BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីដកអនុក្រឹត្យលើអធិតេយ្យភាពរដ្ឋនៃម៉ុលដាវី តើម៉ុលដាវីជាប្រទេសរុស្ស៊ីតាមពីក្រោយបន្ទាប់ពីអ៊ុយក្រែនរឺទេ?

ថ្ងៃសុក្រ, 24 ខែកុម្ភៈ 2023 13:59  BeeTube News

78

កាល​ពី​ថ្ងៃ​អង្គារប្រធានាធិបតី​រុស្ស៊ី​បាន​ដក​ចេញ​អនុក្រឹត្យ​ឆ្នាំ២០១២ដែល​បាន​តម្កល់មួយផ្នែកនៃ​អធិបតេយ្យភាព​របស់ម៉ុលដាវី​​។ អនុក្រឹត្យនេះគឺនិយាយអំពីការដោះស្រាយអនាគតនៃរដ្ឋ Transnistria ដែលជារដ្ឋបំបែកខ្លួនរបស់ប្រទេសម៉ុលដាវីដែលមានព្រំប្រទល់ជាប់អ៊ុយក្រែននិងជាកន្លែងដែលរុស្ស៊ីរក្សាកងទ័ព។ អនុក្រឹត្យនេះដែលមានរួមបញ្ចូលដោយសមាសភាពរបស់ម៉ុលដាវីក្នុងការគូសបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់រុស្ស៊ីកាលពី11ឆ្នាំមុន ដែលបានសន្មត់ឡើងថាទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកាន់តែមានភាពជិតស្និទ្ធ។ ប៉ុន្តែពេលនេះមានការបញ្ជាអោយលុបចោលឯកសារឆ្នាំ 2012 ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។ យោងទៅតាមសារព័ត៌មាន Index.hr បានអះអាងឡើងថាការសម្រេចចិត្តមួយនេះត្រូវបានធ្វើឡើងដើម្បី"ធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ីទាក់ទងនឹងការផ្លាស់ប្តូរដែលកើតឡើងនៅក្នុងទំនាក់ទំនងអន្តរជាតិ"។ ប្រធានគណៈកម្មាការត្រួតត្រារួមនៃប្រទេសម៉ុលដាវីក្នុងតំបន់សន្តិសុខជុំវិញរដ្ឋ Transnistria លោកAlexandru Flenchea បានបញ្ចេញប្រតិកម្មភ្លាមៗឡើងថាការលុបចោលនេះមិនមានន័យថាលោកពូទីនបានបោះបង់ចោលនូវគោលគំនិតនៃអធិបតេយ្យភាពរបស់ម៉ុលដាវីនោះទេ។

លោក Flenchea បានប្រាប់ Publika-TV ថា"អនុក្រឹត្យនេះគឺជាឯកសារនយោបាយដែលអនុវត្តឡើងតាមគោលគំនិតរបស់គោលនយោបាយការបរទេសរបស់រុស្ស៊ី"។ លោកបានបន្តទៀតថា «ប្រទេសម៉ុលដាវីនិងរុស្ស៊ីមានកិច្ចព្រមព្រៀងនយោបាយជាមូលដ្ឋានដែលមើលឃើញពីការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដីនៃប្រទេសទាំងសងខាង»។ ទោះជាយ៉ាងណាក៏ដោយវិមានក្រឹមឡាំងបានប្រកាសពីទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសម៉ុលដាវីថាដោយកាលពីសប្តាហ៍មុនប្រទេសម៉ុលដាវីបានអនុម័តឡើងនាយករដ្ឋមន្ត្រីថ្មីដែលមានជំហរគាំប្រទេសលោកខាងលិចនិងបានសន្យាថានឹងព្យាយាមបញ្ចូលប្រទេសខ្លួនទៅក្នុងសហភាពអឺរ៉ុបបានធ្វើអោយកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរនេះ។ ទីក្រុងមូស្គូក៏បានចោទប្រកាន់ប្រទេសម៉ុលដាវីថាកំពុងត្រៀមអនុវត្តន៍គំរោងការណ៍ប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាមិញនៅក្នុងអនុក្រឹត្យមួយពីឆ្នាំ2012បានលើកឡើងថាប្រទេសរុស្ស៊ីបានចាប់ផ្តើមការអនុវត្តស្វែងរកមធ្យោបាយដោះស្រាយបញ្ហាបំបែកខ្លួននៃរដ្ឋដោយផ្អែកលើការគោរពចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងស្ថានភាពអព្យាក្រឹតនៃសាធារណរដ្ឋម៉ុលដាវី ក្នុងការកំណត់ស្ថានភាពពិសេសនៃរដ្ឋ Transnistria" ។ 

2023-02-24 13.50.05


 


ថ្ងៃសុក្រ, 24 ខែកុម្ភៈ 2023 13:59  BeeTube News