ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងឡើងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងត្រូវស្លាប់ដោយស្នាដៃមនុស្សក្បែរលោកជាមិនខាននៅថ្ងៃណាមួយ។ យោងតាមរបាយការណ៍មួយនៅក្នុងសារព័ត៌មាន Newsweek បានអោយដឹងថាការលើកឡើងនេះគឺជាផ្នែកមួយមកពីភាពយន្តឯកសាររបស់អ៊ុយក្រែនដែលមានចំណងជើងថា"Year" ដែលរឿងនេះត្រូវបានលើកយកមកនិយាយឡើង។ របាយការណ៍បាននិយាយថាភាពយន្តឯកសារនេះត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះនៅក្នុងឱកាសនៃទិវានៃការបញ្ចប់ទៅរយៈពេលមួយឆ្នាំនៃការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លោក Zelensky បាននិយាយឡើងថានឹងមានដំណាក់កាលនៃភាពទន់ខ្សោយនៅក្នុងប្រទេសរុស្ស៊ីក្រោមរបបផ្តាច់ការរបស់ប្រធានាធិបតីរុស្ស៊ីដោយសារតែស្នាដៃមនុស្សស្និទ្ធស្នាលនឹងលោកពូទីនដែលអាចធ្វើអោយលោកស្លាប់នៅក្នុងដំណេកបានផងដែរ។
យោងតាមសារព័ត៌មាន Newsweek ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyបាននិយាយថា "ប្រាកដណាស់នឹងមានថ្ងៃមួយដែលភាពទន់ខ្សោយនៃរបបរបស់លោកពូទីននឹងទទួលដឹងអារម្មណ៍នៅក្នុងប្រទេសរុស្ស៊ី។ ហើយបន្ទាប់មកអ្នកតាមប្រមាញ់ជាច្រើននាក់រួមគ្នានឹងកំចាត់អ្នកប្រមាញ់តែម្នាក់។ ពួកគេនឹងរកលេសសម្លាប់ឃាតករដ៏ព្រៃផ្សៃនោះ។ ពួកគេនឹងចងចាំពាក្យសម្តីរបស់លោក Zelensky… ដែលពួកគេនឹងស្វែងរកហេតុផលដើម្បីសម្លាប់ឃាតករនោះ។ តើរឿងនេះអាចទៅរួចដែររឺទេ? ហើយពេលណា? គ្មាននរណាម្នាក់អាចដឹងនៅឡើយទេ។ គួរឲ្យកត់សម្គាល់នៅក្នុងសង្រ្គាមអ៊ុយក្រែនបច្ចុប្បន្ន ការសម្រេចចិត្តធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ីពូទីនត្រូវបានមើលឃើញជាច្រើនដងនៅក្នុងប្រទេសរុស្ស៊ីក៏ដូចជានៅតាមថ្នាក់នៃមន្រ្តីជាន់ខ្ពស់ផ្សេងទៀតផងដែរ។
… ដូច្នេះតើពាក្យចចាមអារ៉ាមថាលោក ពូទីន មានជំងឺមហារីកជាការពិតដែររឺទេ? តើសុខភាពប្រធានាធិបតីរុស្ស៊ីពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់មែនទេ?
សំរង់សំដីរបស់លោក Zelensky បានកើតឡើងបន្ទាប់ពីមានរបាយការណ៍មួយចំនួនពីប្រទេសរុស្ស៊ីអំពីសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោកពូទីនក៏ដូចជាព័ត៌មានអាប់អួរមួយចំនួននៅជំុវិញរឿងរ៉ាវនៃរង្វង់មនុស្សជិតស្និទ្ធរបស់លោក។ រឿងនេះត្រូវបានលើកឡើងនៅក្នុងរបាយការណ៍មុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយថាជំនួយការជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីមានការខកចិត្តជាញឹកញាប់ចំពោះលោក។ ព្រោះមានវីដេអូពីសមរភូមិបង្ហាញថាទាហានរបស់រុស្ស៊ីខ្លួនឯងកំពុងត្អូញត្អែរនិងយំដោយការលំបាកវេទនា។ ទោះជាយ៉ាងណា អ្នកជំនាញជឿថាមានឱកាសតិចតួចប៉ុណ្ណោះដែលរឿងនេះអាចកើតឡើងបាន ព្រោះមន្ត្រីធំៗទាំងអស់ផ្តល់កិត្តិយសពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេដល់លោកពូទីនតែប៉ុណ្ណោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ក៏បាននិយាយកាលពីថ្ងៃអាទិត្យថាការវិលត្រឡប់នៃឧបទ្វីបគ្រីមៀមកកាន់ការគ្រប់គ្រងរបស់អ៊ុយក្រែនវិញនឹងជាផ្នែកមួយនៃការបញ្ចប់សង្គ្រាមមួយនេះ។ លោកបាននិយាយនៅលើ Twitter ថា “នេះគឺជាទឹកដីរបស់យើង ប្រជាជនរបស់យើង ប្រវត្តិសាស្រ្តរបស់យើង យើងនឹងប្រគល់ទង់ជាតិអ៊ុយក្រែនទៅកាន់គ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីរបស់អ៊ុយក្រែនវិញ។”