BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនរថយន្តគ្មានមនុស្សបើករបស់ចិន WeRide បើកដំណើរការ “Robovan” សម្រាប់ការដឹកជញ្ជូនដោយស្វ័យប្រវត្តិ

ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 09:17  Purple Fullmoon

នៅទីក្រុងក្វាងចូវ ប្រទេសចិន ក្រុមហ៊ុន WeRide បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តឈានមុខគេ និងក្រុមហ៊ុនដឹកជញ្ជូន ដើម្បីបើកដំណើរការរថយន្តដឹកទំនិញបើកបរដោយខ្លួនឯង។ ភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន WeRide ក្រុមហ៊ុនផលិតរថយន្ត Jiangling Motors (JMC) និងក្រុមហ៊ុនដឹកជញ្ជូន ZTO Express មានគោលបំណងធ្វើពាណិជ្ជកម្ម និងផលិត “Robovan” សម្រាប់ការដឹកជញ្ជូនក្នុងទីក្រុង។ 

ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនគាំទ្រ WeRide ក៏បានបង្កើតប្រព័ន្ធបើកបរស្វ័យប្រវត្តិសម្រាប់រថយន្តផ្សេងៗទៀតផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៩មក ក្រុមហ៊ុននេះបានធ្វើតេស្តមនុស្សយន្តស្វ័យប្រវត្តិ ឬកាប៊ីនស្វយ័តនៅតាមដងផ្លូវនៅទីក្រុងក្វាងចូវ ប្រទេសចិន ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនបានបើកសេវាកម្មនេះដល់សាធារណៈជនកាលពីឆ្នាំមុន ដែលមាននៅក្នុងតំបន់បានកំណត់ក្នុងទីក្រុងប៉ុណ្ណោះ។ 

ក្រុមហ៊ុនមួយនេះក៏ធ្លាប់បានសាកល្បងរថយន្តក្រុងបើកបរដោយខ្លួនឯងដែល វាមានឈ្មោះថា Robobus។  

លោក Tony Han នាយកប្រតិបត្តិក្រុមហ៊ុន WeRide បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃទី៩ ខែកញ្ញា ថា “យើងឃើញថាវាមានភាពខុសគ្នារវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ជូនក្នុងទីក្រុង ទោះវាជារថយន្តបើកបរស្វ័យប្រវត្តិដូចគ្នាក៏ដោយ តែប្រសិនបើអ្នកចុចកុងតាក់ដាក់កៅអីនៅទីនោះ វាអាចប្រើជារថយន្តតាក់ស៊ី (Robotaxi)។ បើអ្នកដកកៅអីចេញនោះវាពិតជារថយន្តដឹកទំនិញមួយ (Robovan)។” 

106939039-1631163395541-WeRide_Robovan_Chinas_first_L4_self-driving_cargo_van-3

“កម្មវិធីទាំងពីរនេះ (ជារថយន្តតាក់ស៊ីផង និងដឹកទំនិញដោយស័្វយប្រវត្តិផង) បានចែករំលែកដល់វិស័យបច្ចេកវិទ្យា ហើយក៏អាចរកបានប្រាក់ចំណូល និងប្រាក់ចំណេញដ៏ច្រើនគួរឱ្យកត់សម្គាល់” លោក Han បានលើកឡើង។ WeRide នឹងផ្តល់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិសម្រាប់ Robovan, JMC នឹងគ្រប់គ្រងការផលិត ខណៈ ZTO នឹងដាក់ពង្រាយយានយន្តសម្រាប់ប្រតិបត្តិការដឹកជញ្ជូនរបស់ពួកគេ។ 

លោក Han បាននិយាយថាក្រុមហ៊ុនទំនងជានឹងបង្កើតទីតាំងពីរ ឬបីកន្លែងដើម្បីធ្វើតេស្ត Robovan និងធ្វើឱ្យប្រសើរឡើងនូវដំណើរការរបស់យានយន្ត។  នៅពេលគម្រោងសាកល្បងទាំងនោះត្រូវបានបញ្ចប់ Robovan អាចនឹងត្រូវដាក់ឱ្យដំណើរការជាទ្រង់ទ្រាយធំ។ លោក Han បានបដិសេធមិនផ្តល់ពេលវេលាកំណត់ទេ ប៉ុន្តែគាត់បានរំពឹងថា “រថយន្តរាប់ម៉ឺនគ្រឿង” នឹងត្រូវបានដាក់ពង្រាយនាពេលអនាគត។ 

WeRide គឺជាផ្នែកមួយនៃការចាប់ផ្តើមការបើកបរស្វ័យប្រវត្តិរបស់ប្រទេសចិន ដែលមានតម្លៃប្រហែល ៣,៣ ពាន់លានដុល្លារ។  WeRide ក៏បានប្រកួតប្រជែងជាមួយក្រុមហ៊ុន រួមមាន Baidu និង Pony.ai​ ផងដែរ។  WeRide បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ហើយនៅដើមឆ្នាំនេះបានទិញក្រុមហ៊ុនដឹកទំនិញស្វយ័តមួយឈ្មោះ MoonX.AI ។  MoonX មានទំនាក់ទំនងរួចហើយជាមួយ ZTO Express មុនពេលទិញយក។ 

លោក Han បាននិយាយថា WeRide បានធ្វើការជាមួយ JMC លើគម្រោងស្រាវជ្រាវផ្នែកដឹកជញ្ជូនចាប់តាំងពីឆ្នាំ ២០១៩មកម្ល៉េះ។  នៅពេលដែល MoonX ត្រូវបានទិញដោយ WeRide ក្រុមហ៊ុនក៏មានគម្រោងទាក់ទងក្រុមហ៊ុន ZTO Express ធ្វើជាដៃគូផងដែរ។ គំរូអាជីវកម្មរបស់ WeRide នឹងចូលរួមនៅក្នុងប្រតិបត្តិការដឹកជញ្ជូនចុងក្រោយរបស់ក្រុមហ៊ុន ZTO។

លោក Han បានមានប្រសាសន៍ថា “ការធ្វើបែបនេះនឹងធ្វើឱ្យយើងអាចបង្កើនប្រាក់ចំណូលស្របពេលដែលយើង អាចទទួលបានមតិពីអតិថិជនដើម្បីកែលម្អផលិតផលរបស់យើងផងដែរ” ។ 

កង្វះបន្ទះឈីប

កង្វះខាតឧបករណ៍អេឡិចត្រូនិកសកលកំពុងជះឥទ្ធិពលដល់ឧស្សាហកម្មនានារួមទាំងក្រុមហ៊ុនផលិតរថយន្ត។ ប្រព័ន្ធបើកបរស្វយ័តរបស់ WeRide គឺពឹងផ្អែកលើបន្ទះឈីបផ្សេងៗ ដែលជាឧបករណ៍ជំនួយចាប់សញ្ញាដែលពាក់ព័ន្ធ។ លោក Han បាននិយាយថា វាអាចប៉ះពាល់ដល់ក្រុមហ៊ុននៅពេលដែលយើងចាប់ផ្តើមផលិតយានយន្តក្នុងទ្រង់ទ្រាយធំ។ 

លោក Han បានមានប្រសាសន៍ថា “ដោយសារយើងមានតម្រូវការលើឧបករណ៍ចាប់សញ្ញាច្រើន ដូចនេះខ្ញុំគិតថាកង្វះបន្ទះឈីបប្រភេទនេះអាចប៉ះពាល់ដល់ផែនការផលិតរបស់យើង” ។ លោកបាននិយាយថាកង្វះខាតបន្ទះឈីបនឹងមិនប៉ះពាល់ដល់គម្រោងបច្ចុប្បន្នជាមួយ JMC និង ZTO ទេ។  ប៉ុន្តែលោកបាននិយាយថា ប្រសិនបើក្រុមហ៊ុនត្រូវការផលិត Robovans ចំនួន ១០,០០០ ទៅ ៥០,០០០គ្រឿង បន្ទះឈីបអាចជាផ្នែកមួយនៃបញ្ហារបស់ក្រុមហ៊ុន។ 

លោក Han បានមានប្រសាសន៍ថា “យើងត្រូវមានផែនការការពារជាមុន ដើម្បីកុំឱ្យមានការរាំងស្ទះដល់សង្វាក់ផ្គត់ផ្គង់របស់យើង” ៕

អត្ថបទដកស្រង់ពី Arjun Kharpal

បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត


ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 09:17  Purple Fullmoon