_08-17-48

នេះគឺជាប្រវត្តិឈឺចាប់មួយរបស់សម្តេចទាំងពីរ ដែលមិនអាចបំភ្លេចបានក្នុងជិវីត កាលពីអតីតកាលក្នុងរបបប៉ុល ពត ៕


ថ្ងៃពុធ, 15 ខែកញ្ញា 2021 09:01  Purple Fullmoon