Beijing-AP
ចិនបានប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃទៅលើសមាជិក ៤រូបរបស់រដ្ឋាភិបាលអាមេរិកនៅក្នុងគណកម្មាធិការសេរីភាពសាសនាអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងការពិន័យដែលបានដាក់ទៅលើមន្ត្រីចិនលើពាក្យបណ្តឹងនៃការរំលោភសិទ្ធមនុស្សនៅក្នុងតំបន់ Xinjiang ភាគពាយ័ព្យនៃប្រទេស។ ការដាក់ទណ្ឌកម្មទៅវិញទៅមកភ្លាមៗបានបន្ថែមការតានតឹងទៅលើ Xinjiang។ ទីក្រុង វ៉ាស៊ិនតោនបានដាក់បំរាមការនាំចេញពីក្នុងតំបន់ដែលបានផលិតឡើងដោយបង្ខំទៅលើកំលាំងការងារ ខណៈដែលក្រុមសកម្មជនបានអំពាវនាវឲ្យមានការធ្វើពហិការក្នុងកីឡាអឡាំពិករដូវក្តៅដែលនឹងត្រូវធ្វើឡើងនៅខែកុម្ភះនាទីក្រុងប៉េកាំង។
ចិនបានប្រកែកនូវការចោទប្រកាន់លើការរំលោភសិទ្ធមនុស្ស និងបានឆ្លើយតបដោយបានអំពាវនាវជាសាធារណៈឲ្យធ្វើពហិការ ក្នុងការទិញស្បែកជើងនិងសម្លៀកបំពាក់បរទេសដែលប្រណិតៗ។ ប្រធាននិងសមាជិក៣រូបរបស់ក្រុមសាសនាអាមេរិកត្រូវបានហាមឃាត់មិនឲ្យមកធ្វើទស្សនកិច្ចក្នុងប្រទេសចិន ហុងកុង និងម៉ាកាវ និងកម្មសិទ្ធទាំងឡាយដែលពួកគេមាននៅក្នុងប្រទេសចិននឹងត្រូវបង្កក ,អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយ។
Zhao បានបង្ហាញអត្តសញ្ញាណមុខសញ្ញាទាំអស់នោះរួមមាន អ្នកស្រីប្រធាន Nadine Maenza ,អនុប្រធាន Nury Turkey ,និងសមាជិក Anurima Bhargava និង James Carr ។ Zhaoមិនបានចង្អុលបង្ហាញថាតើពួកគេមានកម្មសិទ្ធទ្រព្យសម្បត្តិនៅក្នុងប្រទេសចិនដែរឬអត់ ។ចិនបានគំរាមនឹងឆ្លើយតបបន្ទាប់ពីក្រសួងរតនាគារអាមេរិក បានប្រកាសទណ្ឌកម្មកាលពីថ្ងៃទី ១០ខែធ្នូទៅលើមន្ត្រី២រូប ដែលបានរងនូវការចោទប្រកាន់ក្នុងការពាក់ព័ន្ធទៅនឹងការបង្រ្កាបពួក Uighurs និងជនជាតិភាគតិចមូស្លីមនៅ Xinjiang , ប៉េកាំងត្រូវបានចោទប្រកាន់ពីបទឃុំឃាំងជាទ្រង់ទ្រាយធំនិងបង្ខំឲ្យពន្លូតកូននិងការរំលោភផ្សេងទៀត។
ក្រសួងរតនាគារជាតិអាមេរិកបានដាក់មុខសញ្ញាទៅលើ Shohrat Zakinthos ប្រធានរដ្ឋការតំបន់តាំងពីឆ្នាំ២០១៨ រហូតមកទល់ដើមឆ្នាំនេះ និង Erie’s Tuniyaz ដែលកាន់តំណែងជាពីមុននិងបច្ចុប្បន្នជាអនុប្រធាន។ "សហរដ្ឋអាមេរិកគួរតែដកអ្វីដែលគេហៅថាទណ្ឌកម្មនិងឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង Xinjiang និងប្រទេសចិន"។ Zhao បាននិយាយ ចិននឹងធ្វើការឆ្លើយតបបន្ថែមទៀតដោយយោលទៅតាមការអភិវឌ្ឍន៍នៃស្ថានការណ៍។