BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក​វណ្ណដា​ បានក្លាយជាទូតសុច្ឆន្ទៈដំបូងបំផុតសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស

ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 15:25  BeeTube News

តាមរយៈផេកផ្លូវការរបស់លោកវណ្ណដា ក៏បង្ហោះសារអបជាមួយរូបភាពកាលពីថ្ងៃទី៤ ខែកុម្ភៈ ដែលបង្ហាញអំពីអំណរអរគុណថា ខ្ញុំពិតជាមានកិតិ្ដយសជាខ្លាំងដែលបានក្លាយខ្លួនជាទូតសុច្ឆន្ទៈថ្មីដំបូងបំផុតរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយលើសពីនេះទៀត ខ្ញុំពិតជារីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលជាក្រុមហ៊ុនមានគោលដៅដូចគ្នា នៅក្នុងការជម្រុញវិស័យកម្សាន្ដនៅប្រទេសកម្ពុជាយើងទៅកម្រិតបន្ទាប់។ ពួកគេមានចក្ខុវិស័យ ហើយពួកយើងនឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍នៃការប្រគុំតន្ត្រី និងវីដេអូចម្រៀងដែលមិនធ្លាប់មានពីមុនមក។ ពួកយើងនឹងមានការងារពិសេសៗជាច្រើន ដើម្បីចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នានាពេលឆាប់ៗនេះ!!

photo_2022-02-07_15-21-47

ទោះបីជាពុំទាន់មានស្នាដៃសិល្បៈ ឬ MV ថ្មីដែលមានការសហការ និងឧបត្ថម្ភដោយក្រុមហ៊ុនប៊ែវើរីជីសរដ៏ដំមួយនេះក៏ដោយក៏ប៉ុន្តែមានអ្នកគាំទ្រជាច្រើនបានធ្វើការអបអរសាទរនឹងការចុះហត្ថលេខានៃកិច្ចព្រមព្រៀងនេះ និងសង្ឃឹមថាមានបទពិសោធន៏ថ្មីៗលើវិស័យតន្ត្រីអោយកាន់តែមានភាពអស្ចារ្យបន្ថែមទៀត ដើម្បីជាមុខមាត់ប្រទេសជាតិកាន់តែរីកចម្រើនលើឆាកអន្តរជាតិ។

photo_2022-02-07_15-21-46

 

photo_2022-02-07_15-22-17

 


ថ្ងៃចន្ទ, 07 ខែកុម្ភៈ 2022 15:25  BeeTube News