BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនវាយប្រហាររុស្ស៊ី, រុស្ស៊ីចង់កម្ចាត់Zelenskiyបន្ទាប់ពីការវាយប្រហារ,ណាតូព្រមានរុស្ស៊ីអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ

ថ្ងៃព្រហស្បតិ៍, 04 ខែឧសភា 2023 14:15  BeeTube News

aa-2
 

1. អ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហាររុស្ស៊ី

យោងតាមសារព័ត៌មាន Bloombergចុះផ្សាយថ្ងៃទី៣ ខែឧសភាបានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបដិសេធការចោទប្រកាន់របស់រុស្ស៊ីដែលថារដ្ឋាភិបាលរបស់លោកបានរៀបចំការវាយប្រហារលើកន្លែងស្នាក់នៅរបស់លោក Vladimir Putin ក្នុងវិមានក្រឹមឡាំងដោយដ្រូនចំនួនពីរ។លោក Zelenskiy បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Helsinki ថា“យើងមិនវាយប្រហារពូទីន ឬទីក្រុងមូស្គូទេ។ យើងប្រយុទ្ធនៅលើទឹកដីរបស់យើង” ដោយបន្ថែមថាវិមានក្រឹមឡាំងប្រហែលជាកំពុងព្យាយាមបំបែរអារម្មណ៍ប្រជាជនរុស្ស៊ីពីការបរាជ័យរបស់ខ្លួននៅលើសមរភូមិ។ គួរបញ្ជាក់ផងដែរថាការអះអាងឡើងពីការវាយប្រហារដោយដ្រូននេះកើតឡើងរយៈពេលតិចជាងមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រធានាធិបតីពូទីនគ្រោងនឹងចូលរួមពិធីដង្ហែរក្បួនយោធា Red Square ប្រចាំឆ្នាំដើម្បីអបអរសាទរជ័យជំនះរបស់សូវៀតក្នុងសង្គ្រាមលោកលើកទីពីរ។ រុស្ស៊ីបាននិយាយមុននេះថាខ្លួនបានបញ្ចៀសការវាយប្រហារដោយដ្រូនប្រឆាំងនឹងវិមានក្រឹមឡាំងនៅឯទីក្រុងមូស្គូកាលពីយប់ថ្ងៃអង្គារ ដោយបានស្តីបន្ទោសការប៉ុនប៉ងលើអ៊ុយក្រែនដោយមិនបានផ្តល់ភស្តុតាង។ យោងតាមសារព័ត៌មាន RIA Novosti អ្នកនាំពាក្យរបស់លោក លោក Dmitry Peskov បាននិយាយថាលោក Putin មិនបាននៅក្នុងវិមានក្រឹមឡាំងទេ នៅខណៈពេលមានការវាយប្រហារកើតឡើងនោះ។

c-36
b-38
a-109

2. Medvedev ថាបន្ទាប់ពីការវាយប្រហារវិមានក្រឹមឡាំង រុស្ស៊ីគ្មានជម្រើសក្រៅពីកម្ចាត់ Zelensky 

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី៤ ខែឧសភាបានអោយដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយនៅលើឆាណែល Telegram របស់លោកកាលពីថ្ងៃពុធថាការវាយប្រហារដោយដ្រូនរបស់ទីក្រុង Kiev លើវិមានក្រឹមឡាំងបានធ្វើឱ្យរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីកម្ចាត់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky "និងក្រុមរបស់លោក" ទេ។ នៅក្នុងការអត្ថាធិប្បាយលើសកម្មភាពរបស់ទីក្រុង Kiev លោក Medvedev បានសរសេរឡើងថា "បន្ទាប់ពីមានការវាយប្រហារភេរវកម្មថ្ងៃនេះ យើងគ្មានជម្រើសណាផ្សេងក្រៅពីការលុបបំបាត់លោក Zelensky និងក្រុមរបស់លោកទេ" ។មុននេះសេវាសារព័ត៌មានរបស់មេដឹកនាំរុស្ស៊ីបាននិយាយថា ទីក្រុងគៀវបានព្យាយាមប្រើដ្រូនដើម្បីវាយប្រហារវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ីកាលពីយប់មិញ។ ដ្រូនចំនួនពីរគ្រឿងត្រូវបានកំណត់គោលដៅវាយប្រហារនៅលើវិមានក្រឹមឡាំង។ វិមានក្រឹមឡាំង មើលឃើញថា នេះជាការវាយប្រហារភេរវកម្មដែលបានគ្រោងទុក និងការប៉ុនប៉ងលើប្រធានាធិបតីរុស្ស៊ី ហើយរុស្ស៊ីមានបំណងរក្សាសិទ្ធិក្នុងការសងសឹកនៅពេលមួយដែលត្រឹមត្រូវ និងវិធីដែលសមស្រប។

f-28
e-34
d-41

3. ណាតូព្រមានរុស្ស៊ី​កំពុង​គូស​ផែនទី​ប្រព័ន្ធ​ក្រោម​សមុទ្រ​របស់ EU និង​​​US

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី៣ ខែឧសភាបានអោយដឹងថាប្រធានផ្នែកចារកម្មរបស់អង្គការណាតូបាននិយាយថារុស្ស៊ីកំពុងគូសផែនទីប្រព័ន្ធក្រោមបាតសមុទ្រដ៏សំខាន់ និងបានព្រមានពីហានិភ័យដ៏សំខាន់ដែលទីក្រុងម៉ូស្គូអាចកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅអឺរ៉ុប និងអាមេរិកខាងជើង។លោក David Cattler ជំនួយការអគ្គលេខាធិការស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់សម្ព័ន្ធមិត្តយោធាបានប្រាប់អ្នកសារព័ត៌មានថា "មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថារុស្ស៊ីអាចកំណត់គោលដៅខ្សែកាបក្រោមសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរំខានដល់ជីវិតរស់នៅរបស់លោកខាងលិច និងទទួលបានភាពនាំមុខប្រឆាំងនឹងប្រទេសទាំងនោះដែលផ្តល់ការគាំទ្រដល់អ៊ុយក្រែន" ។ សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងបាននឹងកំពុងប្រកួតប្រជែងដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្រោមបាតសមុទ្រឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីមានការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដែលបានគួសវាសពីភាពលំបាកក្នុងការត្រួតពិនិត្យទីបរិក្ខារ និងកំណត់អត្តសញ្ញាណអ្នកវាយប្រហារ។

i-27
h-29
g-29

4. ប្រធានក្រុមប្រឹក្សាសន្តិសុខថាឥស្សរជនអាមេរិកមានគំរោងបំបែករុស្ស៊ីចេញ

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី៣ ខែឧសភាបានអោយដឹងថាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខទីក្រុងមូស្គូបានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងស្វែងរកវិធីរក្សាអំណាចរបស់ពួកគេដោយការបំបែកប្រទេសរុស្ស៊ី ដោយ Western Think Tanks កំពុងមមាញឹករៀបចំផែនការចាំបាច់នេះឡើង។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Izvestia កាលពីថ្ងៃពុធ លោក Nikolay Patrushev បាននិយាយថាលោកខាងលិចកំពុងព្យាយាមមានឥទ្ធិពលលើសណ្តាប់ធ្នាប់ពិភពលោកតាមរយៈ"ការបំផ្លិចបំផ្លាញនៃប្រទេសរុស្ស៊ី ឬក៏ការចុះខ្សោយរបស់ពួកគេដល់កម្រិតនៃប្រទេសដែលមានអត្រាទីបីក្រោមការគ្រប់គ្រងរបស់បរទេស" ។លោក​បាន​ដក​ស្រង់​សៀវភៅ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​ចំណង​ជើង‘Failed State: A Guide to Russia’s Rupture’ ជាឧទាហរណ៍នៃការសិក្សា ដែលបង្ហាញពីវិធីនៃការសម្រេចបាននូវគោលដៅនោះសម្រាប់ពួកឥស្សរជននៅក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Patrushev បន្ថែមថា ផែនការដែលបានអះអាងគឺដើម្បី "គាំទ្រដល់អស្ថិរភាពនៅក្នុងប្រទេសជិតខាងរុស្ស៊ី" និងដើម្បីធ្វើសង្គ្រាមព័ត៌មានដើម្បី"គាំទ្រដល់ការបំបែកខ្លួននៅផ្ទៃក្នុង" ដូចជាការមិនទុកចិត្តលើស្ថាប័នរដ្ឋាភិបាល និងការផ្តាច់ខ្លួនប្រជាជនពីឥស្សរជនកាន់អំណាច។ អ្នក​និពន្ធ​បាន​លើក​ឡើង​ករណី​រំលាយ​រុស្ស៊ី​ដោយ​អះអាង​ថា​ពួកគេបាន​បរាជ័យ​ក្នុង​ការ​ក្លាយ​ជា «រដ្ឋ​ប្រជាជាតិ រដ្ឋ​ពលរដ្ឋ ឬ​រដ្ឋ​អធិរាជ​ស្ថិរភាព»។ ចំណែកលោកខាងលិចកំពុងស្វែងរកវិធីធ្វើអោយអធិបតេយ្យភាពរុស្ស៊ីចុះខ្សោយដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់ និងទាញយកធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ។

l-29
k-29
j-27

5. អង្គការ NATO គ្រោងនឹងបើកការិយាល័យនៅប្រទេសជប៉ុន

យោងតាមសារព័ត៌មាន​​​ RT ចុះផ្សាយនៅថ្ងៃទី៤ ខែឧសភាបានអោយដឹងថា សារព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសជប៉ុន និងអង្គការណាតូកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការ Cyberspace និងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកមានគំរោងនឹងបើកការិយាល័យទំនាក់ទំនងដំបូងរបស់ខ្លួននៅទីក្រុងតូក្យូ។ យោងតាមគេហទំព័រដែលដកស្រង់ទាំងមន្ត្រីជប៉ុន និងអង្គការណាតូ ស្ថានីយមនុស្សម្នាក់ដែលបានគ្រោងទុកនេះនឹងអនុញ្ញាតប្លុកនេះក្នុងការធ្វើការពិគ្រោះយោបល់តាមកាលកំណត់ជាមួយ 'ដៃគូ' ក្នុងតំបន់ដូចជាអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន ​​Nikkei បានឱ្យដឹងថា សំណើសុំបើកការិយាល័យទំនាក់ទំនងនៅតែត្រូវបានចរចា បន្ទាប់ពីសំណើនេះត្រូវបានលើកឡើងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយទៅកាន់ទីក្រុងតូក្យូកាលពីដើមឆ្នាំនេះ។ បណ្តាញផ្សព្វផ្សាយបានកត់សម្គាល់ថាស្ថានីយស្រដៀងគ្នារបស់អង្គការណាតូជាធម្មតាត្រូវបានផ្តល់ដោយប្រទេសម្ចាស់ផ្ទះ ហើយថាប្រសិនបើទីក្រុងតូក្យូសំរេចផ្តល់មូលនិធិដល់មូលដ្ឋានទ័ពលោកខាងលិចនៅក្នុងប្រទេសជប៉ុននោះ នេះនឹងសម្គាល់ដំណាក់កាលថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងការការពារជាតិសម្រាប់ប្រទេសនេះផងដែរ។

o-26
n-27
m-27
 


ថ្ងៃព្រហស្បតិ៍, 04 ខែឧសភា 2023 14:15  BeeTube News