BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហុងគ្រីជំរុញTrumpដោះស្រាយសង្គ្រាម,ប៉ូឡូញមានការរចនាលើទឹកដីអ៊ុយក្រែន,រុស្ស៊ីត្រូវការ១០ឆ្នាំស្តារកងកម្លាំង

ថ្ងៃសុក្រ, 05 ខែឧសភា 2023 15:36  BeeTube News

c-38
 

1. នាយក​រដ្ឋមន្ត្រី​ហុងគ្រី​​ថាបើ​Trumpជា​ប្រធានាធិបតី​នឹង​មិន​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន ឬ​អឺរ៉ុប​ទេ

យោងតាមសារព័ត៌មា​​​ន RT ចុះផ្សាយកាលពីថ្ងៃទី៤ ខែឧសភាបានអោយដឹងថានាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានគាំទ្រការបោះឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដោយជំរុញឱ្យលោក Trump "ត្រលប់មកវិញ" និងដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន។ លោក Orban ដែលជាអ្នករិះគន់យ៉ាងខ្លាំងក្លាចំពោះសកលភាវូបនីយកម្ម និងសេរីនិយម ក៏បានគាំទ្រយុទ្ធនាការប្រធានាធិបតីទាំងពីរលើកមុនរបស់លោក Trump ផងដែរ។ លោក Orban បាននិយាយនៅក្នុងទីក្រុង Budapest កាលពីថ្ងៃព្រហស្បតិ៍ថា "ខ្ញុំប្រាកដថាប្រសិនបើប្រធានាធិបតី Trump ជាប្រធានាធិបតីនៅថ្ងៃនេះនឹងមិនមានសង្រ្គាមដែលប៉ះពាល់ដល់អឺរ៉ុបនិងអ៊ុយក្រែនទេ" ។ «ត្រលប់មកវិញមក លោកប្រធានាធិបតី ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀង ហើយនាំសន្តិភាពមកកាន់យើងទាំងអស់គ្នាផង»។ ទាំងលោកTrump និង លោកOrban បានថ្កោលទោសម្តងហើយម្តងទៀតចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden សម្រាប់ការផ្គត់ផ្គង់អាវុធរាប់សិបពាន់លានដុល្លាដល់អ៊ុយក្រែនដោយជំទាស់ថាការធ្វើដូច្នេះនឹងនាំហានិភ័យធ្វើឱ្យជម្លោះនឹងកើនឡើងទៅជា "សង្គ្រាមលោកលើកទី 3" ។ លោក Trump បានអះអាងជាច្រើនលើកច្រើនសារហើយថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹង "ចរចាបញ្ចប់សង្រ្គាមដ៏អាក្រក់នេះក្នុងរយៈពេលត្រឹម 24 ម៉ោងប៉ុណ្ណោះ" ខណៈដែលលោក Orban បាននិយាយកាលពីឆ្នាំមុនថាលោកជឿជាក់ជម្លោះនឹងមិនកើតឡើងទេ ប្រសិនបើលោក Trump ឈ្នះអាណត្តិទីពីរក្នុងឆ្នាំ 2020 នោះ។ .

c-37
b-39
a-111
 

2. មន្រ្តីការទូតថាប៉ូឡូញនឹងទទួលបានសំណល់អ៊ុយក្រែនបន្ទាប់ពីបញ្ចប់ជម្លោះ

យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី៤ ខែឧសភាបានអោយដឹងថាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប៉ូឡូញបានមានការរចនាលើសំណល់នៃអ៊ុយក្រែន ហើយនេះគឺជាសញ្ញាច្បាស់លាស់បំផុតដែលប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នឹងទទួលបានពីការខិតខំប្រឹងប្រែងចូលរបស់ប្រទេសនេះទៅក្នុងអង្គការណាតូ។ អ្នកស្រីការទូតបានទាក់ទាញការផ្តោតចំណាប់អារម្មណ៍ចំពោះសម្តីរបស់លោក Zelensky ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនបានយល់ថាខ្លួនឯងពិតជាមិនអាចចូលរួមនឹងអង្គការណាតូបានទេក្នុងអំឡុងពេលជម្លោះនេះ ប៉ុន្តែពួកគេចង់ទទួលបាន"សញ្ញាច្បាស់លាស់" ថាពួកគេនឹងត្រូវបានទទួលចូលនៅពេលក្រោយ។ លោកស្រី Zakharova បានសរសេរនៅលើឆាណែល Telegram របស់លោកស្រីថា "ប៉ូឡូញមានការរចនាលើសំណល់របស់អ៊ុយក្រែនហើយ នឹងមិនមានសញ្ញាអ្វីច្បាស់លាស់ជាងនេះទៀតទេអាចបង្ហាញបាននោះ" ។

f-29
e-35
d-42
 

3. ​មន្រ្តីចារកម្ម​អាមេរិកថាកងទ័ពរុស្ស៊ីនឹងត្រូវការពេល 10 ឆ្នាំដើម្បីស្តារឡើងវិញ

យោងតាមសារព័ត៌មាន NEW YORK POST ចុះផ្សាយកាលពីថ្ងៃទី៤ ខែឧសភាបានអោយដឹងថាត្រឹមតែរយៈពេល 14 ខែប៉ុណ្ណោះនៅក្នុងសង្គ្រាមរុស្ស៊ីនៅលើទឹកដីប្រទេសអ៊ុយក្រែន សង្កេតឃើញថាយោធារបស់ទីក្រុងម៉ូស្គូបានធ្លាក់ចុះយ៉ាងខ្លាំង ដែលវាអាចចំណាយពេលរហូតដល់ទៅ 10 ឆ្នាំសម្រាប់ក្នុងការស្តារកងកម្លាំងរបស់ខ្លួនឡើងវិញ នេះបើតាមមន្ត្រីចារកម្មអាមេរិកបានប្រាប់គណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិលោកឧត្តមសេនីយ៍ឯក Scott D. Berrier បាននិយាយថា"ការរៀបចំឡើងវិញដែលយោធារុស្ស៊ីបានចាប់ផ្តើមឡើងនៅដើមទសវត្សរ៍ឆ្នាំ2000...ដើម្បីឱ្យកាន់តែប្រសើរ ហើយលឿនជាងមុន និងមានទំហំតូចជាងពីក្នុងសម័យសូវៀត - សព្វាវុធ និងកងទ័ពទាំងនោះភាគច្រើនត្រូវបានបាត់បង់មួយផ្នែកធំហើយ" ។ «ហើយ​ពួកគេ​កំពុង​ពឹង​ផ្អែក​លើ​កងទ័ព និងសព្វាវុធ​បម្រុង​ដែល​មាន​អាយុកាល​ចំណាស់ប៉ុណ្ណោះ គឺ​ប្រភេទនៅក្នុង​សម័យ​សូវៀត។» ការមើលឃើញដ៏ក្រៀមក្រំនេះបានកើតឡើងបន្ទាប់ពីសេតវិមានកាលពីថ្ងៃចន្ទបានប៉ាន់ប្រមាណថាកងកម្លាំងរុស្ស៊ីប្រហែល100,000នាក់ត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីខែធ្នូតែមួយ ដែលនាំឱ្យចំនួនអ្នករងគ្រោះសរុបនៅវិមានក្រឹមឡាំងមានប្រហែល 200,000 នាក់ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022មក។

i-28
h-30
g-30
 

4. ព័ត៌មានសំងាត់រុស្ស៊ីបង្ហាញថាអ៊ុយក្រែននៅពីក្រោយការវាយប្រហារវិមានក្រឹមឡាំង

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី៤ ខែឧសភាបានអោយដឹងថាលោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀពូទីន បានបង្ហាញឱ្យដឹងថារបាយការណ៍ស៊ើបការណ៍ពីសេវាសន្តិសុខរុស្ស៊ីបានបន្ទោសទីក្រុងគៀវចំពោះការរៀបចំការវាយប្រហារដោយដ្រូនមកលើវិមានក្រឹមឡាំងក្នុងសប្តាហ៍នេះ។លោកបានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា "នោះគឺជាទិន្នន័យដែលយើងមាន ហើយជាទិន្នន័យដែលយើងទទួលបានពីសេវាកម្មពិសេសរបស់យើង" ។លោក Peskov មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីចារកម្មនេះទេ ប៉ុន្តែបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនក៏ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។ លោក​បាន​ថ្លែង​ថា​៖ «​ការ​សម្រេច​ចិត្ត​បែប​នេះ ​ជម្រើសនៃ​គោលដៅ ​ជម្រើស​នៃមធ្យោបាយ​ជាដើមបានលាតត្រដាងពីការដាក់បញ្ជាលើទីក្រុងគៀវពីទីក្រុងវ៉ាស៊ីនតោន»។ មន្ត្រី​អ៊ុយក្រែន​បាន​បដិសេធ​ថា​មិន​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទវហេតុ​នេះ​ទេ។ មន្ត្រីអាមេរិកដែលបាននិយាយជាមួយសារព័ត៌មាន Politico តាមសេចក្តីរាយការណ៍បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនត្រូវបានបញ្ជូនដំណឹងអំពីប្រតិបត្តិការនេះទេ ហើយក៏មិនបានផ្តួចផ្តើមការវាយប្រហារនេះទៅកាន់អ៊ុយក្រែនដែរ។ លោក Peskov បានច្រានចោលការបដិសេធនេះថា "គួរឱ្យអស់សំណើចណាស់" ។

l-30
k-30
j-28
 

5. អ៊ុយក្រែន​បាញ់​ទម្លាក់​ដ្រូន​ខ្លួនឯង​លើទី​ក្រុង​គៀវបន្ទាប់ពី​"បាត់បង់​ការ​គ្រប់គ្រង"

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៥ ខែឧសភាបានអោយដឹងថាកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់ខ្លួនដែលបានបាត់បង់ការគ្រប់គ្រងលើទីក្រុងKyivកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់បានអង្រួនរដ្ឋធានី។ លោក Andriy Yermak ប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន បាននិយាយពីដំបូងថា មានដ្រូនរបស់សត្រូវដែលត្រូវបានបាញ់ទម្លាក់។ ប៉ុន្តែក្រោយមកកម្លាំងទ័ពអាកាសបាននិយាយថា វាជារបស់អ៊ុយក្រែនវិញ ហើយត្រូវបានបំផ្លាញ ដើម្បីចៀសវាង“កាលៈទេសៈដែលមិនចង់ជួប”។ កត់សម្គាល់ថាមិន​មាន​អ្នក​រង​របួស​ត្រូវ​បាន​​រាយការណ៍ចេញ​ពី​ហេតុការណ៍​នេះ​ទេ។ គួរបញ្ជាក់ថាការ​ផ្ទុះ​នេះបាន​បន្លឺ​ឡើងនៅ​ក្នុង​ទីក្រុង Kyiv អស់រយៈពេលប្រហែល 15 ទៅ 20នាទី ហើយកើតឡើងបន្ទាប់ពីមានការវាយ​ប្រហារ​របស់​រុស្ស៊ី​ពេញមួយយប់​រវាងថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍។ កងទ័ពអាកាសបាននិយាយថា"នៅម៉ោងប្រហែល8យប់ ឧបករណ៍ដ្រូនអាកាស Bayraktar TB2 បានបាត់បង់ការគ្រប់គ្រងក្នុងអំឡុងពេលហោះហើរដែលបានគ្រោងទុកនៅក្នុងតំបន់ Kyiv...បន្ទាប់មកគោលដៅក៏ត្រូវបានបំផ្លាញ!" ពួកគេបានបន្ថែមថាខ្លួនកំពុងស្វែងរកមូលហេតុនៃកំហុសបច្ចេកទេសនេះ។ នៅពេលមានការផ្ទុះនេះ អ្នកសារព័ត៌មាន AFP បានឃើញដ្រូនដែលកម្លាំងការពារដែនអាកាសកំពុងព្យាយាមបាញ់ទម្លាក់ ខណៈរដ្ឋបាលយោធាទីក្រុង Kyiv បាននិយាយថា "កម្លាំងការពារដែនអាកាសកំពុងធ្វើការរបស់ពួកគេ" ។

o-27
n-28
m-28
 


ថ្ងៃសុក្រ, 05 ខែឧសភា 2023 15:36  BeeTube News