BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចស្រុកគងពិសី ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 17:19  Nimoul Soth

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទី នៅចំណុចភូមិចាស់ ឃុំពេជ្រមុនី កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

207(207)

ជនសង្ស័យទី១-ឈ្មោះ ហៃ សុធា ភេទប្រុស អាយុ២២ឆ្នាំ, ទី២-ឈ្មោះ លឹម ចាន់ស៊ី ភេទប្រុស អាយុ ២២ឆ្នាំ ទាំង២នាក់នៅភូមិត្រពាំងស្នួល ឃុំពេជ្រមុនី ស្រុកគងពិសី, ទី៣-ឈ្មោះ ពេជ្រ សុខ ភេទប្រុស អាយុ៣៦ឆ្នាំ, ទី៤-ឈ្មោះ អំ សំអ ភេទប្រុស អាយុ២១ឆ្នាំ ទាំង២នាក់នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី និងទី៥-ឈ្មោះ ប៊ិ ពិសី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិពន្លឺខែ ឃុំពេជ្រមុនី ស្រុកគងពិសី។

208(208)

សមត្ថកិច្ចដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១៥កញ្ចប់ (១៣តូច និង ២មធ្យម) ជញ្ជីងថ្លឹងគ្រឿងញៀន១, ទូរស័ព្ទដៃ២គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

 


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 17:19  Nimoul Soth